ឃោ​ឃៅ​ម្ល៉េះ​នាង​ចាក់​សម្លាប់​កូនប្រុស​អាយុ​៧​ខែ​យ៉ាង​ព្រៃផ្សៃ រួច​គ្រវែង​កូនប្រុស​អាយុ​២​ខួប​ម្នាក់ទៀត​ចេញពី​អគារ​ជាន់​ទី​១១​រួច​លោត​សម្លាប់ខ្លួន​តាម​ក្រោយ​

ព័ត៌មានអន្តរជាតិ
0
256
ម្តាយ​វ័យក្មេង​គិត​ខ្លី​ម្នាក់ រង​ការចោទប្រកាន់​ពីបទ​ធ្វើឃាត​កូនប្រុស​២​នាក់​របស់​នាង ក្រោយពី​ចាក់​សម្លាប់​កូនប្រុស​អាយុ​៧​ខែ​យ៉ាង​ព្រៃផ្សៃ​ជាទីបំផុត ហើយ​និង​បាន​គ្រវែង​កូនប្រុស​អាយុ​២​ខួប​ម្នាក់ទៀត ចេញ​ពីលើ​អគារ​ជាន់​ទី​១១ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅក្នុង​ទីក្រុង​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក​។​ ​ក្រុម​រដ្ឋ​អាជ្ញាធរ បាន​អះអាងថា ក្រោយពី​វាយប្រហារ​មកលើ​ជីតា​អាយុ​៧០​ឆ្នាំ និង​សម្លាប់​កូនប្រុស​ទាំង​២​នាក់​រួច ម្តាយ​ចិត្តខ្លាំង​ជាង​ខ្លា​វ័យ​២២​ឆ្នាំ ដែលមាន​ឈ្មោះ Aleah Newell ម្នាក់នេះ បាន​ព្យាយាម​លោត​សម្លាប់ខ្លួន​ពីលើ​អគារ​ខ្ពស់​ម​នោះដែរ តែ​មិនបាន​សម្រេច​។​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុនពេល​កើតហេតុ នាង Aleah Newell បានស្នើ​សុំ​ជំនួយ​ពី​សាច់ញាតិ និង​សុំ​ឲ្យ​នាំយក​កូនប្រុស​ទាំង​២​នាក់​ចេញពី​នាង ព្រោះតែ​នាង​មិនអាច​ថែរក្សា​ពួកគេ​បាន​។​ក្រុម​រដ្ឋអាជ្ញា​បាន​បញ្ជាក់ថា ទារក Ameer​អាយុ​៧​ខែ ត្រូវបាន​ម្តាយ​ចិត្ត​អប្រិយ​ចាក់​១៩​កាំបិត ហើយ​និង​ដាក់ចូល​ទៅក្នុង​អាង​ងូតទឹក​ដែលមាន​ទឹក​ក្តៅ ធ្វើ​ឲ្យ​ខ្លួនប្រាណ​ទារក​ម្នាក់នេះ​រលាក់​ទឹក​ក្តៅរ​ឡេះ​រលួយ​សាច់​គ្មាន​សល់​។​បន្ទាប់មក នាង Newell ដែល​រស់នៅ​ជ្រកកោន​តាម​ជម្រក​តង់​គ្មាន​ផ្ទះសម្បែង​នោះ បាន​ទៅ​បន្ទប់​ទទួល​ភ្លៀវ ជា​កន្លែង​ដែល​នាង​បាន​ចោល​កូនប្រុស Johntavi​អាយុ​២​ខួប ចេញ​តាម​បង្អួច ផ្ទះល្វែង​ជីតា​របស់​នាង​។​ទូរទស្សន៍ NBC News បាន​រាយការណ៍​ថា ក្រុមនគរបាល បាន​អះអាងថា នាង​ជា​ម្តាយ ក៏បាន​លោត​ចេញ​តាម​បង្អួច​ផងដែរ តែ​បែរជា​ធ្លាក់​មក​ទើរ​ត្រឹម​ជាន់​ទី​៣ ធ្វើ​ឲ្យ​នាង​មិន​ស្លាប់​នោះទេ​។​ ​ក្រុមមន្ត្រី​នរគ​បាល ទទួលបាន​វីដេអូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព ឃើញ ក្មេងប្រុស Johntavis និង​នាង Newell ធ្លាក់​ចេញ​តាម​បង្អួច​។​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង នាង Newell ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​បាក់​កដៃ និង​កជើង ហើយ​និង​ត្រូវ​ចាប់ខ្លួន​ពីបទ​ធ្វើ​ឃាតកម្ម​លើ​កូន​ខ្លួនឯង​។​ចំណែកឯ​ជីតា​របស់​នាង​វិញ គ្រាន់តែ​សន្លប់​ប៉ុណ្ណោះ និង​រស់រាន​ពី​ការវាយប្រហារ​មួយ​នេះ​៕ ​