កុំ​ច្រឡំ​! សហរដ្ឋអាមេរិក មិន​អនុញ្ញាត​ឲ្យ​ចិន ធ្វើ​អ្វី​តាមចិត្ត​ដាក់​តៃវ៉ាន់​

ព័ត៌មានអន្តរជាតិ
0
258
រដ្ឋធានី​វ៉ាស៊ីនតោន​៖ រហូតមកដល់​ពេលនេះ ស្ថានការណ៍ នៅ​តំបន់​សមុទ្រ​ចិន កាន់តែ​ឡើងក​ម្ដៅ ដោយសារ​កងទ័ព​រំដោះ​ប្រជាជន​ចិន ធ្វើ​សមយុទ្ធ​យោធា ឡោមព័ទ្ធ​តៃវ៉ាន់ ឆ្លើយតប​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី (Nancy Pelosi) ប្រធានសភា​ដ៏​មាន​ឥទ្ធិពល​របស់​សហរដ្ឋ​អាមេរិក ទៅកាន់​ទីក្រុង​តៃប៉ិ ប៉ុន្ដែ​អ្នកនយោបាយ​កំពូល​រូបនេះ នៅតែ​អះអាងថា ក្រុង​វ៉ាស៊ីនតោន នឹងមិន​អនុ​ញ្ញា​ឲ្យ​ចិន ធ្វើ​អ្វី​តាមចិត្ត​ដាក់​ក្រុង​តៃប៉ិ ឡើយ​។​


​សារព័ត៌មាន TRT World បានចេញ​ផ្សាយ កាលពី​ព្រឹក ថ្ងៃ​សុក្រ ទី​៥ ខែសីហា ថា លោកស្រី ណាន​ស៊ី ផែ​ឡូ​ស៊ី ប្រធានសភា​សហរដ្ឋអាមេរិក បាន​បញ្ជាក់ថា ចិន​នឹងមិន​អាចធ្វើ​ឲ្យ​កោះ​តៃវ៉ាន់ នៅឯ​កោ ដោយសារតែ​ការរារាំង ដល់​មន្ដ្រីជាន់ខ្ពស់​រប​ស់​សហរដ្ឋអាមេរិក ពី​ការធ្វើដំណើរ​ទៅកាន់​ទីក្រុង​តៃប៉ិ​។​


​លោកស្រី​ប្រធានសភា ដែល​ឥឡូវ​កំពុងតែ​បំពេញ​ទស្សនកិច្ច នៅក្នុង​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន បាន​សង្កត់ធ្ងន់ ថា ក្រុង​វ៉ាស៊ីនតោន នឹងមិន​អនុញ្ញាត​ឲ្យ​ចិន ដាក់​តៃវ៉ាន់ ឲ្យ​នៅឯ​កោ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ដែល​នាំ​ឲ្យ​ក្រុង​ប៉េកាំង ខឹងសម្បា នោះទេ​។ ចិន អាច​នឹង​ព្យាយាម រារាំង​តៃវ៉ាន់ មិន​ឱ្យទៅ​បំពេញ​ទស្សនកិច្ច ឬ​ចូលរួម នៅក្នុង​កន្លែង​ផ្សេងៗ​ទៀត​បាន​។ ប៉ុន្តែ​ក្រុង​ប៉េកាំង នឹងមិន​ធ្វើឱ្យ​តៃវ៉ាន់ ស្ថិតនៅ​ឯកោ ដោយសារតែ​ការរារាំង​យើង​មិនឱ្យ​ធ្វើដំណើរ ទៅកាន់​ទីនោះ​»​។​
​លោកស្រី ប្រធានសភា និង សមាជិកសភា​៥​រូប​ផ្សេងទៀត​របស់លោក​ស្រី បាន​ទៅដល់​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន កាលពី​ល្ងាច ថ្ងៃ​ព្រហស្បតិ៍ ក្រោយពេល​បំពេញ​ទស្សនកិច្ច នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី តៃវ៉ាន់ និង កូរ៉េខាងត្បូង​។ លោកស្រី បានបញ្ជាក់ កាលពី​ថ្ងៃ​ពុធ នៅ​ក្រុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថា ការប្តេជ្ញាចិត្ត​របស់​ស​ហ​រដ្ឋ​អាមេរិក ចំពោះ​លទ្ធិប្រជាធិបតេយ្យ នៅ​តៃវ៉ាន់ និង កន្លែង​ផ្សេងៗ​ទៀត នៅតែ​រឹងមាំ​។​




​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស្រី ប្រធានសភា​សហរដ្ឋអាមេរិក ទៅកាន់​ទីក្រុង​តៃប៉ិ បានធ្វើ​ឲ្យ​ក្រុង​ប៉េកាំង ខឹងសម្បា​យ៉ាងខ្លាំង​។ ជាការ​ឆ្លើយតប​វិញ​នោះ ចិន​បានដាក់​ពង្រាយ​កងទ័ព យន្ដហោះ​ប្រយុទ្ធ និង នាវាចម្បាំង​រាប់សិប​គ្រឿង ធ្វើ​សមយុទ្ធ​យោធា ចំនួន​៦​កន្លែង ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ ដោយមាន​ទាំង​ការបាញ់​គ្រាប់​មី​ស៊ី​ល​បាលី​ស្ទិ​ក ជាច្រើន​គ្រាប់ ហើយ​ខ្លះ​ថែមទាំង​ហោះចូល​ទៅក្នុង​ដែនសមុទ្រ​ជប៉ុន ថែម​ទៀតផង​៕​