យន្តហោះ បុក​ជាមួយ ឡាន​មួយគ្រឿង​បណ្តាល​ឲ្យ ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ធ្វើអោយ​មនុស្ស​៥​នាក់​បាន​ស្លាប់ នៅ​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
261
គ្រោះថ្នាក់​កើតឡើង ដោយ​មើលមិនឃើញ ហើយក៍​គ្មាន​នាក់​ណា​ម្នាក់ ចង់​ឲ្យ​កើត​នោះដែរ ដូចជា​យន្តហោះ​ម៉ាស៊ីន​ភ្លោះ​មួយគ្រឿង​នេះ ហោះ​នៅលើ​វេហា​រ៍សុខៗ​ស្រាប់តែ​ធ្លាក់ចុះ​មកក្រោម ហើយ ឆេះ​យ៉ាង​សន្ធោរ​សន្ធៅ នៅក្នុង​រដ្ឋ Louisiana សហរដ្ឋអាមេរិក ។ ​គ្រោះថ្នាក់​នេះ​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​៥​នាក់ ។​បើតាម​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​អាមេរិក​បាន​ផ្សាយ​ថា ហេតុការណ៍​ធ្លាក់​យន្តហោះ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ទាំង​៥​នាក់​ដែល​នៅលើ​យន្តហោះ ។ យន្តហោះ​ធុន​តូច​មួយគ្រឿង​នេះ ធ្លាក់​បណ្តាល​ឲ្យ​បះ​ជាមួយ​រថយន្ត​មួយគ្រឿង មុនពេល​ដែល​វា​អស់​ល្បឿន​នៅ​កណ្តាល​វាលស្រែ ក៍​បានធ្វើ​ឲ្យ អ្នក​នៅលើ​ដី​ម្នាក់​រងរបួស​ផងដែរ ។ ករណីនេះ បានកើត​ឡើង​មិន​ឆ្ងាយ​ប៉ុន្មាន​នោះទេ ពី​អាកាសយានដ្ឋាន​ក្នុង​តំបន់ Lafayette ជិត​ប៉ុស្តិ៍​ប្រៃសណីយ៍ Walmart ផ្លូវ Feu Follet ទីក្រុង Lafayette រដ្ឋ Louisiana សហរដ្ឋអាមេរិក ។ ប៉ូលិស​ក្នុង​តំបន់​បានបញ្ជាក់​ប្រាប់​ប្រភព​ស៊ី​អិន​អិន​ផ្សាយ​ថា យន្តហោះ​ធ្លាក់​នេះ​មិនបាន​បុក​អគារ​នោះទេ ។ ​សាក្សី​ខ្លះ​ថា យន្តហោះ​បាន​ប៉ះ​ជាមួយ​រថយន្ត​មួយគ្រឿង​ដែលមាន​មនុស្ស​ម្នាក់​នៅក្នុង​រថយន្ត ។ ក្រោយ​កើតហេតុ មនុស្ស​២​នាក់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ម្នាក់​គឺ​អ្នក​នៅលើ​យន្តហោះ និង​ម្នាក់់ទៀត​ជា​អ្នក​នៅលើ​ដី ។ មូលហេតុ​ធ្លាក់​យន្តហោះ បាននិងកំពុង​ស៊ើបអង្កេត ៕