ក្រពើ​ទៀតហើយ​! បុរស​ម្នាក់​ដាច់​ជើង​ជា​២​ដោយសារ​ស្នាដៃ​សត្វ​ក្រពើ​នៅក្នុង​ទឹក​បឹង​

ព័ត៌មានអន្តរជាតិ
0
824
​បុរស​នេសាទ​អាយុ​៣១​ឆ្នាំ​ម្នាក់ បាន​រួច​ផុតពី​ចង្កូម​មជ្ជ​រាជ ក្រោយ​ពេលដែល​ក្រពើ​ខាំ​ជើង​គាត់​ដាច់​ជា​២ ពេលដែល​គាត់​ចុះ​លុក​ទឹក​បឹង​នៅពេល​យប់ ដែល​ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​។​ ​បុរស​នេសាទ​ម្នាក់នេះ មិនត្រូវ​បាន​គេ​ផ្តល់​អត្តសញ្ញាណ​នោះឡើយ ហើយ​លោក​ត្រូវបាន​សត្វ​ក្រពើ​យក្ស​មួយ​ក្បាល​វាយប្រហារ​ពីក្រោយ​ខ្នង ដែល​ក្រពើ​មួយ​ក្បាល​នេះ មាន​បណ្តោយ​ប្រវែង​ដល់​ទៅ​៦​ម៉ែត្រ​។​លោក​បាន​ដាច់​ជើង​ស្តាំ​ម្ខាង អំឡុងពេល​តតាំង​ជាមួយនឹង​សត្វ​ក្រពើ​ដ៏​គ្រោះថ្នាក់​នេះ​។​លោក​បាន​ដាច់​ម្រាមដៃ​មួយ​ផងដែរ ពេលដែល​គាត់​ព្យាយាម​ការពារ​ខ្លួន ។​វា​បាន​ចំណាយពេល​អស់​រាប់​ម៉ោង​ទម្រាំ​បុរសរងគ្រោះ​ថ្នាក់​នេះ​ដល់​មន្ទីរពេទ្យ ហើយ​គ្រួ​ពេទ្យ ក៏បាន​សម្រេច​កាត់​ជើង​ម្ខាង​របស់គាត់​ចោល​ទាំង​គាត់​នៅ​ដឹងខ្លួន​។​លោក​បាន​និយាយប្រាប់​ក្រុមគ្រូពេទ្យ​ថា លោក​នៅក្នុង​ទឹក​ត្រឹម​ក្បាលជង្គង់ នៅ​មាត់បឹង Chivero ចម្ងាយ​ប្រហែលជា​៣៥​គ​.​ម​ពី​រដ្ឋធានី ខណៈពេលដែល​លោក​ព្យាយាម​ចាប់​ត្រី​នៅវេលា​ម៉ោង​១១​យប់​។​លោក​បាន​នៅ​ជាមួយ​បុរស​ម្នាក់ទៀត​នៅ​យប់នោះ ពេលដែល​លោក​រង​ការវាយប្រហារ​ដោយ​សត្វ​ក្រពើ​ទន្លេ​នី​ល​។​ ​យោងតាម​កាសែត National Geographic បាន​ឲ្យ​ដឹងថា ក្រពើ​មួយ​ក្បាល​នេះ មាន​ទម្ងន់​៧៥០​គ​.​ក ហើយ​វា​ស៊ី​ត្រី​ជា​ចំណី តែ​វា​ស៊ី​អ្វី​ក៏ដោយ​ឲ្យ​តែ​វា​អាច​ចាប់បាន ដែល​រួមទាំង​សត្វ​ស្លាប សេះបង្កង់ ដំរីទឹក ឬ​សូម្បីតែ​ក្រពើ​គ្នា​វា​។​មនុស្ស​រាប់រយ​នាក់ ត្រូវបាន​គិតថា បាន​ស្លាប់​ក្រោម​ចង្កូម​ដ៏​អាច​សាហាវ​របស់​សត្វ​ក្រពើ​នេះ ជា​រៀងរាល់ឆ្នាំ​៕​