ប្រធានាធិបតី​អាមេរិក ប្រាប់​ពី​ការសម្លាប់​មេ​ដឹ​ក​នាំ​អាល់​កៃ​ដា​

ព័ត៌មានអន្តរជាតិ
0
173
រដ្ឋធានី​វ៉ាស៊ីនតោន​៖ មេដឹកនាំ​ក្រុង​វ៉ាស៊ីនតោន បាន​អះអាង ថា កងទ័ព​សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​យន្ដហោះ​គ្មា​មនុស្ស​បើកបរ ឬ​ដ្រូ​ន វាយប្រហារ ទៅលើ​គោលដៅ នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន សម្លាប់​មេដឹកនាំ អាល់​កៃ​ដា​កំពូល​ម្នាក់​។​

​សារព័ត៌មាន BBC បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​២ ខែសីហា ថា លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ថ្លែង ចេញពី​សេត​វិមាន កាលពី​ថ្ងៃ​ចន្ទ ថា សហរដ្ឋអាមេរិក បាន​ប្រើប្រាស់​ដ្រូ​ន វាយប្រហារ សម្លាប់​មេដឹកនាំ អាល់​កៃ​ដា (al Qaeda) លោក អាយ​ម៉ាន់ អាល់​ហ្សា​វ៉ា​ហ៊ី​រី (Ayman al-Zawahiri) ។​



​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា «​ខ្ញុំ​បានអនុញ្ញាត​ឲ្យ​មានការ​វាយប្រហារ​ដ៏​ជាក់លាក់​មួយ ដក​គាត់​ចេញពី​សមរភូមិ​ម្តង​ហើយ​ម្តងទៀត រហូតដល់​តែ​អស់​»​។​

​លោក Zawahiri មាន​អាយុ​៧១​ឆ្នាំ នៅតែ​ជា​និមិត្តសញ្ញា សម្រាប់​អន្តរជាតិ អាច​មើលឃើញ​របស់​ក្រុម​នេះ អស់​រយៈពេល​១១​ឆ្នាំ បន្ទាប់ពី​សហរដ្ឋអាមេរិក បានសម្លាប់​លោក អូ​សា​ម៉ា ប៊ី​ន​ឡា​ដិ​ន (Osama bin Laden) មេដឹកនាំ​អាល់​កៃ​ដា​។

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​បន្ថែមថា មេដឹកនាំ​អាល់​កៃ​ដា Ayman al-Zawahiri ត្រូវបាន​សម្លាប់ នៅក្នុង​ការវាយប្រហារ​តាមផ្លូវ​អាកាស ពី​កងទ័ព​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​។ នេះ​ជាការ​បាត់​បង់ធំ​បំផុត​របស់​ក្រុម​ភេរវ​ករ​អាល់​កៃ​ដា ចាប់តាំងពី​លោក អូ​សា​ម៉ា ប៊ី​ន ឡា​ដិ​ន (Osama bin Laden) មេដឹកនាំ​អាល់​កៃ​ដា ត្រូវបាន​សម្លាប់ កាលពី​ឆ្នាំ​២០១១​មក​។​


​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក​ថា សហរដ្ឋអាមេរិក បាន​ដឹកនាំ​ការវាយប្រហារ​តាមផ្លូវ​អាកាស ដោយ​ប្រើប្រាស់​យន្ដហោះ​គ្មាន​មនុស្ស​បើកបរ ឬ​ដ្រូ​ន ទៅលើ​គោលដៅ ស្ថិតក្នុង​រដ្ឋធានី​កា​ប៊ុល ប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន កាលពី​វេលា​ម៉ោង ៦ និង​១៨​នាទី​ព្រឹក កាលពី​ថ្ងៃអាទិត្យ ទី​៣១ ខែកក្កដា ឆ្នាំ​២០២២​។​


​មេដឹកនាំ​ក្រុម​ភេរ​វករ Ayman al-Zawahiri ធ្លាប់​គ្រូពេទ្យ​វះកាត់​ម្នាក់​របស់​ជនជាតិ​អេ​ហ្ស៊ី​ប ត្រូវបាន​សហរដ្ឋអាមេរិក​ចោទប្រកាន់ ពី​ការជួយ​ជួយ​រៀបចំ​ផែនការ វាយប្រហារ នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០០១ លើ​មន្ទីរ​ពាណិជ្ជកម្ម​របស់​ពិភពលោក នៅ​បុរី​ញូវយ៉ក ដោយបាន​ផ្ដាច់ជីវិត​មនុស្ស ជិត ៣ ០០០​នាក់​។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក ក៏បាន​ប្រកាស​ផ្ដល់ប្រាក់​រង្វាន់ រហូតដល់​ទៅជា​ង​២៥​លាន​ដុល្លារ សម្រាប់​ក្បាល​របស់ Ayman al-Zawahiri ៕​