មក​ស្គាល់​រចនាសម្ព័ន្ធ​យោធា​សហរដ្ឋអាមេរិក​ដែល​កំពុង​ឈរជើង​នៅតាម​បណ្តា​ប្រទេស​ជាង​១០០​នៅ​ទូទាំង​សកលលោក​

ព័ត៌មានអន្តរជាតិ
0
1597
[wai id="5"]

[wai id="7"]
​កងកម្លាំងប្រដាប់អាវុធ​សហរដ្ឋអាមេរិក បង្កើតឡើង​ដោយ​រចនាសម្ព័ន្ធ​ចំនួន​៦ រួមមាន​កងកម្លាំង​ទ័ពអាកាស កង​ព័ង​ជើងគោក ឆ្មាំ​សមុទ្រ កងទ័ព​ម៉ា​រី​ន កងទ័ពជើងទឹក និង​កងទ័ព​អវកាស​។​ប្រធានាធិបតី​សហរដ្ឋអាមេរិក គឺជា​មេ​បញ្ជា​កងទ័ព ដែល​ទទួលខុសត្រូវ​កា​រ​សម្រេចចិត្ត​ផ្តាច់​ព័​ត្រ​ទាំងអស់​។ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋ​អាម​រិ​ក ជា​អ្នកគ្រប់គ្រង​កងទ័ព​ទាំងអស់ លើកលែងតែ​ឆ្មាំ​សមុទ្រ​មួយ​ប៉ុណ្ណោះ ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​សន្តិសុខ​ជាតិ​។ ជាមួយនឹង​កម្លាំង​ជាង​២​លាន​នាក់ កងកម្លាំងប្រដាប់អាវុធ​សហរដ្ឋអាមេរិក គឺជា​កងទ័ព​ធំជាងគេ​បំផុត​នៅលើ​ពិភពលោក​។​
ពាណិជ្ជកម្ម

​រចនាសម្ព័ន្ធ​និ​មួយៗ មាន​បេសកកម្ម​តែមួយគត់​នៅក្នុង​បេសកកម្ម​ជាច្រើន​ដើម្បី​រក្សា​សន្តិសុខ និង​សន្តិភាព​សហរដ្ឋអាមេរិក​។ បន្ថែម​ពីលើ​រចនាសម្ព័ន្ធ​យោធា​ទាំង​៦​នេះ គឺ​ឆ្មាំ​អាកាស និង​ឆ្មាំ​ជើងគោក ដែលមាន​មុខងារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​បេសកកម្ម​សំខាន់​របស់​កងទ័ពអាកាស​សហរដ្ឋអាមេរិក ផ្តោត​សំខាន់​លើ​ការហោះហើរ​យន្តហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ និង​គ្រប់គ្រង​ផ្កាយរណប​។ ចំណែកឯ​កងទ័ពជើងគោក​វិញ មាន​តួនាទី​សំខាន់​ក្នុង​ការរក្សាសន្តិសុខ និង​ការពារ​ការ​តម្លើង​មូលដ្ឋានទ័ព និង​ទ្រព្យសម្បត្តិ​សហរដ្ឋអាមេរិក នៅ​ទូទាំង​សកលលោក​។​ដោយឡែក បេសកកម្ម​របស់​ឆ្មាំ​សមុទ្រ​សហរដ្ឋអាមេរិក​វិញ ផ្តោត​សំខាន់​លើ​ការរក្សា​សុវត្ថិភាព​ផ្លូវទឹក​ក្នុងស្រុក ចុះ​ប្រតិបត្តិការ​ជួយសង្គ្រោះ ជួយ​ពង្រឹង​ច្បាប់ ការការពារ​គ្រឿងញៀន និង​បោសសំអាត​ផ្លូវទឹក​។​កងទ័ព​ម៉ា​រី​ន ត្រូវបាន​គេ​ស្គាល់​ថា​ជា​កងកម្លាំង​ឆ្លើយតប​រហ័ស​របស់​សហ​រដ្ឋ​អាមេរិក​។ ពួកគេ​ត្រូវបាន​បង្វឹក​ដើម្បី​ប្រយុទ្ធ​នៅលើ​ដែនសមុទ្រ និង​ដីគោក ហើយ​តាម​ធម្មតា​ពួកគេ តែងតែ​ចុះ​ប្រតិបត្តិការ​មុនគេ​។ កង​ម៉ា​រី​ន ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា ជា​អ្នក​ចម្បាំង​ដ៏​ស្វិតស្វាញ​បំផុត​របស់​ពិភពលោក​។​កងទ័ពជើងទឹក នឹង​សម្រេច​បេសកកម្ម​របស់​ពួកគេ​នៅលើ​សមុទ្រ ប៉ុន្តែ​ពួកគេ​អាច​ចុះ​ប្រតិបត្តិការ​នៅលើ​អាកាស និង​ដីគោក បាន​ផងដែរ​។ ពួកគេ​នឹង​រក្សា​សន្តិសុខ និង​ការពារ​មហាសមុទ្រ​នៅ​ជុំវិញ​ពិភពលោក ដើម្បី​បង្កើត​សន្តិភាព និង​ស្ថិរភាព ធ្វើ​ឲ្យ​ដែនសមុទ្រ​មាន​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​ការធ្វើ​ពាណិជ្ជកម្ម​។​រចនាសម្ព័ន្ធ​ថ្មី​បំផុត​របស់​យោធា​សហរដ្ឋអាមេរិក គឺ​កងទ័ព​អវកាស ដែល​ត្រូវបាន​គេ​ចុះហត្ថលេខា​ឲ្យ​ក្លាយជា​ច្បាប់​កាលពី​ខែធ្នូ ឆ្នាំ​២០១៩​។ បច្ចុប្បន្ន​កងទ័ព​អវកាស មិនទាន់មាន​មុខងារ​អ្វី​នោះទេ ដោយ​កងទ័ព​មួយ​នេះ ត្រូវ​អភិវឌ្ឍន​បន្ថែមទៀត ដែល​រួមទាំង​ឯកសណ្ឋាន មូលដ្ឋាន និង​ការជ្រើសរើស​បុគ្គលិក​។​

​បច្ចុប្បន្ន កងកម្លាំងប្រដាប់អាវុធ​សហរដ្ឋអាមេរិក កំពុង​ឈរជើង​នៅតាម​បណ្តា​ប្រទេស​ជាង​១០០ ដែល​រួមទាំង សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីតាលី បា​រ៉ែ​ន ប្រេ​ស៊ី​ល កូរ៉េខាងត្បូង អូស្ត្រាលី អា​ហ្វ​ហ្គា​នី​ស្ថាន អ៊ីរ៉ាក់ និង​ជប៉ុន​៕







[wai id="6"]