អ្នក​អសមត្ថភាព​ផ្លូវភេទ អាច​កុំ​ម្មង់​ទិញ​បាន​ស្រា​ពស់វែក និង​ខ្យាដំរី​ប៉ូវ​លឹ​ង្គ​របស់​ជនជាតិ​វៀតណាម​

ព័ត៌មានអន្តរជាតិ
0
1108
​ភូមិ​មួយ​នៅក្នុង​ប្រទេស​វៀតណាម មាននូវ​ការផលិត​ស្រា​ពស់វែក និង​ខ្យាដំរី ហើយ​ត្រូវបាន​ចែកចាយ​នៅ​ទូទាំង​សកលលោក ជាមួយនឹង​រសជាតិ​ពិសេស​ដែល​អាចជួយ​ដល់​អ្នក​អសមត្ថភាព​ផ្លូវភេទ ហើយ​ស្រា​ប្រភេទ​នេះ អាច​កុំ​ម្មង់​បាន​តាម Online​។​ ​ពស់​វែ​ល​ដ៏​មាន​ពិស ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​ស្រា​ពស់ ប៉ុន្តែ​ជាតិពុល​ពី​ពិស ត្រូវបាន​បន្សាប​អស់​ដោយសារតែ​ជាតិ​អាកុល​មាន​ក្នុង​ស្រា ហេតុ​ដូច្នេះហើយ​លោកអ្នក​នឹងមិន​ឈឺក្បាល​នោះទេ ក្រោយ​ទទួលទាន​ស្រា​មួយ​នេះ​។​ការ​ត្រាំ​ស្រា​រយៈពេល​រាប់​ខែ នឹងធ្វើ​ឲ្យ​សត្វ​ខ្យាដំរី​ដែល​គេ​ដាក់​ត្រាំ​ក្នុង​ដប​ពណ៌​លឿង គ្មាន​ពិស​ដូចគ្នា​នៅត្រង់​កន្ទុយ​របស់​វា បើទោះជា​វា​នៅរស់​ក៏ដោយ​។​ចំណែកឯ​ពី​វិធី​ត្រាំ​ពស់វែក និង​សត្វ​ខ្យាដំរី ត្រូវបាន​អភិរក្ស​យ៉ាង​ល្អ​នៅក្នុង​ស្រា ដើម្បី​ធ្វើ​ឲ្យ​សាប​ពិស​របស់​វា​នៅក្នុង​ស្រា​សុទ្ធ​បិត​ពី​អង្ក​។​ដោយសារតែ​ពិសពស់​វែក​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់ វា​នឹង​គ្មាន​ជាតិ​ពិស​ទៀត​ទេ ដោយសារតែ​ឥ​ទិ្ធ​ពល​នៃ​សារធាតុ​អេតាណុល ហើយ​វា​ក៏​លែងមាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទៀត​ដែរ តែ​ផ្ទុយទៅវិញ ស្រា​ពស់វែក​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ច្រើនណាស់​ដល់​សុខភាព​មនុស្ស​យើង​។​ជាងនេះទៅទៀត ស្រា​ពស់វែក និង​ខ្យាដំរី ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ជា​ឱសថ​ធម្មជាតិ ដែល​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន ដូចជា​ឈឺ​ខ្នង ឈឺសន្លាក់​ឆ្អឹង ឈឺចង្កេះ និង​បញ្ហា​សុខភាព​ជាច្រើន​មុខ​ទៀត​។​ ​ស្រា​ពស់​នេះដែរ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្នាំសម្រើប​តណ្ហា​ពី​ធម្មជាតិ​ផងដែរ​។ វា​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ថ្នាំកែរោគ​អស់​រយៈពេល​រាប់ពាន់​ឆ្នាំ​មកហើយ តែ​ភាគច្រើន​គេ​គិតថា វា​គឺជា​ថ្នាំ​ពង្រឹង​ដល់​សមត្ថភាព​ផ្លូវភេទ​បុរស​៕