ឃាត់សែរាជវង្សអារ៉ាប់៣អង្គ ពីបទក្បត់ជាតិ

ព័ត៌មានអន្តរជាតិ
0
971
សែរាជវង្សារបស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត៣ព្រះអង្គ ត្រូវឃាត់ព្រះកាយ ដោយសារតែទ្រង់មិនគាំទ្រ​ដល់​​ព្រះអង្គម្ចាស់ Mohammed bin Salman ដែលកំពុង​ពង្រឹង​អំណាច នៅក្នុងព្រហស្ដ​យ៉ាងណែន និង​ដោយ​មានការគាំទ្រ​ពីព្រះរាជបិតា​របស់ទ្រង់​ គឺព្រះមហាក្សត្រ Salman ថែមទៀតផង។ នេះបើតាម​ការចេញ​ផ្សាយ​របស់សារព័ត៌មាន AP កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០។
បើយោងតាមសារព័ត៌មានញូវយ៉កថាម បានផ្សាយថា រាជវង្ស​ទាំង៣​អង្គ​របស់អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានឃាត់​ព្រះកាយ កាលពី​ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។ ស្ដេចទាំង៣អង្គនេះ  រួមមាន ទី១-ព្រះអង្គម្ចាស់ Ahmed bin Abdulaziz al-Saud ជាព្រះអនុជជាទីស្រឡាញ់​របស់ព្រះមហាក្សត្រ Salman ទី២-ព្រះអង្គម្ចាស់ Mohammed bin Nayef ត្រូវជាក្មួយរបស់ព្រះមហាក្សត្រ និងទី៣-ព្រះអង្គម្ចាស់ Naye ព្រះអនុជរបស់ព្រះ
ព្រះអង្គម្ចាស់ Mohammed bin Nayef ។ ស្ដេចទាំង៣អង្គនេះ ត្រូវឃុំព្រះកាយ ក្រោមការចោទ​ប្រកាន់​ពីបទ ក្បត់ជាតិ។


ប្រភពព័ត៌មានដដែល បានបន្ដថា កន្លងមក ព្រះអង្គម្ចាស់​ទាំងពីរ​អង្គ​​នេះ​ (ទី១ និងទី២) ធ្លាប់​កាន់តំណែង​ជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ហើយត្រួតពិនិត្យ​សន្តិសុខ និងការឃ្លាំមើលកិច្ចការផ្ទៃក្នុង​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។  រីឯការឃាត់​ព្រះកាយរបស់ស្ដេចទាំង៣អង្គនេះ​បានបង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ងខ្លាំង បន្ទាប់ពី​ព្រះអង្គម្ចាស់ Mohammed bin Nayef ព្រះជន្ម​៦០ឆ្នាំ ដែលត្រូវបានគេដឹងថា កំពុងស្ថិតក្រោម​ការឃ្លាំមើល​មិន​ដាក់ភ្នែក​ ចាប់តាំង​ពីពេលត្រូវបាន​ដកហូតតំណែង​ចេញពីព្រះរាជវង្សានុវង្ស​ នៃព្រះមហាក្សត្រ កាលពីពាក់កណ្តាល ​ឆ្នាំ២០១៧​កន្លងមក៕