សហរដ្ឋអាមេរិក ៖ ក្រុមហ៊ុន TikTok មានតែ​ពីរ​ជម្រើស​ប៉ុណ្ណោះ លក់​ឲ្យ​អាមេរិក ឫ​បិទ​ក្រុមហ៊ុន​ចោល !

ព័ត៌មានអន្តរជាតិ
0
3069
[wai id="8"]

[wai id="7"]
​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក​មាន​ផែន​ការបិទ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ចិន TikTok មិនឱ្យ​ដំណើរការ​នៅក្នុង​សហរដ្ឋអាមេរិក​តទៅទៀត​នោះទេ ។​
​លោក​ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ទុកពេល ៤៥​ថ្ងៃ​ឱ្យ​ក្រុមហ៊ុន​ចិន ByteDance ពិចារណា ក៏ដូចជា​ចរចា លក់​បណ្ដាញ​ទំនាក់ទំនង​សង្គម TikTok ឱ្យ​ក្រុមហ៊ុន Microsoft ដើម្បី​ជៀសវាង​ការបិទ​មិនឱ្យ​ធ្វើ​ប្រតិបត្តិការ នៅក្នុង​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៣ ខែសីហា ឆ្នាំ​២០២០​។​
ពាណិជ្ជកម្ម

​កម្មវិធី Tik Tok កំពុងមាន​និង​កើន​ប្រជា​ប្រិ​ញ​ភាពខ្លាំង​។ យុវវ័យ​អាមេរិក​កាន់តែ​ច្រើនឡើងៗ បាននាំគ្នា​ងាក​មកលេង Tik Tok​។ បច្ចុប្បន្ននេះ អ្នកប្រើប្រាស់​កម្មវិធី Tik Tok សកម្ម​ប្រចាំខែ​មាន​ចំនួន​ប្រមាណ ៨០០ លាន​នាក់ ដែល​ភាគច្រើន​នៃ​អ្នកប្រើប្រាស់​ទាំងនោះ គឺ​នៅ​សហរដ្ឋអាមេរិក និង​ឥណ្ឌា​។ ហើយ​គិតតែ​នៅ​អាមេរិក​តែឯង អ្នក​ប្រើ Tik Tok សកម្ម​ប្រចាំខែ មាន​ចំនួន​ប្រមាណ ២៦,៥ លាន​នាក់​។​
​ដោយឡែក ខណៈពេលដែល Tik Tok កាន់តែ​ល្បី​និង​ពេញនិយម​ក្នុងចំណោម​ប្រជាជន​របស់ខ្លួន អាមេរិក​ក៏​ផ្តើម​មានចិត្ត​ព្រួយបារម្ភ​ថា Tik Tok អាចជា​ឧបករណ៍ប្រើប្រាស់​ចិន ដើម្បី​ស៊ើបការណ៍​ពី​អាមេរិក​។​
​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អាជ្ញាធរ​សន្តិសុខ និង​សមាជិកសភា​អាមេរិក បាន​សម្តែង​នូវ​ការភ័យខ្លាច​ថា កម្មវិធី​វីដេអូ​ដ៏​ពេញនិយម Tik Tok អាច​ត្រូវបាន​គ្រប់គ្រង​ដោយ​ទីក្រុង​ប៉េកាំង ដើម្បី​ប្រមូលយក​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​ប្រជាពលរដ្ឋ​អាមេរិក​។​
​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ខ្លះទៀត បារម្ភ​ខ្លាច​ទៀតថា TikTok អាចជា​គោលដៅ​របស់​បរទេស​ដើម្បី​លូកដៃ​ជ្រៀត​ជ្រៀតចូល​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នា​ថ្ងៃទី ៣ ខែវិច្ឆិកា​ខាងមុខ ពោលគឺ​ដូចជា​អ្វីដែល​បានធ្វើ​នៅលើ​ហ្វេ​ស​ប៊ុ​ក និង​ធ្វី​ត​ធឺ ក្នុងការ​បោះឆ្នោត​ឆ្នាំ នា ២០១៦​កន្លងមក​។​

​គួរ​បញ្ជក់​ដែរ​ផងដែរ​ថា បច្ចុប្បន្ន​សហរដ្ឋអាមេរិក បាន​ចោទប្រកាន់​ក្រុមហ៊ុន TikTok ថា មាន​ទំនាក់ទំនង​ជិត​សិ្ន​ទ្ធ​ជាមួយ​គណ​បក្សកុម្មុយនិស្ដ​ចិន និង​ជាការ​គំរាមកំហែង​មួយ ដល់​សន្តិសុខ​ជាតិ​អាមេរិក ដោយសារតែ​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ ត្រូវបាន​ចិន​ប្រើប្រាស់​ដើម្បី​ស៊ើបការណ៍ និង​លួច​ព័ត៌មាន​សម្ងាត់​នានា​៕



[wai id="5"]