តើប្រធានាធិបតីអ៊ីរ៉ង់អាចនឹងឆ្លងវីរុសកូរ៉ណាដែរឬទេ?

ព័ត៌មានអន្តរជាតិ
0
1037
ក្រោយការឆ្លងរាលដាល នៃវីរុសកូរ៉ូណា ឬកូវីដ-១៩ ដែលផ្ទុះឡើងដំបូង នៅក្នុងប្រទេសចិននោះមក រហូតមក​ដល់​ពេលនេះ ជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ បានរាលដាលដល់ប្រទេសជាង៦០ នៅជុំវិញពិភពលោក ហើយ​ប្រទេស​អ៊ីរ៉ង់​ មានទាំងមន្រ្ដីជាន់ខ្ពស់ម្នាក់បានស្លាប់ និងអនុប្រធានាធិបតី ហើយមន្រ្ដីជាច្រើនរូបទៀត ​បាន​ឆ្លង​វីរុសនេះ។
លោក Ruhollah​ Khomeini មេ​ដឹកនាំ​កំពូលអ៊ីរ៉ង់
យោងតាមទូរទស្សន៍របស់រដ្ឋ (អ៊ីរ៉ង់) បានផ្សាយថា លោក Mohammad Mirmohammadi អាយុ៧១ឆ្នាំ មានតួនាទីជាសមាជិក នៃក្រុមប្រឹក្សាផ្ដល់យោបល់ដល់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ រីឯការស្លាប់របស់​លោក ក៏ដោយសារ​តែ​មិនអាចព្យាបាលជំងឺកូរ៉ូណាប្រភេទថ្មីនេះបាន។ លោក Mohammad Mirmohammadi​
ជាមន្រ្ដីជាន់ខ្ពស់របស់អ៊ីរ៉ង់ដំបូងបង្អស់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ។​
លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ 
យោងតាមសារព័ត៌មានអារ៉ាប់ បានផ្សាយ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ថា សមាជិកក្រុមប្រឹក្សា​ផ្ដល់យោបល់​ចំនួន៤៥នាក់ និងប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani ហើយមនុស្សជំនិតរបស់លោក

Ruhollah​ Khomeini មេ​ដឹកនាំ​កំពូលរបស់ប្រទេសនេះ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានចាប់ដៃ​ជាមួយ​នឹងលោក Mohammad Mirmohammadi​ ។ ករណីនេះធ្វើឲ្យគេសង័្សយថា មន្រ្ដីជាន់ខ្ពស់អ៊ីរ៉ង់ ជាច្រើនរូប​អាចនឹងឆ្លងនូវវីរុសនេះ។ កន្លងមក អនុប្រធានាធិបតីអ៊ីរ៉ង់ និងមន្រ្ដី​រដ្ឋាភិបាលជាច្រើននាក់ទៀត ក៏បាន​ឆ្លងវីរុសនេះផងដែរ។
លោកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់
ជាមួយនឹងការរីករាលដាល នៃមេរោគដ៏កាចសាហាវ នៅក្នុងប្រទេសអ៊ីរ៉ង់នោះ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ កំពុងតែចល័តកងទ័ព និងអ្នកស្ម័គ្រចិត្ត ប្រហែល៣សែននាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់បានក្លាយជាប្រទេស មានអ្នកស្លាប់ដោយសារកូវីដ-១៩ច្រើនជាងគេ បន្ទាប់ពីប្រទេសចិន ជាទីដែលផ្ទុះឡើងនូវវីរុសនេះ។

វីរុសកូវីដ-១៩នេះ បានរាលដាលដល់បណ្ដាប្រទេស នៅក្នុងតំបន់មជ្ឈិមបូព៌ា ដោយមានអ្នកឆ្លង​ចំនួន​១៦៨០​នាក់។ រីឯប្រទេសអ៊ីរ៉ង់ មានពលរដ្ឋអ៊ីរ៉ង់ ចំនួន៦៦នាក់ បានស្លាប់ និងមានអ្នកឆ្លងចំនួន​១៥០១នាក់៕