COVID-19 ធ្វើ​ឲ្យ​អាមេរិក​ឈានដល់​ដំណាក់កាល​ចុងក្រោយ

ព័ត៌មានអន្តរជាតិ
0
11827
[wai id="6"]

[wai id="7"]
​ចំនួន​អ្នក​ឆ្លង​ជំងឺ​ពី​នៅ​អាមេរិក​បាន​កើន​ឡើងដល់ ៨៥.៧៥៥ នាក់ កាលពី​ថ្ងៃ​សុក្រ លើសពី​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​ចិន និង​អ៊ីតាលី ខណៈ​ទីក្រុង​ញូវយ៉ក ទីក្រុង​ញូ​វ​អ៊ុក​លែ​ន និង​ចំណុចក្តៅ​ដទៃទៀត​ប្រឈម​នឹង​ការកើនឡើង​នៃ​ចំនួន​អ្នក​ចូលទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​កង្វះខាត​សម្ភារៈ​ផ្គត់ផ្គង់​បុគ្គលិក និង​គ្រែ​សម្រាប់​អ្នកជំងឺ ហើយ​ករណី​ស្លាប់​នៅក្នុង​ប្រទេសមួយ​នេះ ក៏​កើនឡើង​ផងដែ​រហូតដល់​១.៣០៤​នាក់ ជាហេតុ​ធ្វើ​អាមេរិក បរាជ័យ​ទាំងស្រុង​ក្នុងការ​ទប់ស្កាត់​ជំងឺ​ដ៏​អាច​សាហាវ​មួយ​នេះ​។​
​មូលហេតុ​ដែល​នាំ​ឲ្យ​អាមេរិក​បរាជ័យ គឺ​ដោយសារ​មណ្ឌល​ថែ​ទាំង​សុខភាព​មាន​ចំនួន​កាន់តែ​ទាប មាន​ម៉ាស៊ីន​ជំនួយ​អ៊ុក​ស៊ី​សែន និង​ម៉ាស់​ការពារ កាន់តែ​តិច និង​សមត្ថភាព​ធ្វើតេស្ត​រក​អ្នក​ផ្ទុក​វីរុស​មានកំណត់ ចំនួន​អ្នកស្លាប់​នៅ​សហរដ្ឋអាមេរិក​ដោយសា​រ​ជំងឺ ដែលជា​ជំងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​វីរុស COVID -19 បាន​កើន​ឡើងដល់​ជាង ១.២០០ នាក់​។​
​ការព្យាករណ៍​បាន​ឲ្យ​ដឹងថា ក្នុងករណី​ដែល​អាមេរិក​នៅតែ​បណ្តែតបណ្តោយ​បែបនេះ​ទៀត ចំនួន​អ្នក​ឆ្លង​អាច​នឹង​កើន​ឡើងដល់​ខ្ទង់លាន​នាក់ ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ ពីព្រោះថា​ជាក់ស្តែង​នាបច្ចុប្បន្ន​នេះ ត្រឹម​រយៈពេល​៥​ម៉ោង​សោះ ករណី​ឆ្លង​នៅលើ​ទឹកដី​អាមេរិក កើនឡើង​ជាង​១​ម៉ឺន​ករណី​ទៅហើយ​។​
ពាណិជ្ជកម្ម

