ក្រុមហ៊ុន​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក សម្លឹង​ឃើញ​ទីផ្សារ​កម្ពុជា និង​វៀតណាម ក្នុងការ​វិនិយោគ​ក្រោយពេល​ចិន​មាន​បញ្ហា

ព័ត៌មានអន្តរជាតិ
0
1715
[wai id="5"]

[wai id="7"]
​ក្រុមហ៊ុន​Azazie ដែល​លក់រាយ​សម្លៀកបំពាក់​កូនក្រមុំ តាម​អ៊ិន​ធឺរ​ណែ​ត​ដែលមាន​ទីស្នាក់ការ​នៅ​រដ្ឋ​San Jose មាន​រោងចក្រ​ចំនួន​៥០ នៅ​ទូទាំងប្រទេស​ចិន ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ផលិតកម្ម​របស់ខ្លួន​មួយចំនួន ទៅកាន់​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម​។ នេះ​បើ​យោងតាម​ការដកស្រង់​ពី​សារព័ត៌មាន The Washington Post កាលពីពេល​ថ្មីៗ​នេះ ។
ពាណិជ្ជកម្ម

​លោកស្រី Ranu Coleman ប្រធាន​ផ្នែក​ទីផ្សារ​របស់ Azazie បាន​និយាយថា​“ ខ្ញុំ​នឹង​និយាយ​ដោយស្មោះ​ត្រង់ វីរុស​កូ​រ៉ូ​ណា​កំពុង​ជះឥទ្ធិពល​ដល់​យើង​។ ភាគច្រើន​នៃ​ទីផ្សារ​អាពាហ៍ពិពាហ៍​ទាមទារ​ការធ្វើ​ដោយ​ដៃ​ដែលមាន​ជំនាញ​ហើយ​វា​ពិតជា​លំបាក​ណាស់​ក្នុងការ​ស្វែងរក​វា​នៅក្រៅ​ប្រទេស​ចិន​។ លោកស្រី​បាន​និយាយថា​កម្មករ​ចិន​មួយចំនួន​បាន​បន្ត​ធ្វើការ​នៅក្នុង​រោងចក្រ​បើទោះបីជា​មានការ​បិទទ្វារ​រោងចក្រ​ដោយ​ធ្វើ​ដោយ​ដៃ និង​ធ្វើការ​ពី​ផ្ទះ​ក៏ដោយ​។​

​បើ​យោងតាម​សារព័ត៌មាន The Wall Street Journal បាន​បង្ហាញថា​សេដ្ឋកិច្ច​ចិន ក្នុង​ត្រីមាស​ទី​១​នេះ នឹង​ធ្លាក់​ចុះមក​នៅត្រឹម ០% ខណៈ កាលពី​ត្រីមាស​ទី ១ ឆ្នាំ ២០១៩​កន្លងទៅ​ចិន​សម្រេចបាន​កំណើន GDP រហូតដល់ ៦,៤% ឯណោះ​។ យ៉ាងណាក៏ដោយ​បញ្ហា​ធំ គឺ​មិនមែនជា មេរោគ​នោះទេ គឺ​ការធ្វើ​ពាណិជ្ជកម្ម​ទៅវិញ ដែល​សំខាន់​ព្រោះថា ប្រជាជន​ចិន​មិន​ចេញ​ក្រៅ មិន​ទិញ​ទំនិញ ហើយ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​ដោយ​ខ្លួនឯង​៕
[wai id="6"]