អតីតប្រធានាធិបតីអេហ្ស៊ីប ទទួលមរណភាពក្នុងវ័យ៩១ឆ្នាំ

ព័ត៌មានអន្តរជាតិ
0
519
អតីតប្រធានាធិបតីអេហ្ស៊ី បានទទួលមរណភាព កាលពីថ្ងៃទី២៥ ខែកុម្ភ: ក្រោយពេលលោកជាប់ពន្ធគារ និងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ អស់រយ:យ៉ាងយូរ។ បណ្ដាញទូរទស្សន៍របស់រដ្ឋ បានផ្សាយ កាលពីថ្ងៃទី២៥ ខែកុម្ភ: ថា លោក Hosni Mubarak អតីតប្រធានាធិបតីអេហ្ស៊ីប បានស្លាប់ក្នុងវ័យ៩១ឆ្នាំ នៅ ក្រុង​ទីក្រុងគែរ ប្រទេសអេហ្ស៊ីប ក្រោយការមិនអាចវះកាត់ព្យាបាលបាន។

លោក Alaa កូនប្រុសរបស់អតីតប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា ឪពុករបស់លោក បានទទួលមរណភាព កាលពីព្រឹក ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០។
អតីតប្រធានាធិបតីរូបនេះ តស៊ូនឹងជំងឺ អស់រយ:ពេលយ៉ាងយូរ ហើយកាលពីពេលថ្មីៗនេះ អាជ្ញាធរបាន​អនុញ្ញាត​ឲ្យ​គាត់​ទៅសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យយោធា ក្នុងទីក្រុងគែរ ជាកន្លែងដែល​គាត់​បាន​ទទួល​មរណភាព។ ដោយឡែកកងទ័ពអេហ្ស៊ីប បានថ្លែងថា លោក ហូស្នី មូប៉ារ៉ាក់ ជា«វីរជនសង្រ្គាម» ហើយ​កងទ័ព​នឹងទៅចូលរួម ក្នុងពិធីដង្ហែសពរបស់គាត់។
លោក Anwar Gargash រដ្ឋមន្រ្ដីក្រសួងការបរទេសអារ៉ាប់រួម បានថ្លែងថា មរណភាពរបស់លោក Mubarak គឺជាការបាត់បង់រដ្ឋបុរស ដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់ប្រទេស និងប្រវត្តិសាស្រ្ដអេហ្ស៊ីប។

លោក Mubarak បានឡើងកាន់អំណាច នាអំឡុងឆ្នាំ១៩៨១ ក្រោយពេលសម្រាប់ប្រធានាធិបតី Anwar al-Sadat ហើយលោកបានធ្វើជាប្រមុខរដ្ឋ អស់រយ:ពេល៣ទសវត្សរ៍។ លុះមកដល់អំឡុងឆ្នាំ២០១១ លោក Mubarak ត្រូវបានកងទ័ពដកហូតពីអំណាច បន្ទាប់ពីបង្រ្កាបទៅលើហ្វូងបាតុករដ៏ធំ ដែលនាំគ្នាតវ៉ា​អស់​រយ:​ពេលល១៨ថ្ងៃ ដោយបានបញ្ជាឲ្យសម្លាប់អ្នកតវ៉ា ប្រហែល២៣៩នាក់។ ២ខែក្រោយពេលរដ្ឋប្រហារ លោកក៏​ត្រូវ​បានចាប់ខ្លួន ហើយបញ្ជូនទៅកាន់ពន្ធនាគារ និងសម្រាកព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យយោធា រហូត​ដល់​ពេល​គាត់ស្លាប់៕