អាជ្ញាធរបង្រ្កាបខារ៉ាអូខេសិច ឃាត់ខ្លួនគ្រូម្នាក់ និងនារី២២នាក់

ព័ត៌មានអន្តរជាតិ
0
5506
អាជ្ញាធរ បានចុះបង្រ្កាបហាងខារ៉ាអូខេ ចំនួន៣កន្លែង មានបង្កប់សេវាកម្មបម្រើផ្លូវភេទ និងឃាត់​ខ្លួនគ្រូបង្រៀន​ម្នាក់ ហើយនារី៣នាក់ ព្រមទាំងរំដោះក្មេងស្រីរងគ្រោះចំនួន១៩នាក៉ កាលពីយប់ ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ នៅតាមផ្លូវ​ជាតិលេខ២២៦ ស្ថិតក្នុងស្រុក ស៊ីខោរ៉ាកភូមិ ភាគខាងកើត ខេត្តសុរិន្ទ​ ប្រទេសថៃ។​យោងតាមសារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយថា ការបង្ក្រាបហាងខារ៉ាអូខេបង្កប់សិចនោះ បានធ្វើឡើង​ដោយ​ក្រុមប្រតិបត្ដិការពិសេសរបស់រដ្ឋបាលខេត្ត (DPA) ក្រោយពេលមានការលើកឡើង ដោយអង្គការ​អន្ដរជាតិប្រឆាំង​​នឹងការជួយដូរមនុស្ស។ ហាងខារ៉ាអូខេ ដែលត្រូវបង្ក្រាប រួមមាន Leo Karaoke, Nad Phob Karaoke ហើយហាងទាំង២នេះ ស្ថិតនៅតាមផ្លូវជាតិ ក្នុងតំបន់ Tambon Ra-ngae និងហាង Don Kaew Karaoke ស្ថិតក្នុងស្រុក Tambon Yang ។

នៅក្នុងការចុះទៅបង្រ្កាបករណីខាងលើនេះ ប៉ូលិសថៃបានឃាត់ខ្លួនគ្រូបង្រៀនម្នាក់ និងនារី៣នាក់ ជាអ្នក​មើល​ការខុស​ត្រូវក្នុងហាង។ ពួកគេទាំង៣នាក់ ត្រូវបានប៉ូលិសចោទប្រកាន់ពីបទសញ្ចារកម្ម ឬអូសទាញ​នារីក្មេង​ឲ្យមកធ្វើជាស្រ្ដីពេស្យាចារ។ ក្រៅពីឃាត់ខ្លួនជនសង័្សយទាំង៤នាក់ខាងលើនេះ ប៉ូលិសក៏បានរំដោះ​ជនរង​គ្រោះ​ចំនួន១៩នាក់ផងដែរ។ ជនរងគ្រោះទាំងនោះ គឺ៧នាក់មានអាយុក្រោម១៨ឆ្នាំ និង១២នាក់ទៀត មានអាយុ១៤ឆ្នាំ៕