កូវីដធ្វើឲ្យបណ្ដាប្រទេសនានាលុបចោលប្រពៃណី ចាប់ដៃនិងថើប

ព័ត៌មានអន្តរជាតិ
0
565
តាមប្រពៃណី និងវប្បធម៌របស់ពួកបច្ចិមប្រទេស កាលណាជួបស្វាគមន៍គ្នា មានតែការចាប់ដៃ និងឱបថើបគ្នា​ទៅ​វិញ​ទៅមកណតែប៉ុណ្ណោះ​ ប៉ុន្ដែចាប់តាំងពីពេលផ្ទុះឡើងនូវវីរុសកូរ៉ណានោះមក ធ្វើវប្បធម៌ខាងលើនេះ ត្រូវលុបចោល ដើម្បី​ជាវិធានការទប់​ស្កាត់នូវការឆ្លងវីរុសនេះ។

ក្រោយការផ្ទុះឡើងនូវវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មីនេះមក មនុស្សនៅជុំវិញពិភលោក កំពុងតែផ្លាស់ប្ដូរនូវ​ទម្លាប់របស់ពួកគេ ទាំងនៅកន្លែងធ្វើការ ក្នុងគ្រួសារ និងកន្លែងគោរពបូជា ដោយសារការ​កាត់បន្ថយនូវគ្រោះ​ថ្នាក់​​ពី​ការ​ចម្លង​នូវ​ជំងឺ។

យោងតាមសារព័ត៌មាន Vanguardngr បានផ្សាយថា នៅក្នុងកិច្ចប្រជុំមួយ កាលពីថ្ងៃទី២ ខែមីនា លោក
Horst Seehofer រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានបដិសេធចាប់ដៃជាមួយនឹងលោកស្រីអធិការបតី​អាល្លឺម៉ង់ Angela Merkel ។ នេះជាការបង្ហាញនូវវិធានការ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃវីរុសនេះ។

ដោយឡែក នៅតាមបណ្ដាប្រទេសរីកចម្រើនដទៃទៀត ក៏ចាប់ផ្ដើមអនុវត្ដនូវវិធានការបែបនេះដែរ រហូតពួកគេ​និយាយថា លាហើយទម្លាប់ចាប់ដៃ និងថើបគ្នា។ បើគិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នេះ នៅលើពិភពលោក មានអ្នកឆ្លងវីរុសកូរ៉ូណា ជាង៨ម៉ឺននាក់ និងមានអ្នកស្លាប់ជាង៣ពាន់នាក់៕