អង្គការ NASA ៖ ខ្យល់ពុល​ក្នុង​បរិយាកាស​នៅ​ចិន​បាន​ធ្លាក់ចុះ​យ៉ាងគំហុក បន្ទាប់ពី​ការផ្ទុះ​មេរោគ Covid-19

ព័ត៌មានអន្តរជាតិ
0
1078
[wai id="5"]

[wai id="7"]
​អង្គការ NASA និង​ទីភ្នាក់ងារ​រ​អវកាស​អឺរ៉ុប​(ESA) ដែល​ត្រួតពិនិត្យ​ការបំពុល បាន​រាយការណ៍​ថា អាសូតឌីអុកស៊ីត (NO2) ជា​ឧស្ម័ន​ដែល​បញ្ចេញ​ដោយ​យានយន្ត រោងចក្រ​ថាមពល និង​រោងចក្រ​ឧស្សាហកម្ម មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​នៅក្នុង ប្រទេស​ចិន​។ យោងតាម​អ្នកវិទ្យាសាស្ត្រ​ណា​សាបាន​ឱ្យដឹងថា ការ​កាត់ បន្ថយ​ការបំពុល​បរិស្ថាន​ដោយ​ឧស្ម័ន NO2 ត្រូវបាន​គេ​ដឹង​ច្បាស់​ថា មាន​ច្រើន​នៅ​ជិត​ទីក្រុង​អ៊ូ​ហាន ដែលជា​ចំណុច កណ្តាល​នៃ​ការផ្ទុះ​ឡើង​នៃ Covid-19 នៅក្នុង​ប្រទេស​នេះ​។​
ពាណិជ្ជកម្ម

​អុកស៊ីត​ដា​ហ្សូ​ត ជា​ឧស្ម័ន​ពុល ក្នុង​បរិយាកាស​ដែល​បញ្ចេញ​ដោយ​រថយន្ត និង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ចំហាយ​ទឹក និង​អាច​បង្កឱ្យមាន​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាងខ្លាំង ដោយ​ប៉ះពាល់​ជាពិសេស​ទៅលើ​ប្រព័ន្ធ​ផ្លូវដង្ហើម ធ្វើឱ្យមាន​ជំងឺ ហឺត​។​
​បើតាម​ផែនទី​បញ្ជាក់​ពី​កំហាប់​ជាតិពុល​អា​ហ្សូ​ត ខ្យល់ពុល​ក្នុង​បរិយាកាស​បាន​ចាប់​ធ្លាក់ចុះ​ជា​គំហុក នៅ​រវាង​១៥​ថ្ងៃ​ដំបូង​នៃ ខែមករា ពោលគឺ​មុន​ការសម្រេច​បិទ​ក្រុង​វូ​ហាន និង​ក្រុង​ផ្សេងទៀតៗ ដើម្បី​ប្រឈម​នឹង​កូ​រ៉ូ​ណាវី​រុស​ទៅទៀត​។ ពីថ្ងៃ​ទី ១០​ដល់​ថ្ងៃ​ទៅ ២៥​កុម្ភៈ ២០២០ ក៏​ជា​រយៈ​ពេលដែល​មានការ​ធ្លាក់ចុះ​នៃ​កំហាប់​ឧស្ម័ន​ពុល​ក្នុង​បរិយាកាស​ខ្លាំង​ដែរ​។​
​ជាការ​កត់សម្គាល់ ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឬ​ហៅថា COVID-19 បាន​ចម្លង​ទៅ​មនុស្ស​ជាង ៨៨,០០០​នាក់ ហើយ​បាន​រីក​រាលដាល​ដល់​ប្រទេស​ជាង ៦០ ប្រទេស​នៅ​ទូទាំង​សកលលោក បន្ទាប់ពី​ជំងឺ​នេះ​បាន​ផ្ទុះ ចេញ​ជា លើកដំបូង នៅ​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​២០១៩​។​

​ការរីក​រាលដាល​យ៉ាង​ឆាប់រហ័ស នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ បានធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​ផលប៉ះពាល់​របស់​វា ទៅលើ​សេដ្ឋកិច្ចពិភពលោក ដែល​បណ្តាល​ឲ្យ​ទីផ្សារ​ពិភពលោក​ប្រកាស​ពី​ការខាតបង់ ដ៏​អាក្រក់​បំផុត​ចាប់តាំងពី វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​។ ចំណែកឯ សេដ្ឋកិច្ច​ចិន​ឯណោះ​វិញ គឺ​បាន​ជាប់គាំង និង​បាន​រង​ផលប៉ះពាល់​ខ្លាំង ជាងគេ​ពី​ជំងឺ​នេះ​៕
[wai id="6"]