អ៊ីរ៉ង់​ចោទប្រកាន់​ប្រទេស​ជាច្រើន​ថា​មិនបាន​ទម្លាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការឆ្លង​ជំងឺ COVID-19

ព័ត៌មានអន្តរជាតិ
0
1794
[wai id="5"]

[wai id="7"]
​រដ្ឋមន្ត្រី​ប្រេង​របស់​ប្រទេស​អ៊ីរ៉ង់ បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​ប្រទេស​ដែល​មិនបាន​ទម្លាយ​ឲ្យ​ដឹង​ពី​ករណី​ឆ្លង​នៃ​ជំងឺ COVID-19 ហើយ​និង​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អាមេរិក​។​
​ភាពត្រឹមត្រូវ​នៃ​ទិន្នន័យ​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ​លើ​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19 បាន​ចោទ​ជា​សំនួរ​ផងដែរ ក្នុងនោះ​ករណី​ឆ្លង​៣.៥១៣​នាក់ និង​ករណី​ស្លាប់​១០៧​នាក់ ត្រូវបាន​ប្រកាស​ឲ្យ​ដឹង​ដោយ​ប្រទេសមួយ​នេះ មកទល់នឹង​ពេលនេះ​។​
ពាណិជ្ជកម្ម

​ប៉ុន្តែ​លោក ប៊ី​ចាន ណាំ​ដា ហ្សា​ន់​ហ្គេ​ណេ គឺជា​រដ្ឋមន្ត្រី​ប្រេង​អ៊ីរ៉ង់ បាន​និយាយប្រាប់​ក្រុមអ្នកកាសែត មុន​ជំនួប​អង្គការ OPEC​កាលពី​ថ្ងៃ​សុក្រ​នៅក្នុង​ទីក្រុង​វី​យែ​ន​ថា លោក​ជឿថា យើង​បានប្រកាស​ឲ្យ​ដឹង​ពី​ស្ថានភាព​ពិតប្រាកដ​របស់​ពួកយើង ហើយ​ប្រទេស​ខ្លះទៀត​មិនបាន​ទម្លាយ​ឲ្យ​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ​នោះឡើយ​។​
​គេ​នៅ​មិនទាន់​ច្បាស់​នោះទេ​ថា​តើ​ប្រទេស​ណាខ្លះ​ដែល​លោក​ចង់​សំដៅលើ ក្នុងនោះ​ប្រទេស​ទួរគី និង​កូរ៉េខាងជើង ត្រូវបាន​ស្ថិតក្រោម​ការត្រួតពិនិត្យ​យ៉ាង​ដិតដល់ សម្រាប់​អំណះអំណាង​របស់​ពួកគេ​ថា ពួកគេ​ធ្វើ​រោគវិនិច្ឆ័យ​មិនឃើញ​មាន​អ្នក​ឆ្លង​ជំងឺ COVID-19​នោះ​។​

​លោក​ហ្សា​ន់​ហ្គា​ណេ បាន​រិះគន់​ចំៗ​ដល់​ហ​រដ្ឋ​អាមេរិក ដោយ​លោក​បាន​បញ្ជាក់ថា ទណ្ឌកម្ម​អាមេរិក​មកលើ​ទំនិញ និង​សេវាកម្ម​អ៊ីរ៉ង់ បាន​រារាំង​ប្រទេសមួយ​នេះ ពី​ការ​ចូលដល់​អាហារ​ចាំបាច់ និង​ថ្នាំពេទ្យ​សម្រាប់​ពលរដ្ឋ​របស់​ពួកគេ​។​
​លោក​បាន​និយាយថា អ៊ីរ៉ង់ មិន​ទទួលបាន​ជំនួយ​សំខាន់​ណាមួយ ពី​ប្រទេស​ណាមួយ​នោះឡើយ ហើយ​លោក​បាន​ចោទប្រកាន់​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក​ម៉ៃ ផ​ម​ផ្យូ ថា​និយាយ​កុ​ហស​។​
​លោក​ផ​ម​ផ្យូ បាន​និយាយប្រាប់​គណៈកម្មាធិការ​កិច្ច​បរទេស​កាលពី​សប្តាហ៍​មុន​ថា សហរដ្ឋអាមេរិក បានផ្តល់​ជំនួយ​មនុស្ស​ធម៌ ដើម្បី​ជួយ​អ៊ីរ៉ង់ ក្នុងការ​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ COVID-19​។​

​លោក​ហ្សា​ន់​ហ្គា​ណេ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ចំណីអាហារ ប្រេង ផលិតផល​ប្រេង តេ​ល​សីលា​គីមី ដែក ស្ពាន់ សុទ្ធតែ​ស្ថិតក្រោម​ទណ្ឌកម្ម​ទាំងអស់​។ តើ​យើង​បាន​លុយ​ឯណា​ទៅ​ទិញ​ចំណីអាហារ និង​ថ្នាំពេទ្យ​សម្រាប់​ពលរដ្ឋ​អ៊ីរ៉ង​នោះ​?
​គួរ​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​ដូ​ណា​ល់ ត្រាំ បានប្រកាស​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ ដែល​បាន​ដកចេញ​ទណ្ឌកម្មសេដ្ឋកិច្ច​ពី​អ៊ីរ៉ង់ ជាការ​ដោះដូរ​នឹង​ការបញ្ឈប់​សកម្មភាព​នុយក្លេអ៊ែរ​របស់​ពួកគេ​។​
​ចាប់តាំងពី​ពេលនោះ​មក សហរដ្ឋអាមេរិក បានដាក់​ទណ្ឌកម្ម​ទាំងអស់​មកលើ​ការនាំចេញ​អ៊ីរ៉ង់ ក៏ដូចជា​ចង់​ស្វែងរក​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ល្អប្រសើរ​ជាង​នេះ​៕
[wai id="6"]