រុស្ស៊ី បន្ដ​វា.យ​សន្ធាប់ នៅក្នុង​សមរភូមិ​តំបន់​ដូ​ណែ​ត​ស្ក៍​

ព័ត៌មានអន្តរជាតិ
0
93
រដ្ឋធានី​គៀវ​៖ ក្រោយពេល​ទទួលបាន​ជោគជ័យ នៅក្នុង​ការកាន់កាប់​តំបន់​លូ​ហាន​ស្ក៍ (Luhansk) នោះ​ភ្លាម កម្លាំង​ទាហាន​រុស្ស៊ី កំពុងតែបន្ដ​បា.ញ់​ផ្លោង​យ៉ាងខ្លាំង ស្រោច​ទៅលើ​សមរភូមិ ស្ថិតក្នុង​តំបន់​ដូ​ណែ​ត​ស្ក៍ (Donetsk) បន្ថែមទៀត ប៉ុន្ដែ​ពួកគេ​បាន​វា.យ​រុលទៅមុខ មិនបាន​លឿន​នោះទេ​។​


​សារព័ត៌មាន Al Jazeera បានចេញ​ផ្សាយ កាលពី​ថ្ងៃ ព្រហស្បតិ៍ ទី​៧ ខែកក្កដា ថា ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បាន​អះអាងថា ការវាយប្រហារ​យ៉ាងខ្លាំង បានកើត​ឡើង កាលពី​ថ្ងៃ​ពុធ នៅលើ​សមរភូមិ​តំបន់ Donetsk ប៉ុន្ដែ​កម្លាំង​ទាហាន​របស់​រុស្ស៊ី បាន​រុលទៅមុខ តិចតួច​បំផុត​។​

​ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស បាន​បញ្ជាក់ថា ការបាញ់​ផ្លោង​យ៉ាងខ្លាំង ហើយ​មិនអាច​រុលទៅមុខ​បាន​នេះ ទំនងជា ដោយសារតែ​អង្គភាព​កងទ័ព​រុស្ស៊ី ពាក់ព័ន្ធ​នឹង​ការវាយប្រហារ កាលពី​សប្តាហ៍​មុន នៅក្នុង​តំបន់​លូ​ហាន់​ស្ក៍ ( Luhansk) ហើយ​ត្រូវ​ប្រមូលផ្ដុំ​កម្លាំង​ឡើងវិញ​។​

​ក្រសួងការពារជាតិ​ច​ក្រ​ភព​អង់គ្លេស ក៏បាន​អះអាង​ទៀតថា ច្បាប់​ដែល​បានអនុម័ត ជា​លើកដំបូង នៅក្នុង​សភា​ជាន់​ទាប​របស់​រុស្ស៊ី កាលពី​ថ្ងៃ​អង្គារ ទំនងជា​ការប៉ុនប៉ង​របស់​វិមាន​ក្រឹម​ឡាំង ដើម្បី​ចាត់វិធានការ​សេដ្ឋកិច្ច សម្រាប់​ជួយ​គាំទ្រ​ដល់​ការវាយលុក ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។ ច្បាប់​ថ្មី​នេះ នឹង​ផ្តល់​សិទ្ធិអំណាច​ពិសេស ទៅឱ្យ​អាជ្ញាធរ ទាក់ទង​នឹង​ការងារ ការបញ្ចេញ​ទ្រព្យសម្បត្តិ ពី​ទុនបម្រុង​របស់​រដ្ឋ​… ជាដើម​៕​