Covid-19 បានសម្លាប់​ទាហាន​កូរ៉េខាងជើង​១៨០​នាក់ ប៉ុន្តែ​មេដឹកនាំ​ហាក់​សប្បាយ​នឹង​ការបាញ់​មី​ស៊ី​ល​ទៅវិញ !

ព័ត៌មានអន្តរជាតិ
0
4049
[wai id="5"]

[wai id="7"]
គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ទី​១០ ខែមីនា នេះ វីរុសCOVID-19 ឆ្លងទៅបណ្តាប្រទេសចំនួន​១១៥​​ហើយ ដោយមាន​មនុស្ស​ជាង​១១​ម៉ឺន​៤​ពាន់​នាក់ ដែល​ក្នុងនោះ​មាន​ជាង​៤០០០​នាក់​ស្លាប់ និង​សះស្បើយ​ជាង​៥៤០០០​នាក់​។ ចិន​មាន​អ្នកជំងឺ​ជាង​៨​ម៉ឺន​នាក់ ក្នុងនោះ​ស្លាប់​ជាង​៣១០០​នាក់ និង​សះស្បើយ​ជិត​៦០០០០​ម៉ឺន​នាក់ ក្នុងនោះ​ប្រទេស​កូរ៉េខាងជើង​ផងដែរ ។​

​យោងតាម​សារព័ត៌មាន Daily NK ឲ្យ​ដឹងថា ជំងឺឆ្លង Covid-19 បានសម្លាប់​ទាហាន​កូរ៉េខាងជើង ១៨០​នាក់​កាលពី​ខែមករា និង​កុម្ភៈ និង​ជាង ៣ ៧០០​នាក់​ផ្សេងទៀត​ត្រូវបាន​ដាក់​ឃុំ​។ ដោយឡែក​ប្រភព​មួយ​ផ្សេងទៀត​ពី Yonhap News Agency ឲ្យ​ដឹងថា​ពលរដ្ឋ​កូរ៉េខាងជើង​ជិត ១​ម៉ឺន​នាក់​ត្រូវបាន​ដាក់​ឲ្យ​នៅ​ដោយឡែក​ដោយ​ភ័យខ្លាច​ឆ្លង​ជំងឺ ប៉ុន្តែ ៤​ពាន់​នាក់​ត្រូវបាន​ដោះលែង​វិញ ដោយសារ​ពួកគេ​មិនមាន​ចេញ​រោគសញ្ញា​។ ទោះយ៉ាងណា​ក៏ដោយ ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មិនបាន​ផ្លាស់ប្ដូរ​នោះទេ ដោយ​ពួកគេ​មិន​ព្រម​បញ្ចេញ​ព័ត៌មាន​ដែលមាន​តម្លាភាព និង​ព្យាយាម​បិតបាំង​ពី​ការផ្ទុះ​ឡើង​ជំងឺ​ក្នុងប្រទេស​។
ពាណិជ្ជកម្ម

​ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចម្លែក​នោះ​ត្រង់​ថា ប្រទេស​កូរ៉េខាងជើង​ហាក់​ពុំបាន​ខ្វល់​អំពី​ការឆ្លង​Covid-19​ទេ តែ​បែរ​ទៅជា សប្បាយ​នឹង​បាញ់​មី​ស៊ី​ល រយៈ​ចម្ងាយ​​ចំនួន ២ គ្រាប់ ចូល​សមុទ្រ​ខាងកើត រវាង​កូរ៉េខាងត្បូង និង​ជប៉ុន ។​នេះ​យោងតាម​សារព័ត៌មាន The Korea Herald ៕​
[wai id="6"]