សិស្សសាលា​ជាង​២៩០​លាន​នាក់ អត់​បាន​ចូលរៀន​សូត្រ​ដោយសារ Covid-19

ព័ត៌មានអន្តរជាតិ
0
1220
[wai id="5"]

[wai id="7"]
​សិស្សសាលា​ជាង​២៩០​លាន​នាក់​អត់​បាន​ចូលរៀន​សូត្រ​ដោយសារ​ការរីក​រាលដាល​ខ្លាំង នៅ​ទូ​ទាង​សកលលោក ស្របពេល​ដែល​ការ​រី​ល​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 បាន​បង្ខំ​ឲ្យ​សាលារៀន​បិទទ្វារ​។​
​ប្រទេស​អារ៉ាប់​រួម បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ ត្រូវ​បង្ខំចិត្ត​បិទទ្វារ​សាលារៀន​របស់ខ្លួន ខណៈដែល​អ្នក​ឆ្លង​ជំងឺ COVID-19​នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់​ជាង​៩៥.០០០​នាក់ ក្នុងនោះ​ករណី​ស្លាប់មាន​ចំនួន​៣.២៨៦​នាក់​។​
​ជា​លទ្ធផល​នៃ​ការ​រី​ល​រាលដាល​ឆ្លង​ជំងឺ COVOD-19 ប្រទេស​ចំនួន​១៣ បាន​បិទ​សាលារៀន ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិស្សសាលា ២៩០.៥​លាន​ដុល្លារ ក្នុងនោះ​ប្រទេស​ចំនួន​៩ ដែល​រួមមាន​ទាំង​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស បាន​ណែនាំ​ឲ្យ​បិទ សាលារៀន​។​
ពាណិជ្ជកម្ម

​ប្រធាន​អង្គការ UNESCO លោក Audrey Azoulay បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ស្រប​ពេលដែល​សាលារៀន​ត្រូវ​បិទទ្វារ បណ្តោះអាសន្ន​បែបនេះ ទំហំ​សកល និង​ល្បឿន​នៃ​ការអាក់ខាន​វិស័យ​អប់រំ បច្ចុប្បន្ន គឺ​គ្មានអ្វី​ប្រៀបផ្ទឹម​នោះឡើយ ហើយ​បើសិន​នៅតែ​ពន្យា​ពេល​បន្តទៀត​នោះ វា​នឹង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អប់រំ​ផងដែរ ។​
​កាលពី​ថ្ងៃ​ពុធ ប្រទេស​អ៊ីតាលី បាន​បញ្ជា​ឲ្យ​បិទ​សាលារៀន និង​សាកលវិទ្យាល័យ​រហូតដល់​ថ្ងៃទី​១៥ ខែមីនា ដើម្បី​ជាការ​ឆ្លើយ តប​នឹង​ករណី​ស្លាប់​សរុប​ដោយសារ​ជំងឺ COVID-19​កើនឡើង​ដល់​១០៧​នាក់ ដែលជា​ករណី​ស្លាប់​ច្រើនជាងគេ បំផុត​នៅ ក្រៅប្រទេស​ចិន​។​




​ដោយឡែក ក្រសួង​អប់រំ​អារ៉ាប់​រួម បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ដែរ​ថា សាលារៀន និង​សាកលវិទ្យាល័យ​ទាំងអស់ នឹងត្រូវ​បិទទ្វារ​រយៈពេល​៤​សប្តាហ៍ ក្នុងនោះ​អគារ​ទាំងអស់ នឹងត្រូវ​សម្អាត​អំឡុងពេល​បិទ​សាលារៀន​នេះ​។​
​ប្រទេស​កូរ៉េខាងត្បូង ដែលជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត នៅក្រៅ​ប្រទេស​ចិន ជិត​៦​ពាន់​នាក់​នោះ បាន​ផ្អាក​ការចាប់ផ្តើម​ឆមាស​បន្ទាប់​របស់​ពួកគេ រហូតដល់​ថ្ងៃទី​២៣ ខែមីនា​។​

​នៅក្នុង​ប្រទេស​ជប៉ុន​ឯណេះ​វិញ សាលារៀន​ស្ទើ​តែ​ជិត​ទាំងអស់​ត្រូវបាន​បិទទ្វារ ក្រោយ​ពេលដែល​នាយករដ្ឋមន្ត្រី​ជប៉ុន លោក​ហ្ស៊ី​ន​ហ្សូ អា​បេ បាន​អំពាវនាវ​ឲ្យ​លប់​ការសិក្សា​រហូតដល់​ចុងខែ​មីនា ឬ​ដើមខែ​មេសា​។​
​ចំណែកឯ​ប្រទេស​បូ​ស្នី និង​ស្លូ​វេ​នី វិញ ក៏បាន​ប្រកាស​ករណី​ឆ្លង​ដំបូង​របស់ខ្លួន​ផងដែរ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ក្រោយពេល​បុរស​វ័យ​កណ្តាល​ម្នាក់ ដែល​បាន​ទើប​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អ៊ីតាលី និង​កូនប្រុស​របស់លោក បានធ្វើ​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19៕
[wai id="6"]