រដ្ឋ​កាលីហ្វ័រ​ញ៉ា​របស់​អាមេរិក​ប្រកាសអាសន្ន​ពី​ការ​រី​ល​រាល​ឆ្លង​នៃ​ជំងឺ COVID-19​ក្រោយ​បុរស​វ័យ​៧១​ឆ្នាំ​ម្នាក់​មកពី​នាវា Diamond Princess​បាន​ស្លាប់​

ព័ត៌មានអន្តរជាតិ
0
977
[wai id="5"]

[wai id="7"]
​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក បានប្រកាស​អាសន្ន ក្រោយ​ករណី​ស្លាប់​លើកដំបូង​នៅក្នុង​រដ្ឋ​មួយ​នេះ ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប​នៅ​ទូទាំង​អាមេរិក កើនឡើង​ដល់​១១​នាក់​។​ក្រុមមន្ត្រី បាន​អះអាងថា បុរស​វ័យ​៧១​ឆ្នាំ​ម្នាក់ មកពី​នាវា​ទេសចរណ៍ Princess Cruise បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ជិត​ទីក្រុង​សាក្រា​មេន​តូ ។​ដោយឡែក សេត​វិមាន កាលពី​ថ្ងៃ​ពុធ បាន​ចាត់វិធានការ​ថ្មី​ផងដែរ ដើម្បី​បង្កើន​ការធ្វើ​តេស្ត​នៅ​ទូ​ទាង​ប្រទេស ដើម្បី​ស្វែងរក​អ្នក​ផ្ទុក​ជំងឺ COVID-19​។​

