អី​ក៏​សាហាវ​ម្ល៉េះ​!​បុរស​ម្នាក់​រៀប​គម្រោង ចាប់រំលោភ​សាកសព​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ក្រោយពេល​សម្លាប់ និង​វះ​សាច់​ស៊ី​ជា​អាហារ​

ព័ត៌មានអន្តរជាតិ
0
361
​បុរស​ម្នាក់​ដែល​បាន​រៀប​គម្រោង​ចាប់រំលោភ​សាកសព​ក្មេងស្រី​អាយុ​១៣​ឆ្នាំ ក្រោយពេល​សម្លាប់ និង​វះ​សាច់​ស៊ី​ជា​អាហារ នៅពេលនេះ ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ច្រើន​ទសវត្សរ៍​។​លោក Sicko Alexander Barter វ័យ​២៣​ឆ្នាំ ត្រូវបាន​គេ​រៀបចំ​អន្ទាក់ ចាប់ខ្លួន ក្រោយពេល​លោក​ចង់​បំពេញ​ក្តី​ស្រមៃ​របស់លោក​ក្នុងការ​បូជាយញ្ញ​មនុស្ស​។​លោក​បាន​សរសេរ​នៅលើ​វែបសាយ​ងងឹត​ថា លោក​ចង់​រួមភេទ​ជាមួយ​សាកសព​មនុស្ស និង​ស៊ីសាច់​មនុស្ស ហើយ​និង​មើលថា​តើ​វា​មាន​រស់ជាតិ​បែបណា​។ លោក​បាន​សរសេរ​ទៀតថា បើសិនជា​អ្នក​ចង់​ឲ្យ​ខ្ញុំ​សម្លាប់​អ្នក នៅ​អាមេរិក អ្នក​អាចធ្វើ​ដំណើរ​តាម​រថយន្ត​មកជួប​ខ្ញុំ​បាន​។​ ​ភ្នាក់ងារ​សុវត្ថិភាព​សាធារណៈ ដែល​បានឃើញ​សារ​នេះ បាន​ផ្ញើរ​សារ​តប​ជាមួយ​លោក Barter អស់​រយៈពេល​១០​ថ្ងៃ ដោយ​គាត់​បាន​បង្ហោះ​ថា គាត់​មានកូន​ស្រី​វ័យក្មេង​ម្នាក់​នៅ​រដ្ឋ​ផ្ល័​រ​រី​ដា​។​លោក Barter​បាន​ឆ្លើយតប​នឹង​មន្ត្រី​រូបនោះ​ថា ល្អ​! ខ្ញុំ​រស់នៅ East Texas ។ តើ​កូនស្រី​របស់​អ្នកមាន​អាយុ​ប៉ុន្មាន​? តើ​យើង​អាច​សម្លាប់​នាង​បាន​អត់​?​ក្រោយមក គាត់​ក៏បាន​រៀបចំ​ផែនការ​ល្បួង​ក្មេងស្រី​អាយុ​១៣​ឆ្នាំ​ម្នាក់​នោះ នៅក្នុង​សណ្ឋាគារ ជា​កន្លែង​ដែល​នាង​ត្រូវ​គាត់​ស៊ីសាច់ ក្រោយពី​គាត់​សម្លាប់​នាង និង​ចាប់រំលោភ​សាកសព​នាង​រួច​។​លោក Barter​បាន​និយាយប្រាប់​ភ្នាក់ងារ​ម្នាក់​នោះ ឲ្យ​ទិញ​ទូរ​ស័ព​ដៃ​មួយគ្រឿង និង​ខោអាវ​ថ្មី ដើម្បី​ស្លៀកពាក់ ក្រោយ​ប្រព្រឹត្ត​ឃាតកម្ម​រួច មុនពេល​វិលត្រឡប់​ទៅផ្ទះ​វិញ ហើយ​និង​រាយការណ៍​ពី​ការបាត់​ខ្លួន​របស់​នាង​។​លោក Barter​បាន​បន្តទៀតថា លោក​នឹងមិន​ផ្លាស់ប្តូរ​គំនិត​របស់លោក​នោះឡើយ លោក​ពិតជា​ចង់​ធ្វើ​រឿងនេះ​ខ្លាំងណាស់​។​ប៉ុន្តែ​ក្រុម FBI​បាន​ចាប់ខ្លួន​គាត់ តាមផ្លូវ​របស់​ទៅ​ជួប​ក្មេងស្រី​នៅក្នុង​ទីក្រុង​តូច Joaquin ដោយ​ពួកគេ​បាន​រកឃើញ​កាំបិត​នៅក្នុង​ថង់​សំរាម​របស់គាត់ ទូរស័ព្ទដៃ និង Tablet​មួយគ្រឿង​។​លោក​រដ្ឋអាជ្ញា Joseph Brown បាន​និយាយថា ករណី​ទាំងនេះ នឹង​ក្រើនរំឭក​ពួកយើង​ថា បិសាច ពិត​ជាមាន​ពិតមែន​។​ ​បច្ចុប្បន្ន​លោក Barter កំពុង​រង់ចាំ​សាលក្រម​ប្រកាស​ទោស​ចុងក្រោយ​របស់គាត់ ក្រោយ​ពេលដែល​គាត់​ទទួលស្គាល់ថា គាត់​ពិតជា​ចង់​រួមភេទ​ជាមួយ​សាកសព​ក្មេងស្រី​ដែលជា​អា​នីតិជន ពិតមែន ហើយ​និង​ការ​ចែកចាយ​ពេស្យាចា​រ្យ​កុមារ​៕ ​