ចំ​ជា​យ៉ាប់​មែន​ឪពុកម្តាយ​ពីរ​នាក់​នេះ​មិន​ជឿ​លើ​វេជ្ជបណ្ឌិត​ទេ សុខចិត្ត​ទុក​កូន​ឲ្យ​អត់ឃ្លាន​រហូតដល់​ស្លាប់​

ព័ត៌មានអន្តរជាតិ
0
315
​បើ​យោងតាម​សារព័ត៌មាន Independent បាន​ឲ្យ​ដឹងថា​ប្តី​ប្រពន្ធ​អាមេរិក​១​ដែលមាន​ឈ្មោះថា Seth Welch និង atiana Fusari ដែល​ពួកគេ​ទាំងពីរ​មាន​អាយុ ប្រមាណ​២៧​ឆ្នាំ ត្រូវបាន​ចោទ​ប្រកាន់ទោស​សម្លាប់​ម​នុស្ស និង​ធ្វើបាប​ក្មេង​កម្រិត ១ បន្ទាប់ពី​កូនស្រី​របស់​ពួកគេ ដែលមាន​អាយុ​១០​ខែ​ឈ្មោះ Mary Anne ត្រូវបាន​រកឃើញថា បាក់កម្លាំង​ខ្លាំង រហូត​ស្លាប់​នៅផ្ទះ​របស់​ជន​ទាំង​២ នា​សង្កាត់ Kent ភាគ​ខាងលិច​រដ្ឋ Michigan ។​ តាម Metro ដកស្រង់​បទចោទប្រកាន់​ថា ៖ “​នាង Taiana Fusari បាន​សារភាព​ពេល​សួរចម្លើយ​ថា មូលហេតុ​ដែល​ប្តី​ប្រពន្ធ​ពួកគេ ពុំ​ស្វែងរក​ជំនួយ​ពី​ផ្នែក​សុខាភិបាល ព្រោះ​ខ្លាច​កូនស្រី​ត្រូវ​បុគ្គលិក​សេវា​ការពារ​ក្មេងៗ​នាំយកទៅ ហើយ ពួកគេ​ពុំមាន​ជំនឿ​លើ​គុណភាព​សេវា​សុខាភិបាល ប្រចាំ​តំបន់​នោះ​” ។​ទេ​យ៉ាងណាមិញ បន្ទាប់ពី​ឃើញ​កូនស្រី​ហាក់ដូចជា​មិន​ស្រួល​ទើប​ពួកគេ​ទូរស័ព្ទ​ទៅកាន់​សមត្ថកិច្ច ហើយ​ពេល​សមត្ថកិច្ច​ទៅដល់​ឃើញ​ក្មេងស្រី​ស្ថិតក្នុង​សភាព​ស្គមកំព្រឹង និង​ស្លាប់​បាត់ទៅហើយ ។ ​ក្រោយ​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​ដឹងថា នាង​ស្លាប់​ព្រោះ​…​អត់ឃ្លាន ។​គួរ​ឲ្យ​ដឹងផង​ដែរ​ថា ពេលលឺ​អយ្យការ​ចោទប្រកាន់​ទោស​ស្ត្រី​ជា​ប្រពន្ធ​បាន​ស្រក់​ទឹកភ្នែក ចំណែក​បុរស​ជា​ប្តី​បាន​ចំហ​មាត់​ធ្លុង​តែម្តង ហើយ​ពួកគេ​ទាំងពីរ​អាច​ត្រូវ​ជាប់គុក​អស់​មួយជីវិត​។​