សត្វ​ចម្លែក​មាន​ជើង​៣​ចាប់បាន​នៅក្នុង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​

ព័ត៌មានអន្តរជាតិ
0
542
សត្វ​ចម្លែក​មាន​ជើង​៣ បាន​ព្យាយាម​បម្រាស់​ខ្លួន​របស់​វា​នៅលើ​ក្តារ​ក្នុង​ទូក​នៅមុខ​អ្នកនេសាទ​ម្នាក់ ដែល​បាន​រវៃ​ខ្សែ​ស​ន្ទួ​ច នៅក្នុង​វីដេអូ​ដ៏​គួរ​តក់​ស្ល​ត់​មួយ​។​សត្វ​ចម្លែក​មួយ​ក្បាល​នេះ ដែលមាន​ព្រុយ​ដូចជា​មឹក​ធំ ហើយ​មាន​ក្បាល​មូល​នោះ ត្រូវបាន​គេ​ជឿថា ត្រូវ​ចាប់បាន​នៅលើ​កោះ Coney នៃ​ទីក្រុង Brooklyn រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក​។​រូបភាព​សត្វ​សមុទ្រ​ចម្លែក​ចាប់បាន​ពី​ក្នុង​សមុទ្រ​អា​ត្ល​ង់​ទិ​ក​នេះដែរ ឃើញ​បុរស​នេសាទ​ម្នាក់​កាន់​ខ្សែ​ស​ន្ទួ​ច ស្រែក​ខ្លាំងៗ​ថា “​ស្អី​ក៏​អាក្រក់​ម្ល៉េះ តើ​វា​គឺជា​អ្វី​?” ពេលដែល​សត្វ​ចម្លែក​មួយ​ក្បាល​នេះ ព្យាយាម​បម្រាស់​ខ្លួន​នៅលើ​ក្តារ​ក្នុង​ទូក ហើយ​ស្ត្រី​ម្នាក់ទៀត​ក៏បាន​ស្រែក​ដែរ​ថា “​ស្អី​គេ​អី​ក៏​អាក្រក់​ម្ល៉េះ​”​។​ ​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត MailOnline បាន​ឲ្យ​ដឹងថា វីដេអូ​នេះ ត្រូវបាន​បង្ហោះ​ចូលទៅក្នុង TikTok ដោយ​គណនី​ឈ្មោះ Nataliia Vorobok ហើយ​ទទួលបាន​អ្នក Like១.៤​លាន​នាក់​។​អ្នកមើល​មួយចំនួន​បាន​និយាយថា ពួកគេ​មាន​ព្រួយបារម្ភ​ពី​សុខមាលភាព​របស់​សត្វ​មួយ​ក្បាល​នេះ ខណៈពេលដែល​អ្នកខ្លះ​ទៀត​ចង់​ឲ្យ​វា​ត្រឡប់​ទៅ​រស់នៅក្នុង​ទឹក​វិញ​។​ ​វីដេអូ​ដែល​បាន​បង្ហោះ​តាម​អន​ឡាញ មាន​រយៈពេល​តែ​ប៉ុន្មាន​វី​នាទី​ប៉ុណ្ណោះ ហើយ​គេ​នៅ​មិនទាន់​ច្បាស់​នោះទេ​ថា​តើ​នឹងមាន​រឿងរ៉ាវ​អ្វីខ្លះ​ទៀត​កើត​ឡើងលើ​សត្វ​ដ៏​ចម្លែក​មួយ​ក្បាល​នេះ​៕