គំនូស​ផែនដី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ឃើញ​ដំណើរ​របស់​អ្នកដំណើរ​វូ​ហាន​ដែល​អាចធ្វើ​ឲ្យ​រីក​រាល​ឆ្លង​វីរុស Corona​ដល់ទី​ក្រុង​៤០០​កន្លែង​នៅ​ទូទាំង​ពិភពលោក​

ព័ត៌មានអន្តរជាតិ
0
331
គំនូស​ផែនដី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បង្ហាញ​ពី​វិធី​ដែល​វីរុស Corona​ប្រភេទ​ថ្មី​អាច​រីក​រាលដាល់​ចេញពី​ចំណុច​ស្នូល​នៅ​ទីក្រុង​វូ​ហាន​ទៅកាន់​កន្លែង​ផ្សេងទៀត​នៅលើ​ពិភពលោក ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ ស្រប​ពេលដែល​វីរុស​នេះ បានសម្លាប់​មនុស្ស​ជាង​១​ពាន់​នាក់​នៅ​ទូទាំង​ពិភពលោក​។ នេះ​បើ​យោងតាម​ទិន្នន័យ​ផ្តល់ជូន​ដល់​រដ្ឋាភិបាល​ចិន​បាន​ឲ្យ​ដឹង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។​មនុស្ស​សរុប​១០៣​នាក់​បាន​ស្លាប់​ត្រឹម​រយៈពេល​១​ថ្ងៃ​គត់​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី​ប្រទេស​ចិន កាលពី​ថ្ងៃ​ចន្ទ ដែលជា​ចំនួន​ស្លាប់​ខ្ពស់បំផុត​ក្នុង​រយៈពេល​២៤​ម៉ោង ចាប់តាំងពី​ការរីក​រាលដាល​ឆ្លង​វីរុស​នេះ បានចាប់ផ្តើម​ឡើង​កាលពី​ចុងខែ​ធ្នូ​។​វា​បាន​កើតមានឡើង​នៅ​ថ្ងៃ​តែមួយ ពេលដែល​ក្រុម​អ្នកឯកទេស និង​ក្រុម​អ្នកវិទ្យាសាស្ត្រ​អង្គការ​សុខភាព​ពិភពលោក WHO បានធ្វើ​ដំណើរ​មកដល់​ប្រទេស​ចិន ដើម្បី​ជួយ​ដល់​ក្រុមមន្ត្រី​នៅ​ទីនោះ​ក្នុងការ​ទប់ស្កាត់ និង​សិក្សា​លើ​ការរីក​រាល​ដែល​បច្ចុប្បន្ន​បាន​ឆ្លង​ដល់​មនុស្ស​៤២.៧២៩​នាក់​នៅ​ទូទាំង​ពិភពលោក​។​ ​ផែនទី​បង្កើតឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ Southampton នេះដែរ ឃើញ​មនុស្ស​៦​ម៉ឺន​នាក់​ក្នុងចំណោម​មនុស្ស​សរុប​៥​លាន​នាក់​ដែល​បានធ្វើ​ដំណើរ​ចេញពី​ទីក្រុង​វូ​ហាន ចាប់តាំងពី​ការចាប់ផ្តើម​ការរីក​រា​ល​ដាល ហើយ​និង​មុន​ពេលដែល​ទីក្រុង​មួយ​នេះ ត្រូវបាន​បិទ​ទាំងស្រុង​។​ក្រុម​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​ទិន្នន័យ​តាមដាន​ទូរស័ព្ទដៃ ហើយ​និង​ឧបករណ៍​តាមដាន​ជើងហោះហើរ ដើម្បី​តាមដាន​ដាន​ដំណើរ​របស់​អ្នកដំណើរ​។​លទ្ធផល​នេះ បង្ហាញ​ពី​ខ្សែ​ក្រហម​ត​ភ្ជាប់​ទៅកាន់​បណ្តា​ទីក្រុង​៣៨២​កន្លែង​ផ្សេងទៀត​នៅក្នុង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​ជាច្រើន​ទៀត​នៅលើ​ពិភពលោក​។​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ករណី​ស្លាប់​លើកដំបូង​មកលើ​ជនជាតិ​អាមេរិក​ដោយសារតែ​វីរុស Corona​ប្រភេទ​ថ្មី ត្រូវបាន​រាយ​នៅក្នុង​ទីក្រុង​អ៊ូ​ហាន រដ្ឋធានី​នៃ​ខេត្ត​ហ៊ូ​ប៉ី ជា​កន្លែង​ដែល​គេ​មាន​ជំនឿ​បាន​ឆ្លង​មកកាន់​មនុស្ស​។​បច្ចុប្បន្ន​ករណី​ឆ្លង​ត្រូវបាន​គេ​បញ្ជាក់ថា មាននូវ​តាម​បណ្តា​ប្រទេស​យ៉ាងហោច​២៤​ផ្សេងទៀត បើទោះបី​ជាមាន​ករណី​ស្លាប់​២​នាក់​កើតឡើង​នៅក្រៅ​ប្រទេស​ចិន​ក៏ដោយ​។​នៅលើ​នាវា​កម្សាន្ត​ដែល​គេ​ចត​ចោល និង​ដាក់​ឲ្យ​នៅ​ឯក​កោ​ក្នុងប្រទេស​ជប៉ុន មនុស្ស​យ៉ាងហោច​១៣៦​នាក់ បាន​ឆ្លង​វីរុស Corona​ដែល​រួមទាំង​ពលរដ្ឋ​អាមេរិក​២៣​នាក់ ពោលគឺ​ការធ្វើ​តេស្ត​មនុស្ស​ផ្ទុក​វីរុស​នេះ បាន​កើនឡើង​ទ្វេដង​សម្រាប់​យប់​ថ្ងៃអាទិត្យ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ករណី​ថ្មី​នៃ​ការឆ្លង​វីរុស​ដែល​បាន​រាយការណ៍​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​ប្រទេស​ចិន បាន​ធ្លាក់ចុះ ហើយ​ការ​រឹតបន្តឹង​ការធ្វើដំណើរ​នៅ​តាប​ណ្តា​ប្រទេស​ជាច្រើន ហាក់ដូច​ជាមាន​ស្ថិរភាព​ឡើងវិញ ប៉ុន្តែ​ក្រុម​អ្នកជំនាញ​សុខាភិបាល​សកលលោក បានធ្វើការ​ក្រើន​រំឭកថា ការរីក​រាល​ឆ្លង​នេះ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​ទេ​៕