ក្មេងប្រុស​ក្លាយជា​ឃាតករ​នៅ​វ័យ​១៧​ឆ្នាំ ដោយសារតែ​ផុងខ្លួន​ទៅក្នុង​សង្គម​គ្រឿងញៀន

ព័ត៌មានអន្តរជាតិ
0
461
​វា​គឺជា​រឿង​សោកនាដកម្ម​មួយ​របស់​ក្មេងប្រុស ដែល​បាន​ធ្លាក់ខ្លួន​ចូលទៅក្នុង​សង្គម​គ្រឿងញៀន ធ្វើ​ឲ្យ​រូបគេ​ក្លាយជា​ឃាតករ​នៅ​វ័យ​១៧​ឆ្នាំ​។​កាលពី​ខែ​មុន អ្នកស្រី Andrea Hayward ដែល​ត្រូវជា​ម្តាយ​ក្មេងប្រុស បាន​និយាយប្រាប់​រឿងរ៉ាវ​ដ៏​ឈឺចាប់​នេះ ដល់​កាសែត Daily Mail ពី​ការតស៊ូ​របស់គាត់​ក្នុងការ​សង្គ្រោះ​កូនប្រុស Kieran ពេលដែល​បាន​ធ្លាក់​ទៅក្នុង​សង្គម​គ្រឿងញៀន តាំងពី​រូបគេ​មាន​វ័យ​១៣​ឆ្នាំ​មកម្ល៉េះ​។​ ​ក្មេងប្រុស​ដែល​ធ្លាប់តែ​ទទួលបាន​ក្តី​ស្រលាញ់ និង​ការអាណិតអាសូរ​ម្នាក់នេះ បាន​ចាក​ចេញពី​គ្រួសារ​ដ៏​កក់ក្តៅ​របស់ខ្លួន ហើយ​និង​ធំ​ដឹងក្តី​នៅក្នុង​សង្គម​គ្រឿងញៀន ស្ថិតនៅ​ទីក្រុង Bury St Edmunds ស្រុក Suffolk ចក្រភព​អង់គ្លេស​។​ក្មេងប្រុស​ម្នាក់នេះ បាន​ក្លាយជា​អ្នកជួញដូរ​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់ ក្រោយ​ពេក​គេចវេស​មិន​ចូល​ថ​រៀន​។​ក្មេងប្រុស Kieran ត្រូវបាន​ក្រុប​បងធំ​ឲ្យ​រៀន​តាម​អន​ឡាញ​រយៈពេល​តែ​៦​ម៉ោង​ប៉ុណ្ណោះ​ក្នុង​១​សប្តាហ៍​។ រយៈពេល​ជាច្រើន​ខែក្រោយ​មក ក្មេងប្រុស Kieran បាន​ចាក់​សម្លាប់​អ្នកញៀន​ថ្នាំ​ម្នាក់​ឈ្មោះ Daniel Saunders នៅតាម​តាមផ្លូវ​ដួង​ហែម​មួយកន្លែង ស្ថិតនៅក្នុង​ទីក្រុង Ipswich អំឡុងពេល​មាន​ជម្លោះ​មួយ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់គុក​អស់​មួយជីវិត​។​រឿងរ៉ាវ​សោកនាដកម្ម​របស់​ក្មេងប្រុស​ម្នាក់នេះ បច្ចុប្បន្ន​ត្រូវបាន​ប្រើប្រាស់​ដោយ​មន្ទីរពេទ្យ Norfolk and Norwich University Hospitals Trust ដើម្បី​បង្រៀន​ដល់​ក្រុម​វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និង​បុគ្គ​លឹក​មន្ទីរពេទ្យ ពី​វិធី​តាមដាន​ក្មេង ដែល​ប្រឈម​នឹង​ការ​ផុងខ្លួន​ទៅក្នុង​ក្រុមសង្គមងងឹត​ដូចជា​ក្មេងប្រុស Kieran ។​ខណៈពេលដែល​ក្មេងប្រុស Kieran ត្រូវបាន​ក្រុម​ជួយ​ដូរ​គ្រឿងញៀន​ពង្វក់ រូបគេ​ក៏​ធ្លាប់​រង​ការវាយប្រហារ​ដោយ​អ្នកញៀន​ថ្នាំ ដែល​បាញ់​សារធាតុពុល​អា​ម៉ូ​ញាក់​មកលើ​រូបគេ​។ កាលនោះ ក្មេងប្រុស Kieran មាន​អាយុ​១៦​ឆ្នាំ ហើយ​ត្រូវបាន​ឪពុកម្តាយ​របស់គេ នាំទៅ​កាន់​មន្ទីរពេទ្យ ដោយ​ប្រាប់​គ្រូពេទ្យ​ថា កូនប្រុស ជួប​ឧប្បត្តិហេតុ​ដោយ​ចៃដន្យ​។​ ​របួស​បែបនេះ គឺជា​មុខសញ្ញា​មួយ​ដែល​ក្រុម​វេជ្ជបណ្ឌិត និង​ក្រុម​គិ​លា​នុប​ដ្ឋា​និ​កា គួរ​ដឹងថា ក្មេង​កំពុងតែ​ធ្លាក់ខ្លួន​ទៅក្នុង​បទឧក្រិដ្ឋ​ហើយ​។​លោកស្រី Iryna Pona ដែលជា​មន្ត្រី​មកពី​សង្គម​កុមារ Children's Society​បាន​និយាយថា វា​ពិតជា​សំខាន់​ខ្លាំងណាស់​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង​របស់​ក្រុមមន្ត្រី​សុខាភិបាល ក្នុងការ​តាមដាន​សញ្ញា​នៃ​បទឧក្រិដ្ឋ​កុមារ ដែល​នាំ​ឲ្យ​កុមារ​ធ្លាក់​ទៅក្នុង​គ្រោះថ្នាក់​៕ ​