អី​ក៏​សាហាវ​ម្ល៉េះ​! ឪពុក​ស្រវឹងខួប​យក​សាំង​ដុត​សម្លាប់ កូនស្រី​ដ៏​ស្រស់​សោភា​អាយុ​១៦​ឆ្នាំ​ម្នាក់ ដោយ​គ្រា​នាង​បាន​ចូលទៅ​ជួយ​ម្តាយ​ពី​ការ​ធ្វើបាប​របស់គាត់​

ព័ត៌មានអន្តរជាតិ
0
347
​ក្មេងស្រី​វ័យ​ជំទង់​ដ៏​ស្រស់​សោភា​ម្នាក់ បាន​ទទួលរង​ការ​រលាក​យ៉ាងធ្ងន់ធ្ងរ​ត្រង់​ផ្ទៃមុខ និង​ប្រអប់ដៃ ក្រោយពី​ត្រូវបាន​ឪពុក​បង្កើត​ស្រវឹងខួប​របស់ខ្លួន យក​សាំង​ដុត​សម្លាប់ចោល ដោយសារតែ​នាង​ព្យាយាម​ជួយ​ម្តាយ​របស់​នាង​នោះ​។​ក្មេងស្រី Anna​អាយុ​១៦​ឆ្នាំ ត្រូវបាន​ភ្លើង​ឆេះ​ត្រង់​ផ្ទៃមុខ និង​ប្រអប់ដៃ​របស់​នាង​យ៉ាងធ្ងន់ធ្ងរ ក្រោយពេល​នាង រង​ការវាយប្រហារ​ដោយ​ឪពុក​របស់​នាង នៅក្នុង​ទីក្រុង Chernivtsi​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន​។​ ​ក្រុមនគរបាល បាន​អះអាងថា ឪពុក​ចិត្តកំណាច​វ័យ​៣៨​ឆ្នាំ​ម្នាក់ ដែល​មិន​ត្រូវបាន​គេ​ផ្តល់​ឈ្មោះ​នោះ បានមក​ផ្ទះ​វិញ​ស្រវឹងស្រា​ជោគជាំ ហើយ​និង​ចាប់ផ្តើម​ជេរប្រមាថ​ដល់​ភរិយា Natalia Krytska របស់គាត់​។​ឪពុក ចិត្តពាល​ម្នាក់នេះ បាន​ដាល់​ភរិយា​អាយុ​៤៣​ឆ្នាំ ពេលដែល​កូនស្រី ចូលមក​ទាញ​ដៃ​របស់​ឪពុក​ចេញ​។​ថ្លែង​ទៅកាន់​សារព័ត៌មាន​ក្នុងស្រុក អ្នកស្រី Natalia​បាន​និយាយថា គាត់​បាន​ព្យាយាម​វាយ​ធ្វើបាប​អ្នកស្រី ប៉ុន្តែ​កូនស្រី Anna​បាន​ព្យាយាម​ទាញ​ដៃ​គាត់​ចេញ ហើយ​និង​ស្រែក​ខ្លាំងៗ​ថា “​លោក​ឯង​មិនត្រូវ​ធ្វើបាប​នរណាម្នាក់​នោះទេ​”​។ គាត់​បាន​រុញ​កូន​ចេញ ហើយ​និង​បាន​រត់​ចេញពីផ្ទះ​។​អ្នកស្រី​បន្តថា យើង​គិតថា គាត់​ប្រហែល​ចេញទៅ​ដើរ​ផឹកស៊ី​ទៀតហើយ ប៉ុន្តែ​ប៉ុន្មាន​វិនាទី​ក្រោយមក គាត់​ក៏​វិល​ត្រឡប់មកផ្ទះ​វិញ ជាមួយនឹង​ដប​សាំង ហើយ​និង​បាន​ស្រោច​ក្នុង​បន្ទប់ មុនពេល​ចោល​មកលើ​ផ្ទៃមុខ​កូនស្រី Anna​ហើយ​និង​ត្រូវ​ជើងក្រាន​ដែល​កំពុងតែ​ក្តៅ បណ្តាល​ឲ្យ​ឆាប់ឆេះ​ភ្លាម​តែម្តង​។​ម្តាយ​របស់​ក្មេងស្រី​កំសត់​ម្នាក់នេះ បាន​បន្តទៀតថា ដប​សាំង​ក៏បាន​ផ្ទុះ ពេលដែល​វា​ប៉ះ​ជាមួយនឹង​ជើងក្រាន ហើយ​វា​ក៏​រីក​រាល​ដល់​កូនស្រី Anna​ហើយ​និង​ពេញ​បន្ទប់​។ ផ្ទៃមុខ​របស់​កូនស្រី​ពោ​ពេញ​ដោយ​អណ្តាតភ្លើង ហើយ​នាង​ក៏បាន​ព្យាយាម​ពន្លត់​ដោយ​ខ្លួនឯង ដោយ​ប្រើ​ដៃទទេរ​របស់​នាង​។​សំណាងល្អ​ដែរ​បាន​បងប្រុស​របស់​នាង Anna​នៅផ្ទះ និង​ឮ​សំឡេង​នាង​ស្រែក​ក៏បាន​ស្ទុះ​មកជួយ និង​បាន​អូស​នាង​ចេញពី​បន្ទប់​ដែល​កំពុង​ឆាបឆេះ​។​ បច្ចុប្បន្ន ក្រុមនគរបាល បាន​បើក​ករណី​ព្រហ្មទណ្ឌ​សម្រាប់​ការប៉ុនប៉ង​ធ្វើឃាត​ប្រឆាំងនឹង​ឪពុក​តិរច្ឆាន​វ័យ​៣៨​ឆ្នាំ​ម្នាក់នេះ ដែល​ត្រូវបាន​ចាប់ខ្លួន និង​ស្ថិតក្រោម​ការឃុំ​ឃាំង​។​បើសិនជា​តុលាការ​កាត់ទោស​ហើយ​នោះ គាត់​នឹង​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​៕