ជំងឺលើសឈាម​គឺជា​បញ្ហា​ប្រឈម​ខ្លាំង​ដែល​នាំ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត ក្នុងករណី​រីក​រាល​ឆ្លង​នៃ​ជំងឺ COVID-19

ព័ត៌មានអន្តរជាតិ
0
1352
[wai id="5"]

[wai id="7"]

​វេជ្ជបណ្ឌិត​ជាន់ខ្ពស់​មួយរូប ជា​អ្នកផ្ដល់​ការ​គាំពារ​នៅ​ប្រទេស​ចិន ដែល​កំពុង​ព្យាបាល​អ្នកជំងឺ​ធ្ងន់ធ្ងរ​ចាប់តាំងពី​ពាក់ កណ្តាល​ខែមករា​មក បាន​និយាយថា អ្នកជំងឺ​ដែលមាន​ជំងឺលើសឈាម​ហាក់ដូចជា​មានការ​ប្រឈម ខ្ពស់​នៃ​ការបាត់​បង់ជីវិត​ដោយសារ​ជំងឺ COVID-19 ។

​ខណៈពេលដែល​ការស្រាវជ្រាវ​មិនទាន់​ត្រូវបាន​ចេញផ្សាយ ពន្យល់​ពី​មូលហេតុ​នៅឡើយ គ្រូពេទ្យ​ចិន​ដែល​ធ្វើការ​នៅ​ទីក្រុង​អ៊ូ​ហាន ទីក្រុង​ភាគ​កណ្ដាល​របស់​ចិន​ជាទី​ដែល​ជំងឺ​នេះ​បាន​ផ្ទុះឡើង​ដំបូង បានកត់សម្គាល់​ឃើញថា​អ្នកជំងឺ​ដែល​ឆ្លង​ជំងឺ​នោះ​ទំនង ជា​ងាយ​ធ្លាក់ខ្លួន​ឈឺ​ហើយ​បាត់​បង់ជីវិត​។​
​ក្នុងចំណោម​ក្រុម​អ្នកជំងឺ​ចំនួន ១៧០ នាក់ ដែល​បាន​បាត់បង់​ជីវិត​កាលពី​ខែមករា​ក្នុង​ទីក្រុង​អ៊ូ​ហាន​ដែលជា​រលក​ដំបូង​នៃ​ការបាត់​បង់ជីវិត ដែល​បណ្តាលមកពី​ភ្នាក់ងារ​បង្ក​ជំងឺ​ដែល​ឥឡូវ​ត្រូវបាន​ឆ្លង​រាលដាល​ជុំវិញ​ពិភពលោក ជិត​ពាក់កណ្តាល​មាន​ជំងឺលើសឈាម​។​
ពាណិជ្ជកម្ម

​ប្រទេស​ចិន​បាន​រាយការណ៍​ថា ពុំមាន​ករណី​ឆ្លង​ជំងឺ COVID-19​ថ្មី​ទៀត​ទេ នៅ​ខាងក្រៅ​ខេត្ត​ហ៊ូ​ប៉ី ជា​ចំណុចកណ្ដាល​នៃ​ការផ្ទុះ​ជំងឺ​នេះ សម្រាប់​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា ខណៈដែល​ទីក្រុង​សំខាន់ៗ របស់​ចិនដីគោក នៅតែ​ប្រកាសអាសន្ន​សម្រាប់​ឆ្លង​ជំងឺ​នេះ​នៅឡើយ​។​
​ប្រទេស​កូរ៉េខាងត្បូង​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ជាច្រើន​ដែល​រង​ការប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត​ដោយសារ​ការផ្ទុះ​ជំងឺ COVID-19 នៅ​ខាងក្រៅ​ប្រទេស​ចិន នៅ​ថ្ងៃ​អង្គារ​នេះ បាន​រាយការណ៍​ថា​មានការ​ឆ្លង​ជំងឺ​តិចជាង​១៥០ ករណី​ជា​លើកដំបូង ក្នុង​រយៈពេល​២​សប្ដាហ៍​។

​មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​កូរ៉េខាងត្បូង (KCDC)​បាន​និយាយថា​ការឆ្លង​សរុប​ចំនួន​១៣១​ករណី​ត្រូវបាន​បញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​។​​មជ្ឈមណ្ឌល​ខាងលើ​បន្ថែមថា មនុស្ស​៣​នាក់​បន្ថែម​បាន​បាត់បង់​ជីវិត ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​បាត់បង់​ជីវិត​សរុប​ឡើងដល់​៥៤​នាក់ ។​ ​ការកើនឡើង​នៃ​ការ​ណី​ឆ្លង​ជំងឺ​នេះ បាន​នាំ​ឲ្យ​ចំនួន​សរុប​ឡើងដល់​៧,៥១៣​នាក់ ។​ជា​រៀងរាល់​ព្រឹក​កូរ៉េខាងត្បូង​តែង​ប្រកាសថា​មាន​ករណី​ប៉ុន្មាន​នាក់​ដែល​ត្រូវបានធ្វើ​រោគវិនិច្ឆ័យ​កាលពី​ថ្ងៃ​កន្លងទៅ និង​បានផ្ដល់​ព័ត៌មាន​វិ​វត្ត​រៀងរាល់​ពេល​រសៀល ជាមួយនឹង​ទិន្នន័យ​ថ្មីៗ​សម្រាប់​ថ្ងៃ​និ​មួយៗ​។​

