​ពលរដ្ឋ​អាមេរិក​សម្រុក​ទិញ​ទំនិញស្តុក​ទុក ក្រោយ​ការផ្ទុះវីរុស COVID-19

ព័ត៌មានអន្តរជាតិ
0
6298
[wai id="5"]

[wai id="7"]
​ស្រប​ពេលដែល​ចំនួន​ករណី​ឆ្លង​ជំងឺ COVID-19​បន្ត​កើនឡើង​រហូតដល់​ជាង​៩៤.០០០​នាក់ និង​ករណី​ស្លាប់​កើនឡើង ជាង​៣.២០០​នាក់ នៅ​ទូទាំង​សកលលោក ក្តីកង្វល់​របស់​សាធារណជន បាន​ជំរុញ​ឲ្យ​ប្រជាជន​ចាប់ផ្តើម​ត្រៀមខ្លួន​សម្រាប់ ហានិភ័យ​ដ៏​អាក្រក់​បំផុត​បង្កឡើង​ដោយសារតែ​វីរុស​មួយ​នេះ​។​
​រូបថត និង​វីដេអូ កាលពីពេល​ថ្មីៗ​នេះ​ដែល​ត្រូវបាន​បង្ហោះ​លើ​ព័ត៌មាន​សង្គម ឃើញ​រាន​នៅតាម​ផ្សារ​ទំនើប​ទូទាំង​ពិភពលោក ទទេរ​ស្អាត ខណៈពេលដែល​ប្រជាជន​សម្រុក​ទិញ​ចំណីអាហារ និង​សម្ភារ​ផ្គត់​ផ្គង​ស្អាត ដើម្បី​ស្តុក​ទុក​។​
ពាណិជ្ជកម្ម

​ថ្វីត្បិតតែ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​(CDC)​បានប្រកាសថា ជំងឺ COVID-19​ទំនងជា​បង្ក​ឲ្យ​មានការ​រី​ល​រាលដាល​ឆ្លង​សកល ហើយ​ការគំរាមកំហែង​សុខភាព​សាធារណៈ ដោយសារ​វីរុស​នេះ ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត​យ៉ាងណាក្តី ក៏​ហានិភ័យ​ចំពោះ សាធារណជន​អាមេរិក នៅមានកម្រិត​ទាប​នៅឡើយ​។​
​យោងតាម​សេចក្តីរាយការណ៍​ពី​កាសែត​The Guardian បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​សហរដ្ឋអាមេរិក បាន​ត្រៀមខ្លួន ចំពោះ លទ្ធភាព​ដែល​ពលរដ្ឋ ចាប់ផ្តើម​ទិញ​ទំនិញស្តុក​ទុក ដូចជា​ចំណីអាហារ និង​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ជាដើម ស្របពេល​មាន​ក្តី កង្វល់​ពី​ការ​រី​ល​រាល​ឆ្លង​នៃ​ជំងឺ COVID-19​។​



​នៅ​សហរដ្ឋ​អាំ​មេ​រិ​ក ផ្សារ​ទំនើប​ដូចជា​ផ្សារ Costco បាន​មើលឃើញ​រួចទៅហើយ​ពី​ផលប៉ះពាល់​នៃ វីរុស​មកលើ​ទម្លាប់ ដើរ​ផ្សារ​របស់​អតិថិជន​។​
​លោក Thad Kleszcz ដែលជា​អ្នកចាត់ការ​ទូទៅ​ផ្សារ​ទំនើប Costco ស្ថិតនៅក្នុង​រដ្ឋ​កាលីហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក បាន​និយាយប្រាប់​កាសែត Los Angeles Times​ថា សាប៊ូ​លាងដៃ​កម្ចាត់​មេរោគ លែងមានទៀតហើយ​នៅទីនេះ​។ យើង​អត់​មាន​វា​នោះទេ​នៅក្នុង​ស្តុក ពីព្រោះថា​វា​បាន​ដាច់​ស្តុក​បាត់ទៅហើយ​។​
​លោក Kleszcz បាន​ឲ្យ​ដឹងថា យើង​មិនទាន់​ដាច់​ស្តុក​នោះទេ កាលពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុន ប៉ុន្តែ​យើង​ដាច់​ស្តុក ក្រោយ​ការប្រកាស​ករណី​ស្លាប់​របស់​បុរស​ម្នាក់ រស់នៅ​រដ្ឋ​វ៉ា​ស៊ី​ង​តោន ដោយសារ​ជំងឺ COVID-19​។
​លោក​បន្តទៀតថា សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ​ដូចជា​ទឹក​សុទ្ធ ក្រដាស​ជូត​ដៃ គ្រាប់​ធុញ្ញ​ជាតិ និង​ចំណីអាហារ​ច្រក​កែវ មាន​អតិថិជន​មក​ទិញ​ស្ទើរតែ​ដាច់​ស្តុក​ទៅហើយ​។​


​យោងតាម​វែបសាយ Ready.gov​ដែលជា​វែបសាយ​ផ្លូវការ​របស់​ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក បាន​ឲ្យ​ដឹងថា ការទិញ​ស្តុក​ទុក គឺមាន​ប្រយោជន៍​ខ្លាំងណាស់​ក្នុងស្ថានភាព​គ្រោះអាសន្ន ដូចដែល​ធ្លាប់​កើតមាន​កាលពីមុន នៅពេល​ដែលមាន​ការរីក​រាលដាល សកល​នៃ​បញ្ហា​សុខភាព​។​
​ជាការ​ត្រៀមខ្លួន​ទប់ទល់​ជាមួយនឹង​វិបត្តិ​សុខភាព​សកល វែបសាយ​មួយ​នេះ បាន​ណែនាំ​ឲ្យ​ពលរដ្ឋ​អាមេរិក ទិញ​ទំនិញស្តុក ទុក​សម្រាប់​រយៈពេល​២​សប្តាហ៍ ពិសេស​គឺ​ទំនិញ​ចាំបាច់ ដូចជា​ទឹក​សុទ្ធ និង​ចំណីអាហារ​។​
​សូមបញ្ជាក់ថា ស្ថាន​ភាពស្រដៀងគ្នា​នេះ បាន​កើតមានឡើង​ផងដែរ​នៅតាម​បណ្តាល​ប្រទេស​ជាច្រើន ដែលមាន​ករណី​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ក្នុងនោះ​រួមទាំង​នៅ​អង់គ្លេស និង​ម៉ាឡេស៊ី ផងដែរ នៅពេលដែល​ប្រជាពលរដ្ឋ​ភ្លូក​ទឹក ភ្លូក​ដី​ទៅ​ទិញ​ទំនិញស្តុក​ទុក​នោះ​៕​

[wai id="6"]