ឪពុក​ស្លាប់​…​ហក់ធាក់​លោក​ដុក​ទ័​រ​មានអី​ប៉ូលិស​វ៉ៃខ្នោះ​ដូច​ធ្វើ​ឲ្យ​ព្រលឹង​សព​ឪពុក​វិលវល់​

ព័ត៌មានអន្តរជាតិ
0
342
…​ឪពុក​ស្លាប់​ពិតជា​កើតមាន​នូវ​អារម្មណ៍​សោកសង្រេង​ខ្លាំងណាស់​ប៉ុន្តែ​បែ​ជា​ជ្រុលដៃ ជ្រុលជើង​ធ្វើ​ឲ្យ​លោក​ដុក​ទ័​រ​របួស​ជា​រឿង​នាំទុក្ខ​ដាក់ខ្លួន ដូច​ធ្វើ​ឲ្យ​ព្រលឹង​សព​ឪពុក​វិលវល់​យ៉ាង​អ​ញ្ជឹ​ង​។​វេជ្ជបណ្ឌិត​ចិន​ពីរ​នាក់​បាន​ប្រឹងប្រែង​ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ជួយ សង្គ្រោះ​អ្នកជំងឺ​ឆ្លង វីរុស​កូ​រ៉ូ​ណា បែរជា ត្រូវ បុរស​ម្នាក់​វាយដំ​យ៉ាង សាហាវ បន្ទាប់ពី​ឪពុកក្មេក​វ័យ ៦៨ ឆ្នាំ​របស់​បុរស​នោះ​បាត់បង់​ជីវិត​ដោយសារ វីរុស​ដ៏​កាច​សាហាវ​នេះ​។ ​នេះ​បើ​យោងតាម គេហទំព័រ MailOnline ចុះផ្សាយ​កាលពី​ថ្ងៃទី​៣០ ខែមករា​។​ជនល្មើស​មិន​ត្រឹមតែ​វាយដំ​វេជ្ជបណ្ឌិត​ទាំងពីរ​ទេ គឺ​ថែមទាំង​ចាប់​ហែក​ឈុត​សម្លៀកបំពាក់ ការពារ​ឆ្លង​វីរុស និង​ម៉ាស់​មុខ​របស់​ពួកគេ​ទៀតផង​។ ជា​លទ្ធផល ប៉ូលិស​បាន​ចាប់ខ្លួន​ជន សង្ស័យ ហើយ​បាន​បើក​ការស៊ើបអង្កេត​បន្ទាន់​។ យោងតាម​កាសែត​ចិន Beijing Youth Daily បានឱ្យដឹងថា ករណី​ផ្ទុះ​ហិង្សា​នេះ​បានកើត​ឡើង នៅពេល​រសៀល​ថ្ងៃទី​២៩ ខែមករា នៅ​មន្ទីរពេទ្យ Wuhan’s No. 4 Hospital​។ មន្ត្រី​សុខាភិបាល​ចិន​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ ទី​៣១ ខែមករា​ថា ពេលនេះ​ករណី​ឆ្លង វីរុស​នេះ បានកើត​ឡើងដល់ ៩.៦៩២ ករណី​នៅ​ទូទាំងប្រទេស​ចិន និង​មាន​អ្នកស្លាប់​ចំនួន​២១៣ នាក់​។ នេះ​បើ​យោងតាម​ប្រភព​គេហទំព័រ​ចិន xinhuanet.com ចុះផ្សាយ​កាលពី​ថ្ងៃទី​៣១ ខែមករា៕