ឥទ្ធិពល​សង្គ្រាមនៅ​អ៊ុយ​ក្រែ​នកំពុង​គំរា.មកំ.ហែង​ដល់​សេដ្ឋកិច្ចពិភពលោក​

ព័ត៌មានអន្តរជាតិ
0
194
រដ្ឋធានី​វ៉ាស៊ីនតោន​៖ ដោយសារតែ​សង្គ្រាម​របស់​ក្រុង​មូ​ស្គូ នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន កំពុងតែបន្ដ និង ការធ្លាក់ចុះ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ចិន និង រុស្ស៊ី ធ្វើ​ឲ្យ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ហៅ​កាត់ IMF បាន​កាត់បន្ថយ​នូវ​ការព្យាករណ៍​កំណើនសេដ្ឋកិច្ច​ពិភពលោក​របស់ខ្លួន ធ្លាក់ចុះ​មកដល់ ៣,២​ភាគរយ ចំពេល​មានការ​ព្រមាន អំពី​អតិផរណា​កើន​ខ្ពស់ ហើយនឹង​ធ្វើ​ឲ្យ​ឱនភាព​សេដ្ឋកិច្ច​ធ្លាក់ចុះ​ខ្លាំង​។​

​សារព័ត៌មាន Today Online បានចេញ​ផ្សាយ កាលពី​ថ្ងៃ​អង្គារ ទី​២៦ ខែកក្កដា ថា IMF កាលពី​ថ្ងៃ​អង្គារ បាន​កាត់បន្ថយ​នូវ​ការព្យាករណ៍ អំពី​កំណើនសេដ្ឋកិច្ច​របស់​ពិភពលោក ដោយ​ព្រមាន អំពី​ហានិភ័យ នៃ​អតិផរណា​កើនឡើង​ខ្លាំង ចំពេល​សង្គ្រាម​នៅ​អ៊ុយ​ក្រេ​ន កំពុងតែបន្ដ​។ ករណីនេះ អាច​នឹង​រុញច្រាន​សេដ្ឋកិច្ច​របស់​ពិភពលោក ឲ្យ​ធ្លាក់ចូល ទៅក្នុង​ឱនភាព ប្រសិនបើ​គ្រប់គ្រង​មិនបាន​។


​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ បានបញ្ជាក់ នៅក្នុង​ការធ្វើ​បច្ចុប្បន្នភាព នៃ​ទស្សនវិស័យ​សេដ្ឋកិច្ចពិភពលោក​របស់ខ្លួន ថា កំណើន​ផលិតផល​ក្នុងស្រុក​សរុប ហៅ​កាត់ GDP របស់​ពិភពលោក នឹង​ធ្លាក់ចុះ ដល់ ៣,២​ភាគរយ នៅក្នុង​ឆ្នាំ​២០២២ ខណៈ​ការព្យាករណ៍ កាលពី​ខែមេសា ៣,៦​ភាគរយ​។ IMF បាន​បន្ថែម ថា GDP របស់​ពិភពលោក ពិតជា​បាន​ធ្លាក់ចុះ នៅក្នុង​ត្រីមាស​ទី​២ ដោយសារតែ​ការធ្លាក់ចុះ GDP នៅក្នុង​ប្រទេស​ចិន និង រុស្ស៊ី​។​

IMF បាន​កាត់បន្ថយ​នូវ​ការព្យាករណ៍ អំពី​កំណើនសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​២០២៣​របស់ខ្លួន មក​នៅត្រឹម ២,៩​ភាគរយ ខណៈ​ការ​ព្យា​ការណ៍ នៅ​ខែមេសា ប៉ាន់ប្រមាណ ៣,៦​ភាគរយ ដោយសា​តែ​ឥទ្ធិពល នៃ​គោលនយោបាយ​រឹតបន្ដឹង​រូបិយវត្ថុ​។​


​មូលនិធិ IMF បាន​បន្ថែមថា ការព្យាករណ៍​ចុងក្រោយ​របស់ខ្លួន គឺ «​មិនមាន​ភាពប្រាកដប្រជា​» ហើយ​វា​អាច​ប្រឈម​នឹង​ហានិភ័យ កាន់តែខ្លាំង​ឡើង ពី​សង្គ្រាម​របស់​រុស្ស៊ី នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ ឥទ្ធិពល នៃ​សង្គ្រាម រវាង​ប្រទេសជិតខាង​ទាំង​២​នេះ ជំរុញ​ឱ្យ​តម្លៃ​ថាមពល និង​អាហារ​ឡើងថ្លៃ​ខ្ពស់​។ កត្ដា​ទាំងនេះ នឹង​ធ្វើឱ្យ​អតិផរណា កាន់តែ​ឡើង​ខ្ពស់ ហើយ​វា​បង្កប់​នូវ​ការរំពឹងទុក អំពី​អតិផរណា រយៈពេល​វែង ដែល​នាំ​ឲ្យ​មានការ​រឹតបន្តឹង​នូវ​គោលនយោបាយ​រូបិយវត្ថុ បន្ថែមទៀត​៕​