ខ្មាន់កាំ.ភ្លើង​ម្នាក់​បា​.​ញ់​រះ​ចូល​ក្បួន​បុណ្យ​ឯករាជ្យ​ជាតិ​អាមេរិក ស្លា​.​ប់ និង រ.បួស​ជាង​៣២​នាក់

ព័ត៌មានអន្តរជាតិ
0
335
រដ្ឋធានី​វ៉ាស៊ីនតោន​៖ នៅក្នុង​ពិធី​ដង្ហែ​ក្បួន​បុណ្យ​ឯករាជ្យ​ជាតិ ៤ កក្កដា មាន​សេចក្ដីរាយការណ៍ អំពី​ការបា.ញ់ប្រ.ហារ​យ៉ាងខ្លាំង​មួយ នៅ​ឧទ្យាន​ហាយ​ឡែ​ន​ដ៍ (Highland Park) នា​ជាយក្រុង​ឈី​កា​ហ្គូ (Chicago) រដ្ឋ​អ៊ី​លី​ណាយ (Illinois) សហរដ្ឋអាមេរិក បណ្ដាល​ឲ្យ​មនុស្ស ចំនួន​៦​នាក់​បា.ត់​ប.ង់ជី.វិត និង ២៦​នាក់​ផ្សេងទៀត រងរបួស​។​

​សារព័ត៌មាន CBS News បាន​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​អង្គារ ទី​៥ ខែកក្កដា ថា បើតាម​បូលិស បាន​បញ្ជាក់ថា ហេតុការណ៍​បា.ញ់ប្រ.ហារ​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ចន្ទ ទី​៤ ខែកក្កដា (​វេលា​នៅក្នុង​តំបន់​) ដោយ​ខ្មាន់កាំ.ភ្លើង បាន​បា.ញ់​សំដៅ​ទៅលើ​ក្បួនព្យុហយាត្រា ចេញពី​ដំបូល​អគារ​ពាណិជ្ជកម្ម​មួយកន្លែង ធ្វើឱ្យ​មនុស្សម្នា​ភ័យ​ស្លន់ស្លោ​។ ការបា.ញ់ប្រ.ហារ​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​៥​នាក់​បាន​ស្លា.ប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ខណៈ​ម្នាក់ទៀត បាន​ស្លា.ប់ នៅក្នុង​មន្ទីរពេទ្យ​។ ដោយឡែក​ជនសង្ស័យ​ជា​ខ្មាន់កាំ.ភ្លើង​ម្នាក់ ក៏​ត្រូវបាន​ចាប់ខ្លួន​ភ្លាមៗ​នោះដែរ​។​


​លោក ចូ បៃ​ដិ​ន (Joe Biden) ប្រធានាធិបតី​អាមេរិក បាន​សម្តែង​នូវ​ការភ្ញាក់ផ្អើល​ជាខ្លាំង​ចំពោះ​ការកើតឡើង​នូវ​អំពើហិ.ង្សា ដោយ​កាំ.ភ្លើង នៅក្នុង​អំឡុង​ក្បួន ព្យុហយាត្រា នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៤ កក្កដា បណ្ដាល​ឲ្យ​មាន​អ្នកស្លា.ប់ និង រងរបួស​ជាច្រើន​នាក់​។​

​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គាត់​កំពុងតែ​ទាក់ទង​ទៅ​អាជ្ញាធរ នៅក្នុង​តំបន់ ដើម្បី​ផ្តល់​ការគាំទ្រ​យ៉ាង​ពេញទំហឹង​។ លោក​ប្រធានាធិបតី បាន​សង្កត់ធ្ងន់ថា «​ថ្មីៗ​នេះ​ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​កំណែទម្រង់ ស្តីពី​កាំ.ភ្លើង​ដ៏​សំខាន់​មួយ ដោយ​ទាំង​សកម្មភាព​អនុវត្ត​ច្បាប់ និង ការជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​។ ប៉ុន្តែ​យើង​នៅមាន​ការងារ​ជាច្រើន​ទៀត ត្រូវធ្វើ ហើយ​ខ្ញុំ​នឹងមិន​បោះបង់ នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការ​រាលដាល នៃ​អំពើហិ.ង្សា ដោយ​កាំ.ភ្លើង​នោះទេ​»៕​