ចិន​ប្រឈម​នឹង​ហានិភ័យ លើ​ការដាក់​សម្ពាធ លើ​តៃវ៉ាន់ និង​ហាមឃាត់​ប្រតិ​ប​ត្ដិ​ការ​របស់​អាមេរិក​

ព័ត៌មានអន្តរជាតិ
0
177
ទីក្រុង​តៃប៉ិ​៖ មន្ដ្រីការទូត​កំពូល​របស់​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​អាស៊ី​បូព៌ា បាន​អះអាងថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​ប្រទេស​ចិន នៅក្នុង​ការបង្ខិតបង្ខំ និង ធ្វើឱ្យប៉ះពាល់​ដល់​ការ​គណនា អំពី​ហានិភ័យ ហើយ​យុទ្ធនា​ការដាក់​សម្ពាធរ​បស់​ក្រុង​ប៉េកាំង ទំនងជា​នឹង​បន្ត ខណៈ​ចិន​ព្រមាន​ខ្លាំង ចំពេល​កងទ័ព​សហរ​ដ្ឋ​អាមេរិក នៅតែ​បន្ដធ្វើ​ប្រតិ​ប​ត្ដិ​ការ​យោធា ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​


​ទី​ភា្ន​ក់​ងារ​សារព័ត៌មាន Reuters បានចេញ​ផ្សាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែសីហា ថា អ្នកការទូត​ជាន់ខ្ពស់​របស់​ក្រុង​វ៉ាស៊ីនតោន បាន​ប្ដេជ្ញា ថា កងទ័ព​សហរដ្ឋអាមេរិក នឹង​បន្ដធ្វើ​ប្រតិ​ប​ត្ដិ​ការ នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។ ចំណែក​សកម្មភាព​ណាមួយ បង្កឡើង ដោយ​ចិន ដើម្បី​រារាំង​ដល់​ប្រតិ​ប​ត្ដិ​ការ​នេះ នឹងធ្វើ​ឲ្យ​មាន​អ​ស្ថិ​ភាព​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ ការលើកឡើង​របស់​ប្រេសិត​សហរដ្ឋអាមេរិក បានកើត​ឡើង ត្រឹមតែ​មួយថ្ងៃ ក្រោយពេល​ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន បាន​ព្រមាន ប្រឆាំងនឹង​សកម្មភាព​ប្រតិ​ប​ត្ដិ​ការ​សហរដ្ឋអាមេរិក នៅក្នុង​ច្រក​ស​មុ​ត្រ​តៃវ៉ាន់​។​




លោក ដា​នៀល គ្រី​ថែ​ន​ប្រ៊ី​ង (Dniel Kritenbrink) ឧបការី​រដ្ឋមន្ដ្រីក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ទទួលបន្ទុក​ការិយាល័យ​អាស៊ី​បូព៌ា និង កិច្ចការ​តំបន់​ប៉ាស៊ីហ្វិក បាន​បញ្ជាក់ថា «​សេត​វិមាន និង មន្ទីរ​បញ្ច​កោណ បានបញ្ជាក់​យ៉ាងច្បាស់​ថា សហរដ្ឋអាមេរិក នឹង​បន្ដ​ហោះហើរ ធ្វើ​នាវាចរណ៍ និង ប្រតិ​ប​ត្ដិ​ការ នៅ​កន្លែង​ណាមួយ ស្របតាម​ច្បាប់​អន្ដរជាតិ ដែល​អនុញ្ញាត​។ សកម្មភាព​ទាំងនេះ រាប់បញ្ចូល​ទាំង​ការបន្ដ​និរន្ដរភាព តាមផ្លូវ​ដឹកជញ្ជូន​របស់​យើង ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​៕​