ម្តាយ​ឯណា​អាច​ទប់ទឹក​ភ្នែក​បាន​ពេលឮ​កូនស្រី​កើត​ជំងឺ​ខួរក្បាល​ដ៏​កម្រ​អាចនិយាយបាន​ជា​លើកដំបូង​ក្នុង​រយៈពេល​៣៦​ឆ្នាំ​

ព័ត៌មានអន្តរជាតិ
0
343
នារី​ម្នាក់​ដែល​កើត​ជំងឺ​ខួរក្បាល​ដ៏​កម្រ​ម្យ៉ាង អាច​និយាយ​ពាក្យ​ថា “​កូន​ស្រលាញ់​ម៉ាក់​” ជា​លើកដំបូង ធ្វើ​ឲ្យ​អ្នក​ម្តាយ​របស់​នាង​ស្ទើរតែ​ទប់ទឹក​ភ្នែក​មិនបាន​។​កូនស្រី​ម្នាក់នេះ អាចនិយាយបាន​ដោយ​ប្រើប្រាស់​ភ្នែក​របស់​នាង ក្រោយ​ទទួលបាន​ជំនួយ​ពី​កុំព្យូទ័រ​បច្ចេកវិទ្យា​ខ្ពស់​។​ នាង Pauline Rett អាយុ​៣៦​ឆ្នាំ មកពី​ទីក្រុង Kidderminster ស្រុក Worcestershire ចក្រភព​អង់គ្លេស មិនអាច​និយាយ ឬ​កម្រើក​ដៃ​របស់​នាង​បាន​នោះទេ ចាប់តាំងពី​ធ្វើ​រោគវិនិច្ឆ័យ ឃើញ​មាន​ជំ​នឺ​ខួរក្បាល​ដ៏​កម្រ​ម្យ៉ាង​ឈ្មោះ Rett គឺជា​ជំងឺ​ហ្សេ​ណា​ទិ​ក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ខួរក្បាល ពេលដែល​នាង​មាន​អាយុ​២​ឆ្នាំ​ប៉ុណ្ណោះ​។​ទោះបីជា​យ៉ាងណាក៏ដោយ អ្វីៗ​ចាប់ផ្តើម​ផ្លាស់ប្តូរ ពេលដែល​គ្រួសារ​របស់​នាង បាន​សន្សំ​លុយ​ទិញ​កុំ​ព្យួរ​មួយគ្រឿង​តម្លៃ​៩​ពាន់​ផោន ដែល​អាចធ្វើ​ឲ្យ​ចលនា​ភ្នែក​របស់​នាង ប្រែ​ក្លាយទៅជា​ពាក្យសម្តី​បាន​នោះ​។​បច្ចេកវិទ្យា​តាមដាន​ភ្នែក Tobii Dynavox គឺជា​ទម្រង់​មួយ​នៃ​ទំនាក់ទំនង​ជម្រើស និង​បង្កើត​ពាក្យសម្តី​(AAC) ដែល​ដំណើរការ​ទៅដោយ​បង្ហាញ​អ្វីដែល​អ្នកនាង Pauline សំឡឹង​នៅលើ​អេក្រង់​កុំព្យូទ័រ​។​ពន្លឺ​តាម​ប្រព័ន្ធ Infare នឹង​ចូលទៅក្នុង​ភ្នែក​របស់​នាង ដែល​តាមរក​និមិត្តសញ្ញា ឬ​ឃ្លា​អ្វី ដែល​នាង​កំពុង​សំឡឹង​នៅលើ​អេក្រង់​កុំព្យូទ័រ​។​បន្ទាប់មក ម៉ាស៊ីន​មួយ​នេះ នឹង​ផ្លាស់ប្តូរ​ព័ត៌មាន​នេះ ទៅជា​ពាក្យសម្តី ដែលមាន​និយាយថា នៅ​ទីបញ្ចប់ នាង Pauline អាច​និយាយប្រាប់​ម្តាយ​របស់​នាង​ថា នាង​ស្រលាញ់​គាត់​ខ្លាំងណាស់ ក្រោយ​ចំណាយពេល​អត់​និយាយស្តី​រយៈពេល​ជាច្រើន​ទសវត្សរ៍​រួចមក​នោះ​។​ ​អ្នកស្រី Judith ដែល​នៅ​មើលថែ​កូនស្រី​របស់គាត់ គ្រប់​ពេលនោះ បាន​និយាយថា ស្តាប់ទៅ​វា​អាច​ត្រឹមតែ​ជា​រឿង​តូចតាច​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​គាត់ គឺជា​រឿង​សំខាន់ ដោយសារតែ​គាត់​មិន​ធ្លាប់​ដែល​ឮ​កូនស្រី Pauline និយាយ​ម្តងណា​ឡើយ​៕ ​