ឥណ្ឌូនេស៊ី បង្ហាញ​សាច់ដុំ​ទាំង​ផ្លូវអាកាស ទាំង​ផ្លូវ​សមុទ្រ​បង្អួត​ដាក់​ចិន​

ព័ត៌មានអន្តរជាតិ
0
325
…​ម្យ៉ាងដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​មកនេះ​ពិភពលោក​យើង​បានកើត​មាននូវ​រឿងរ៉ាវ​ស​ង្គ្រឺ​ត​ធ្មេញ​ដាក់គ្នា​រវាង​ប្រទេសមួយ​ទៅ​ប្រទេសមួយ​…​ដូចជា​អាមេរិក​ជាមួយ​អ៊ីរ៉ង ឯ​ឥណ្ឌូនេស៊ី​ក៏បាន​ក្អក​គ្រហែម​ដាក់​ចិន​ដែរ​។​កាលពី​ថ្ងៃ​អង្គារ​ទី​០៧​មករា កងទ័ពអាកាស​ឥណ្ឌូនេស៊ី បាន​បញ្ជូន​យន្តហោះ​ប្រយុទ្ធ​៤​គ្រឿង​ទៅកាន់​ព្រំដែន​សមុទ្រ​ចិន​ខាងត្បូង ក្នុងការ​ប្រឈម​មុខជា​មួយ​ចិន​ប៉េកាំង បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តាត​វ៉ា​ប្រឆាំងនឹង​វត្តមាន​នាវា​រដ្ឋាភិបាល​និង​ទូក​នេសាទ​ចិន​នៅក្នុង​ដែនទឹក​ដែល​ឥណ្ឌូនេស៊ី​អះអាងថា​ជា​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់ខ្លួន​។​ការប្រឈមមុខគ្នា​នេះ​បានចាប់ផ្តើម​ឡើង​កាលពី​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំមុន នៅពេល​នាវា​ឆ្មាំ​សមុទ្រ​ចិន​មួយ​បាន​អម​ការពារ​ទូក​នេសាទ​ចិន​ជាច្រើន​នៅក្នុង​ដែនទឹក​នៅឯ​នាយ​ឆ្នេរ​កោះ​ណា​តូ​ណា​របស់​ឥណ្ឌូនេស៊ី ជាហេតុ​នាំអោយ​ឥណ្ឌូនេស៊ី​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ស្តាប់​ការតវ៉ា​។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក​ហ្កេ​ង សួង បាន​និយាយ​កាលពី​ថ្ងៃ​៧​មករា​ថា រដ្ឋាភិបាល​ចិន​បាន​«​បើកចំហ​បណ្តាញ​ការទូត​»​ជាមួយ​ឥណ្ឌូ​ន​ស៊ី ចាប់តាំងពី​មាន​ឧបទ្ទវហេតុ​ចុងក្រោយ​នេះ​និង​ថា​«​ប្រទេស​ទាំងពីរ​គួរ​រួមគ្នា​ទទួលខុសត្រូវ​ចំពោះ​ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​តំបន់​»​។​កាលពី​សប្តាហ៍​មុន លោក​ហ្កេ​ង សួង ក៏បាន​និយាយថា ចិន​បាន​មាន​អធិបតេយ្យភាព​លើ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​និង​ដែនទឹក​របស់​វា ហើយ​ទាំង​ចិន​និង​ឥណ្ឌូនេស៊ី​មាន​សកម្មភាព​នេសាទ​ជាធម្មតា​នៅ​ទីនោះ​។​កោះ​ណា​តូ​ណា ស្ថិតនៅ​ភាគ​និរតី​នៃ​ប្រជុំ​កោះ​ស្ព្រ៉ា​ត​លី​។​តែ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​និយាយ​ក្នុង​កិច្ចប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​កាលពី​ថ្ងៃ​ចន្ទ​ទី​៦​មករា​ថា «​នឹងមិន​មានការ​ចរចា​ទេ​នៅពេល​វា​ពាក់ព័ន្ធ​នឹង​អធិបតេយ្យភាព​របស់​យើង​»​។​ចំណែក​រដ្ឋមន្ត្រី​សម្របសម្រួល​ក្នុង​គណៈរដ្ឋមន្ត្រី​ដែល​ទទួលបន្ទុក​គ្រប់គ្រង​ប្រភពធនធាន​និង​ការវិនិយោគ បាន​ប្រាប់​អ្នកយកព័ត៌មាន ថា អធិបតេយ្យភាព​របស់​ឥណ្ឌូនេស៊ី​មិនអាច​ចរចា​បានទេ ទោះជា​ចិន​មាន​សារៈសំខាន់​ចំពោះ​សេដ្ឋកិច្ច​ឥណ្ឌូនេស៊ី​យ៉ាងណាក្តី​។​អាជ្ញាធរ​ក្រុង​ហ្សា​ការ​តា​បានអោយដឹងថា ឥណ្ឌូនេស៊ី​បាន​បញ្ជូន​នាវាចម្បាំង​ជាច្រើន​គ្រឿង​និង​ទូក​នេសាទ​១២០​គ្រឿង​ទៅ​ល្បាត​នៅ​សមុទ្រ​មានការ​ប្រទាញប្រទង់​នេះ​។​ ហ្វា​ចា អា​ឌ្រី​យ៉ាន់​តូ អ្នកនាំពាក្យ​កងកម្លាំង​អាកាស បាន​និយាយថា​យន្តហោះ​F-16​ចំនួន​៤​គ្រឿង​បាន​ហោះ​ពីលើ​កោះ តែ​លោក​បាន​និយាយ​សម្រាល​អំពី​ការប្រឈមមុខ​ណាមួយ​ជាមួយ​ចិន​ដោយ​ថា​«​ពួកវា​គ្រាន់តែ​ហោះ​ល្បាត​ដើម្បី​ការពារ​តំបន់​អធិបតេយ្យភាព​របស់​យើង​។​យើង​មិនបាន​បញ្ជា​អោយធ្វើ​សង្គ្រាម​ជាមួយ​ចិន​ទេ​»៕