​បច្ចុប្បន្ន​មាននូវ​ករណី​អ្នកជំងឺ​យ៉ាងហោច​១៥០​នាក់ មាន​ផ្ទុក​ជំងឺ COVID-19​នៅតាម​បណ្តា​រដ្ឋ​ចំនួន​១៦​។​ក្រុម​អាជ្ញាធរ បានប្រកាសថា ករណី​ឆ្លង​វីរុស​ជាង​៩២.០០០​នាក់​នៅ​ទូទាំង​ពិភពលោក ក្នុងនោះ​ករណី​ឆ្លង​ជាង​៨​ម៉ឺន​នាក់ នៅក្នុង​ប្រទេស​ចិន​។ មនុស្ស​ជាង​៣.២០០​នាក់ បាន​ស្លាប់​នៅ​ទូទាំង​សកលលោក ដែល​ភាគច្រើន​នៃ​ករណី​ស្លាប់ បាន​កើតមានឡើង​នៅក្នុង​ប្រទេស​ចិន​។​ករណី​ស្លាប់​១០​នាក់​ក្នុងចំណោម​១១​នាក់​នៅ​សហរដ្ឋអាមេរិក គឺ​ស្ថិតនៅក្នុង​រដ្ឋ​វ៉ា​ស៊ី​ង​តោន ប៉ុន្តែ​ការរីក​រាល​ឆ្លង​នេះ បាន​កើតមានឡើង​នៅ​រដ្ឋ​តិច​ហ្សា​ស់ និង​រដ្ឋ​ណេ​ប្រា​ស្កា ផងដែរ​។​រដ្ឋ​វ៉ា​ស៊ី​ង​តោន និង​រដ្ឋ​ផ្ល័​រ​រី​ដា បានប្រកាស​អាសន្នកាល​ពី​ចុង​សប្តាហ៍​កន្លងទៅ ដើម្បី​ជួយ​ការពារ​ការរីក​រាល​នៃ​ជំងឺ COVID-19​។​បុរស​រស់នៅក្នុង​រដ្ឋ​កាលីហ្វ័រ​ញ៉ា​ម្នាក់ ដែល​បាន​ស្លាប់ ត្រូវបាន​គេ​ជឿថា​គាត់​បាន​ឆ្លង​ជំងឺ ខណៈពេល​ធ្វើដំណើរ​កាល​ពី​ខែ​មុន​នៅលើ​នាវា​ទេសចរណ៍ Princess Cruise ដែល​បាន​ចាក​ចេញពី​ទីក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ ហើយ​និង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។ នាវា​មួយគ្រឿង​នេះ ត្រូវបាន​បញ្ជា​ឲ្យ​បក​ក្រោយ​វិលត្រឡប់​មកកាន់​ទីក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​វិញ​។​នាវា​មួយគ្រឿង​នេះដែរ ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Carnival​ដែល​នាវា Diamond Princess​របស់​ពួកគេ ត្រូវបាន​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក កាលពី​ខែ​មុន ក្រោយ​អ្នកដំណើរ​រាប់សិប​នាក់​ធ្វើតេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ពេលដែល​វា​បាន​ចូល​សំចត​នៅ​ប្រទេស​ជប៉ុន​។​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ម៉ៃ ផេ​ន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពលរដ្ឋ​អាមេរិក គ្រប់រូប អាចធ្វើ​តេស្ត​រក​ជំងឺ COVID-19​បើសិនជា​មានការ​បញ្ជា​ពី​វេជ្ជបណ្ឌិត​។​លោក​ផេ​ន ដែល​ត្រូវបានតែងតាំង​ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ឲ្យ​ដឹកនាំ​ការឆ្លើយតប​នឹង​ការ​រី​ល​រាលដាល​ឆ្លង​ជំងឺ COVID-19​នៅ​អាមេរិក បាន​និយាយ​ផងដែរ​ថា សេត​វិមាន នឹង​ចាប់ផ្តើម​ស្កេ​ន​តាម​កាមេរ៉ា​ដើម្បី​ស្វែងរក​វីរុស​។​ខណៈពេល​នោះដែរ ក្រុមមន្ត្រី​សុខាភិបាល​មួយចំនួន បាន​ចោទប្រកាន់​រដ្ឋបាល​រប​ស់លោក​ត្រាំ បាន​ឆ្លើយតប​យឺតយ៉ាវ​ចំពោះ​ការ​រី​ល​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19​។​លោក​ផេ​ន បាន​និយាយថា មជ្ឈមណ្ឌល​បង្ការ និង​គ្រប់គ្រង​ជំងឺ​សហរដ្ឋអាមេរិក នឹង​រឹតបន្តឹង​លើ​ការធ្វើ​តេស្ត និង​ផ្តល់ជូន​សេចក្តីណែនាំ​ថ្មី​ដើម្បី​ព​ន្លឿ​ន​ការត្រួតពិនិត្យ​អ្នក​ដែល​គេ​សង្ស័យថា ឆ្លង​ជំងឺ​។​មាននូវ​ការ​ចោទសួរ​មួយ​ផងដែរ ពី​តម្លៃ​នៃ​ការធ្វើ​តេស្ត ស្របពេល​ដែលមាន​សេចក្តីរាយការណ៍​ថា ជនជាតិ​អាមេរិក​ដែល​គ្មាន​ការធានារ​រ៉ាបរង នឹងត្រូវ​ចំណាយ​ថវិកា​១​ពាន់​ដុល្លារ សម្រាប់​ការធ្វើ​តេស្ត​ម្តង​។​ដោយឡែក សភា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ពុធ បានអនុម័ត​លើ​កញ្ចប់​ថវិកា​សង្គ្រោះបន្ទាន់​៨.៣​ពាន់​លាន​ដុល្លារ ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ COVID-19​។​
ពាណិជ្ជកម្ម

​សូមបញ្ជាក់ថា ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ជំងឺ COVID-19​នៅក្រៅ​ប្រទេស​ចិន គឺ​ប្រទេស​កូរ៉េខាងត្បូង ដែល​កាលពី​ថ្ងៃ​ពុធ មាន​ករណី​ថ្មី​៥១៦​នាក់​បន្ថែមទៀត ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​៥.៣២៨​នាក់​នៃ​ជំងឺ COVID-19 ខណៈដែល​ចំនួន​អ្នកស្លាប់​កើនឡើង​ដល់​៣៥​នាក់​។​ធនាគារពិភពលោក បានផ្តល់​ជំនួយ​ជា​ថវិកា​១២​ពាន់​លាន​ដុល្លារ​ផងដែរ​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ ដើម្បី​ទប់ទល់​ជាមួយនឹង​ការ​រី​ល​រាលដាល​នៃ​ជំងឺ COVID-19 បន្ទាប់ពី​ការព្រមាន​ពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច បង្កឡើង​ដោយសារតែ​ជំងឺ​មួយ​នេះ​៕

[wai id="6"]