វត្តមាន​របស់លោក ប្រធានាធិបតី​ចិន នៅ​ទីក្រុង វូ​ហាន ចង់បង្ហាញ​ពីស​ញ្ញា​អ្វី ?

ព័ត៌មានអន្តរជាតិ
0
2627
[wai id="5"]

[wai id="7"]
​មនុស្ស​ច្រើនជាង ៤,០០០​នាក់​ហើយ បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 នៅ​ជុំវិញ​ពិភពលោក ខណៈ​ជំងឺ​នេះ​កំពុង​រីក​រាលដាល​កាន់តែខ្លាំង​។ ភាគច្រើន​នៃ​ករណី​ឆ្លង និង​ស្លាប់ ត្រូវបាន​គេ​រាយការណ៍​នៅ ក្នុងប្រទេស ចិន ប៉ុន្តែ​ចិន​សព្វថ្ងៃ ហាក់ដូច​កំពុង​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ។​

​ទីក្រុង​វូ​ហាន​ដែលជា​តាំង ផ្ទុះ​នៃ​វីរុស Covid-19 ថ្មីៗ​នេះ ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង បាន​ដំណើរ​ទស្សនកិច្ច​មិន​ប្រកាស​ជាមុន បន្ទាប់ពី​ប្រទេស​ចិន​មានការ​ធ្លាក់ចុះ​ចំនួន​អ្នក​ឆ្លង​និង​ស្លាប់​ថេរ​ជាប់ៗ​គ្នា និង​មិនមាន​អ្នក​ឆ្លង​កូ​វីដ​-១៩​នេះ​នៅក្រៅ​ខេត្ត​ផ្សេងទៀត ដែលជា​សញ្ញា​បង្ហាញថា​ចិន​កំពុង​ទទួលជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​វីរុស​ឆ្លង​នេះ និង​ការឆ្លង​ក្នុងចំណោម​ប្រជាជន​ក្នុងស្រុក​ចិន​នឹង​លែងមាន​ក្នុងពេល​ឆាប់ៗ​។ មេដឹកនាំ​បក្ស​កុំម្មុយនីស្ត​ចិន​រូបនេះ​បាន​ទៅដល់​ក្រុង​វូ​ហាន​តាម​យន្តហោះ​មួយ​ដើម្បី​«​ត្រួតពិនិត្យ​ការទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺឆ្លង​»​នៅក្នុង​តំបន់ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ីន​ហួរ​។​
ពាណិជ្ជកម្ម

​គួរ​បញ្ជាក់ដែរថា នេះ​ជាទី​១​ហើយ​សម្រាប់​អវត្តមាន​របស់​ប្រធានាធិបតី​ស៊ី ជិន​ភីង នៅ​ទីក្រុង​វូ​ហាន បន្ទាប់ពី​ត្រូវ​បិទ​អស់​រយៈពេល​ជាង​ជិត​ពីរ​ខែ​មកនេះ​។ លោក​ប្រធានាធិបតី​ចិន បាន​ទៅ​ទស្សនកិច្ច​មន្ទីរពេទ្យ Huoshenshan មុនគេ ដើម្បី​សិក្សា​ពី​ប្រតិបត្តិការ​របស់​មន្ទីរ​ពេទ្យ ការព្យាបាល​អ្នកជំងឺ វិធី​ការពារ​បុគ្គលិក​សុខាភិបាល និង​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជាដើម​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ី ទៅ​ក្រុង​វូ​ហាន​លើក​នេះ ត្រូវបាន​អ្នកវិភាគ​នយោបាយ​មើលឃើញថា ការទប់ស្កាត់​COVID-19 នៅក្នុង​ប្រទេស​យ៉ាង​មាន​ប្រសិទ្ធភាព និង ជា​ជ័យជម្នះ​បណ្តោះអាសន្ន​សម្រាប់​ប្រទេស​ចិន​៕
[wai id="6"]