តំណាងរាស្ត្រអឺរ៉ុបមកពីអ៊ីតាលី២នាក់ កើតជំងឺរលាកផ្លូវដង្ហើម

ព័ត៌មានអន្តរជាតិ
0
448

តំណាងរាស្រ្ដរបស់សហភាពអឺរ៉ុបចំនួន២នាក់ មកពីប្រទេសអ៊ីតាលី ត្រូវគេរកឃើញ​មាន​ផ្ទុកវីរុស​រលាក​ផ្លូវដង្ហើម ឬវីរុសកូរ៉ូណា ហើយត្រូវគេដាក់ឲ្យនៅដោយឡែក ហើយ​អនុញ្ញាត​ឲ្យពួកគាត់​ធ្វើការពីចម្ងាយ ឬតាមប្រព័ន្ធអនឡាញជាដើម។

បណ្ដាញផ្សព្វផ្សាយ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅក្នុងប្រទេសអ៊ីតាលី កំពុងតែ​ឆ្លង​រាលដាល​វីរុសកូរ៉ូណា ឬកូវីដ-១៩យ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិន។ រីឯអាជ្ញាធរ នៃប្រទេស​អឺរ៉ុប​មួយនេះ បានដាក់ប្រជាពលរដ្ឋចំនួន១៦លានដាក់ឲ្យនៅដាច់ដោយឡែក។ 

ទោះជាយ៉ាងណាក៏ដោយ សមាជិកសភាអឺរ៉ុបចំនួន២នាក់ មកពីប្រទេសអ៊ីតាលី ត្រូវគេធ្វើ​តេស្ដ​រកឃើញវីរុសរលាកផ្លូវដង្ហើម់ប្រភេទថ្មី ឬវីរុសកូរ៉ូណា (Covid-19)​ ។ តំណាងរាស្រ្ដ​ទាំង២នាក់នោះ គឺលោក​ Alberto Cirio ​​ត្រូវបានរកឃើញឆ្លង កាលពីថ្ងៃទី ៨ខែមីនា​។ រីឯលោក Nicola Zingaretti បានរកឃើញឆ្លង​វីរុសផ្លូវដង្ហើម កាលពីថ្ងៃទី៧ ខែមីនា ។ តំណាង​រាស្រ្ដទាំង២នាក់នេះ ត្រូវបានកាត់ផ្តាច់ឲ្យនៅដាច់ដោយឡែក ហើយគេមិនអនុញ្ញាត​ឲ្យ​ទៅចូលរួម​រាល់សកម្មភាពរបស់សភាអឺរ៉ុប​នោះឡើយ​ ដោយធ្វើការពីចម្ងាយតាម​អនឡាញ​តែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ​ ក្រសួងសុខាភិបាលបារាំងក៏បានសម្រេច​ចេញច្បាប់ហាមប្រាម​ពលរដ្ឋ​របស់​ខ្លួន ប្រមូលផ្តុំគ្នា លើសពី​១ពាន់នាក់។ ​ការហាមប្រាមនោះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង​ដល់វិស័យជាច្រើន នៅក្នុងប្រទេស​បារាំង ​រួមមាន វិស័យបាលទាត់ ជាដើម ព្រោះវិស័យនេះ​​មាន​អ្នកចូល​ទស្សនា​រាប់ម៉ឺននាក់​ នៅ​រៀង​រាល់​ចុង​សប្តាហ៍។ បម្រាមនេះ​​ក៏ជាវិធានការ​ទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសផងដែរ៕