យន្តហោះ​មួយគ្រឿង​ដឹក​អ្នកដំណើរ ធ្លាក់ចំ​ផ្ទះ​ប្រជាពលរដ្ឋ នៅពេលនេះ​….

ព័ត៌មានអន្តរជាតិ
0
302
​ កាលពីពេល​ថ្មីៗ​នេះ មាន​យន្ដហោះ​ដឹក​អ្នកដំណើរ​មួយគ្រឿង របស់​ក្រុមហ៊ុន​អាកាសចរណ៍ Bek Air ដែលមាន​មនុស្ស ១០០ នាក់​នៅលើ​យន្ដហោះ បាន​ធ្លា​ក់នៅ​ជិត​ទីក្រុង​អាល់​ម៉ា​ទី ប្រទេស​កា​ហ្សា​ក់​ស្ថាន​។ Sputnik ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ នេះ ។​ ​អាជ្ញាធរ​កា​ហ្សា​ក់​ស្ថាន​បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នានា​ថា​យន្តហោះ​របស់​អាកាសចរ​ណ៍ Bek Air មួយ​នេះ​ត្រូវបាន​គេ​មើលឃើញថា បាន​ធ្លាក់ចំ​ពីលើ​អគារ​កម្ពស់ ០២​ជាន់​ដែល​ស្ថិត​នៅក្បែរ​អាកាសយានដ្ឋាន ក្រោយ​ការព្យាយាម​ហោះ​ឡើង​ខុស​បច្ចេកទេស​។​ ​យន្ដហោះ​ខាងលើ​មាន​គោលដៅ​ចេញដំណើរ​ពី​ទីក្រុង Almaty ឆ្ពោះទៅកាន់​រដ្ឋធានី ណួ​រ​ស៊ុ​លតា​ន់ (Nur-Sultan) នៃ​ប្រទេស​កា​ហ្សា​ក់​ស្ថាន ប៉ុន្តែ​ស្រាប់តែ​បាត់​ចេញពី​ប្រព័ន្ធ​រ៉ា​ដា ក្រោយ​ហោះ​ឡើង​បន្តិច ហើយ​ភ្លាមៗ​មិនទាន់មាន​ការបញ្ជា​ក់​ពី​មូលហេតុ​ធ្លាក់​នៅឡើយ​ទេ ខណៈ​ព័ត៌មាន​បឋម​អះអាងថា យន្ដហោះ​នេះ​មាន​បញ្ហា​ពេល​ហោះ​ឡើង ។​ ​គួរ​បញ្ជាក់ដែរថា ចំពោះ​មូលហេតុ​ពិត​នៃ​ការធ្លាក់​យន្តហោះ​ខាងលើនេះ​គេ​នៅ​ពុំទាន់​បញ្ជាក់​យ៉ាងណា​នៅឡើយ​ទេ កំពុង​ស្ថិតនៅ​ក្នុងការ​ស៊ើប​អ​ង្គេ​ត ។​ ​