​តួលេខ​កាលពី​ថ្ងៃ​ច័ន្ទ​បាន​កត់ត្រា​ពី​ការធ្លាក់ចុះ​រយៈពេល​៤​ថ្ងៃ​ជាប់ៗ​គ្នា និង​ជា​ចំនួន​ទាប​បំផុត​សម្រាប់​រយៈពេល​តែ​១​ថ្ងៃ ចាប់តាំងពី​ខែកុម្ភៈ​មក​។​ ​ខណៈនោះ​ដែរ នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ជូ​សេ​ផេ ខោ​ន​ធី (Giuseppe Conte) កាលពី​ថ្ងៃ​ច័ន្ទ (៩ មីនា​) បាន​ពង្រីក​វិធានការ​បន្ថែមទៀត​ដើម្បី​បញ្ឈប់​ជំងឺ COVID-19 នៅ​ពាសពេញ​ប្រទេស​ដោយ​ប្រាប់​ប្រជាជន​អោយ​“ ស្នាក់នៅ​ក្នុងផ្ទះ​” និង​ហាមឃាត់​ការជួបជុំ​សាធារណៈ​ក៏ដូចជា​ការប្រកួត​បាល់​ទាត់ Serie A ផងដែរ​។​
​វិធាន​ការមិន​ធ្លាប់មាន​ពីមុនមក​ដែល​គ្របដណ្ដប់​លើ​ប្រទេស​ស្ថិតនៅ​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ទាំងមូល​ដែលមាន​ប្រជាជន​ជាង ៦០ លាន​នាក់​បាន​កើតឡើង​បន្ទាប់ពី​ប្រទេស​អ៊ីតាលី​បាន​រាយការណ៍​ថា​មាន​អ្នក​បាត់​បង់ជីវិត​ចំនួន ៩៧ នាក់​បន្ថែមទៀត​ដែល​ធ្វើឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​កើនឡើង​ដល់ ៤៦៣ នាក់​ដោយមាន​ការឆ្លង​ចំនួន ៩.១៧២ ករណី​។​
​ការរាប់​ចនួន​របស់​សារព័ត៌មាន AFP បាន​បង្ហាញថា​ប្រទេស​អ៊ីតាលី​មាន​ជាង​ពាក់កណ្តាល​នៃ​ចំនួន​អ្នក​បាត់បង់​ជីវិត ៨៦២ នាក់​ត្រូវបាន​រាយការណ៍​នៅ​ខាងក្រៅ​ប្រទេស​ចិន​គិត​ត្រឹម​យប់​ថ្ងៃ​ច័ន្ទ​។

​លោក​ខោ​ន​ធី បានប្រកាស​នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​នា​ល្ងាច​នោះ​ថា​“ លោក​នឹង​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​ដែល​អាច​ពន្យល់​ដូចខាងក្រោម​ថា​”​ខ្ញុំ​នៅផ្ទះ​”​។
​ដោយឡែក រ៉ង់​បារាយ​ការណ៍​ថា​មាន​មនុស្ស​៤៣​នាក់​ថ្មី​ទៀត​បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​COVID-19 ក្នុង​រយៈពេល​ជាង​២៤​ម៉ោង ខណ​ប្រទេស​នេះ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​មួយ​ក្នុងចំណោម​ជំងឺ​រីក​រាលដាល​ដ៏​សាហាវ​បំផុត​ជាច្រើន​របស់​ពិភពលោក​។ ​មនុស្ស​យ៉ាងហោចណាស់​២៣៧​នាក់​បាន​បាត់​បង់ជីវិត និង​៧,១៦១​នាក់ បាន​ឆ្លង​ជំងឺ នៅ​ទូទាំងប្រទេស​ចាប់តាំងពី​ពាក់កណ្ដាល​ខែកុម្ភៈ​មក បើទោះជា​ទិន្នន័យ​ពិតប្រាកដ​ត្រូវគេ​ជឿថា​ខ្ពស់ជាង​នេះ​ក្ដី​។​
​ក្រុម​អាជ្ញាធរ​បាន​ព្យាយាម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ COVID-19 ដោយ​ការបិទ​សាលារៀន និង​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើដំណើរ​៕
[wai id="6"]