​កត្តា​មួយទៀត ដែល​គេ​មើលឃើញថា​អាមេរិក​បរាជ័យ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19​នេះដែរ គឺ​សមត្ថភាព​នៃ​ការធ្វើ​តេស្ត​ជនសង្ស័យ​ឆ្លង​វីរុស​នៅក្នុង​ចំណោម​របស់​ពល​រដ្ឋ​សរុប​ជាង​៣២៩​លាន​នាក់​របស់​ពួកគេ ក៏ដូចជា​ការមើលស្រាល​ន​សណ្ឋាន​ធ្ងន់ធ្ងរ​របស់​ជំងឺ​។​
​ដោយឡែក​វប្បធម៌​នៃ​ការ​ឱប​គ្នា ថើប​គ្នា និង​ការជួប​ជុំគ្នា អាចជា​ដើមចម​នាំ​ឲ្យ​ករណី​ឆ្លង​ហក់​ឡើង​ខ្ពស់​បែបនេះ​ផងដែរ​។​
​កាលពីពេល​ថ្មីៗ​នេះ វេជ្ជបណ្ឌិត​មួយរូប​ប្រចាំ​នៅ​សភា​អាមេរិក បា​ព្យាករណ៍​ថា ពលរដ្ឋ​អាមេរិក​ចន្លោះ​ពី​៧០​លាន​នាក់ ទៅ​១៥០​លាន​នាក់​អាច​នឹង​ឆ្លង​ជំងឺ COVID-19 បើសិនជា​ប្រទេសមួយ​នេះ គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាល់​ពេល​ទេនោះ​។​
​ខណៈពេលដែល​ទីក្រុង​ញូវយ៉ក គឺជា​ចំនុចកណ្ដាល​នៃ​ជំងឺ COVID -19 នៅ​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​នេះ រលក​នៃ​ការឆ្លង​ធំ​នៃ​ការឆ្លង បន្ទាប់​ទំនងជា​សំដៅទៅ​កាន់​រដ្ឋ​ល្វី​ស៊ា​ណា​( Louisiana) ជា​កន្លែង​ដែល​តម្រូវការ​ម៉ាស៊ីន​ជំនួយ​អ៊ុក​ស៊ី​សែន បាន​កើនឡើង​ទ្វេដង​រួចទៅហើយ​។​
​តួលេខ​សរុប​របស់​សារព័ត៌មាន Reuters បាន​បង្ហាញថា​យ៉ាងហោចណាស់​ជនជាតិ​អាមេរិក​ចំនួន ១.២០៦ នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ COVID-19 ដែល​បានបង្ហាញ​គ្រោះថ្នាក់​បំផុត​មនុស្ស​ចាស់​និង​មនុស្ស​ដែលមាន​បញ្ហា រ៉ាំរ៉ៃ​ស្រាប់​ផ្នែក​សុខភាព​។​
​នៅ​ថ្ងៃ​សុក្រ​នេះដែរ សភា​អឺរ៉ុប បានអនុម័ត​វិធានការ​ឆ្លើយតប​នឹង​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ អំឡុង​កិច្ចប្រជុំពេញអង្គ​វិសាមញ្ញ ដែល​សមាជិកសភា បាន​បោះឆ្នោត​តាម​អ៊ី​ម៉ែ​ល​។​
​នៅមុខ​បន្ទប់​សភា​ដែល​ស្ទើរតែ​គ្មាន​មនុស្ស​សោះ​នោះ ប្រធានសភា​អឺរ៉ុប​លោក​ដេវីដ សា​សូលី ដែល​ទើបតែ​វិលត្រឡប់​ពី​ការដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក​នោះ បានស្នើ​សុំ​ឲ្យ​មានការ​បោះឆ្នោត​លើ​វិធានការ​បន្ទាន់ ដើម្បី​ជួយ​ដល់​មនុស្ស និង​ក្រុម​ធុរកិច្ច អាច​ដោះស្រាយ​វិបត្តិ​មួយ​នេះ​។​
​សមាជិកសភា​អឺរ៉ុប បាន​ឯកភាព​បណ្តោះអាសន្ន​ផងដែរ ចំពោះ​ការផ្អាក​បទបញ្ជា​សហភាព​អឺរ៉ុប​លើ​ការអនុញ្ញាត​ឲ្យ​ចុះចត និង​ហោះ​ឡើង ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អាកាសចរណ៍ បញ្ឈប់​ជើង​ហើរ​ហោះ​គ្មាន​ដឹក​អ្នកដំណើរ​របស់​ពួកគេ អំឡុង​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ។​
​ការផ្អាក​បណ្តោះអាសន្ន​នេះ មា​នន​ន័យ​ថា ក្រុមហ៊ុន​អាកាសចរណ៍ មិន​តម្រូវ​ឲ្យ​ប្រើប្រាស់​ការអនុញ្ញាត​ឲ្យ​ចុះចត និង​ហោះ​ឡើង​តាម​ផែនការ​របស់​ពួកគេ​នោះទេ ។​
​ពួកគេ​បានអនុម័ត នូវ​កញ្ចប់​ថវិកា​សង្គ្រោះ​ឆ្លើយតប​នឹង​ជំងឺ COVID-19 ដែល​រួមទាំង​វិធានការ​បញ្ជូន​ថវិកា​៤០​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​សហភាព​អឺរ៉ុប ដល់​ពលរដ្ឋ តំបន់ និង​ប្រទេស​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ COVID-19 ។​
​វិធានការ​នេះដែរ នឹង​បង្កើត​ថវិកា​៩០០​លាន​ដុល្លារ​ផងដែរ សម្រាប់​បណ្តា​ប្រទេស​នៅ​អឺរ៉ូប នៅក្នុង​ឆ្នាំ​២០២០​នេះ​៕​
[wai id="5"]