អង្គការ​សុខភាព​ពិភពលោក WHO ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19 ដល់​កម្រិត​ខ្ពស់បំផុត​

ព័ត៌មានអន្តរជាតិ
0
5111
[wai id="5"]

​[wai id="7"]
អង្គការ​សុខភាព​ពិភពលោក WHO​បាន​បង្កើន​ហានិភ័យ​នៃ​ការ​រី​ល​រាលដាល​ឆ្លង​ជំងឺ COVID-19​ដល់​កម្រិត​កំពូល​បំផុត ដែលជា​ការវាយតម្លៃ​ហានិភ័យ​កម្រិត​កំពូល​របស់​ពួកគេ​។​
​ប៉ុន្តែ​អង្គការ WHO​បាន​និយាយថា មាននូវ​ឱកាស​ដែល​ការទប់ស្កាត់​ជំងឺ​មួយ​នេះ បើសិនជា​ច្រវាក់​នៃ​ការចម្លង​បាន​ដាច់​។​
​ប្រធាន​អង្គការ WHO លោក តេ​ដ្រូ​ស អាដ​ហា​ណុ​ម ហ្គេ​ប្រេ​យ៉េ​ស៊ូ​ស បានធ្វើកា​សង្កត់ធ្ងន់​ផងដែរ​ថា ជំងឺ​ភ័យខ្លាច និង​ព័ត៌មាន​មិន​ពិត គឺជា​ការងារ​ប្រឈម​ធំ​បំផុត​ត្រូវយក​ឈ្នះ​ឲ្យ​បាន​។ ​​បច្ចុប្បន្ន​ប្រទេស​ជាង​៥០ ត្រូវបាន​រាយការណ៍​ថា​មាន​ករណី​ឆ្លង​ជំងឺ COVID-19​។​
ពាណិជ្ជកម្ម

​នៅក្នុង​សន្និសីទកាសែត​មួយ​នៅក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោក​តេ​ដ្រូ​ស បាន​និយាយថា ករណី​ភាគច្រើន​អាច​នៅតាម​ដា​បានន​នៅឡើយ ហើយក៏​គ្មាន​ភស្តុតាង​ថា វីរុស​កំពុង​រីក​រាល​ដាល​ដោយ​សេរី​នៅក្នុង​តំបន់​សហគមន៍​នោះដែរ​។​
​ដោយឡែក លោក​វេជ្ជបណ្ឌិត ម៉ៃ រ៉ា​យ​អាន គឺជា​ប្រធាន​កម្មវិធី​សុខភាព​បន្ទាន់​របស់​អង្គការ WHO​បាន​និយាយថា កម្រិត​ហានិភ័យ​ខ្ពស់បំផុត មាន​គោលបំណង​ដើម្បី​ឲ្យ​មានការ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​សម្រាប់​រដ្ឋាភិបាល ចាប់តាំងពី​ប្រព័ន្ធ​ថែរក្សា​សុខភាព មិនទាន់​ត្រៀមខ្លួន​រួច​នៅឡើយ​។​

​លោក​រ៉ា​យ​អាន បាន​បញ្ជាក់ថា អ្នក​មាននូវ​កាតព្វកិច្ច​មួយ​ចំពោះ​ពលរដ្ឋ​របស់​អ្នក អ្នក​ក៏មាន​កាតព្វកិច្ច​មួយ​ចំពោះ​ពិភពលោក​ឲ្យ​ត្រៀមខ្លួន​ឲ្យ​ហើយ​។​
​ដោយឡែក​ប្រភពព័ត៌មាន​ពី​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ បាន​ឲ្យ​ដឹងថា មនុស្ស​យ៉ាងហោច​២១០​នាក់​បាន​ស្លាប់​នៅក្នុង​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ដោយសារ​ជំងឺ COVID-19​។​
​ភាគច្រើន​នៃ​ជនរងគ្រោះ មកពី​ទីក្រុង​តេ​អេ​រ៉ង់ ហើយ​និង​ទីក្រុង​កូ​ម ជា​កន្លែង​ដែល​ផ្ទុះ​ជំងឺ COVID-19​។​
​តួលេខ​នេះ កើនឡើង​៦​ដង​ខ្ពស់ជាង​ចំនួន​ស្លាប់​ផ្លូវការ​៣៤​នាក់ ដែល​ផ្តល់ជូន​ដោយ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​អ៊ីរ៉ង់ លោក​គៀ​នូ​ស ចា​ហាន់​ភូ បាន​និយាយ​យ៉ាង​ទ​ទួ​ច​ថា យើង​ត្រូវមាន​តម្លាភាព ហើយ​លោក​បាន​ចោទប្រកាន់ BBC​ថា​បានធ្វើ​ឲ្យ​សាយ​ភាព​ព័ត៌មាន​មិន​ពិត​។​
​ករណី​ស្លាប់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ បាន​កើតមានឡើង ក្រោយពេល​សមាជិកសភា​នៅ​ទីក្រុង​កូ​ម បាន​ចោទប្រកាន់​ក្រុម​អាជ្ញាធរ​ថា កំពុង​ព្យាយាម​បិទបាំង​ព័ត៌មាន ហើយ​សហរដ្ឋអាមេរិក បានបង្ហាញ​ក្តីកង្វល់​ថា អ៊ីរ៉ង់​អាច​នឹងមិន​ចែករំលែក​ព័ត៌មាន​។​

​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក​ម៉ៃ ផ​ម​ផ្យូ បាន​និយាយប្រាប់​គណៈកម្មាធិការ​ស​ភា នៅ​ទីក្រុង​វ៉ា​ស៊ី​ង​តោន កាលពី​ថ្ងៃ​សុក្រ​ថា ពួកយើង​បាន​ផ្តល់ជូន​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ដើម្បី​ជួយ​ដល់​ពួកគេ​។​
​លោក​ផ​ម​ផ្យូ បាន​និយាយថា ហេដ្ឋារចនាសម្ព័ន្ធ​ថែទាំ​សុខភាព​របស់​ពួកគេ មិនទាន់​ខ្លាំង​នោះទេ ហើយ​មកទល់នឹង​ពេលនេះ ឆន្ទៈ​ចង់​ចែករំលែក​ព័ត៌មាន​ពីអ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​របស់​ពួកគេ អ៊ីរ៉ង់​ក៏​មិនទាន់​ចង់​ធ្វើ​នោះដែរ​។​
​លោក​អាប់​បាស់ មូ​សា​វី គឺជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់ បាន​ច្រានចោល​ជំនួយ​មួយ​នេះ​។​
​សូមបញ្ជាក់ថា ករណី​ឆ្លង​សរុប​នៃ​ជំងឺ COVID-19 នៅ​ទូទាំង​សកលលោក បាន​កើន​ឡើងដល់​៨៥.២០៧​នាក់ គិត​មកទល់នឹង​ថ្ងៃ​សៅរ៍​នេះ ហើយ​ករណី​ស្លាប់​កើនឡើង​ដល់​២.៩២៤​នាក់​៕
[wai id="6"]