ជួន​គ្នា​ម្ល៉េះ​…​ភ្លើង​បាន​បំផ្លាញ​ព្រៃ​នៅ​អូស្ត្រាលី​រាប់ម៉ឺន​ហិកតា ឯ​អាហ្វ្រិក​ខាងជើង​កណ្តូប​លើកទ័ព​សុំ​ដំណាំ​កសិករ​អស់​រាប់ម៉ឺន​ហិកតា​ដែរ​

ព័ត៌មានអន្តរជាតិ
0
503
…​ពិតជា​ទទួលរង​នូវ​ការបំផ្លាញ​យ៉ាង​វិនាសកម្ម​ជួន​គ្នា​មែន​…​ប្រទេស​អូស្ត្រាលី​មាន​ចោរ​តិរច្ឆាន​ដុតបំផ្លាញ​ព្រៃឈើ​អស់​រាប់ម៉ឺន​ហិកតា​…​ចំណែក​នៅឯ​ប្រទេស​អាហ្វ្រិក​ខាងកើត​ផលដំណាំ​រាប់ម៉ឺន​ហិកតា​ត្រូវបាន​បំផ្លាញ​ដោយ​ហ្វូង​សត្វ​កណ្តូប​។​ ​ដើមឆ្នាំ ២០២០ នេះ ពិភពលោក​ទាំងមូល​ហាក់​ជួប​ហេតុការណ៍​អាក្រក់ៗ​ជា​បន្តបន្ទាប់ មានដូចជា​ករណី​ភ្លើង​ឆេះ​ព្រៃ​នៅក្នុង​ប្រទេស​អូស្ត្រាលី ផ្ទុះ​ភ្នំភ្លើង តូ​អាល់​នៅក្នុង​ប្រទេស​ហ្វីលីពីន ទឹកជំនន់​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​ករណី​ផ្ទុះ​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​ចិន​ដើម​។ ស្រប ប្រទេស​នៅ​តំបន់​អាស៊ី កំពុងតែជួបប្រទះ​បញ្ហា​ទាំងនេះ ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាងកើត​ឯណោះ​វិញ​ក៏​កំពុងតែ​រង​ទុក្ខ​យ៉ាងខ្លាំង​ដែរ ក្រោយ​មាន​ហ្វូង​សត្វ​កណ្ដូប​រាប់លាន​ក្បាល​បាន​ចេញមក​ស្របពេល​គ្នា និង​នាំគ្នា​ស៊ី​ផលដំណាំ​របស់​ក្រុម​កសិករ​ហិនហោច​ខ្ទេចខ្ទី​។​បើ​យោងតាម​សារព័ត៌មាន​បរទេស​បាន​ឲ្យ​ដឹងថា សត្វ​កណ្តូប​រាប់លាន​ក្បាល​ចេញមក​ព្រម​គ្នា ហើរ​នៅលើ​ផ្ទៃ​អាកាស​ក្នុង​ប្រវែង​ប្រមាណ​ជា ១៥០ គីឡូម៉ែត្រ ជា​រៀងរាល់​ថៃ្ង ហើយ​ពួកវា​បាន​ចុះមក​ស៊ី​ដំណាំ​ដូចជា​ពោត ល្ពៅ និង​សណ្តែក​របស់​ប្រជាកសិករ​យ៉ាងគំហុក ហើយ​បរិមាណ​ដំណាំ​ដែល​ពួកវា​បាន​ស៊ីក្នុង​មួយថ្ងៃ​នោះ បើ​អ្នកជំនាញ​ធ្វើការ​ប្រៀបធៀប​ទៅ​គឺ​ស្មើនឹង​បរិមាណ​អាហារ​សម្រាប់​ផ្គត់ផ្គង់​មនុស្ស​ចំនួន ៣៥ ០០០ នាក់​ក្នុង​មួយថ្ងៃ​ដូចគ្នា​ដែរ​។​ ​ប្រទេស​ដែល​កំពុង​ទទួលរង​ការ​គំរាម​គំហែង​ដោយ​ហ្វូង​សត្វ​កណ្តូប​នេះ​មានដូចជា ប្រទេស​សុ​ម៉ាលី អេ​ត្យូ​ពី និង​កេ​ន​យ៉ា ក្នុងនោះ​កេ​ន​យ៉ា​ជា​ប្រទេស​ដែល​រង​នូវ​ផលប៉ះពាល់​ជាងគេ ដោយ​គិត​មកទល់នឹង​ពេលនេះ​ផលដំណាំ​ក្នុង​ផ្ទៃដី​ប្រមាណ​ជា ៧០ ០០០ ហិច​តា ក្នុងប្រទេស​កេ​ន​យ៉ា​ត្រូវបាន​បំផ្លាញ​ខ្ទេចខ្ទី​អស់ហើយ​ដោយ​ហ្វូង​សត្វ​កណ្ដូប​៕