Joe Biden អះអាងថា លោកនឹងតែងតាំងស្រ្ដីជាអនុប្រធានាធិបតី បើជាប់ឆ្នោត

ព័ត៌មានអន្តរជាតិ
0
361

លោក Joe Biden  បេក្ខភាពប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ កំពុង ស្វះស្វែងរកសំឡេងគាំទ្រ​ដំណាក់កាលចុងក្រោយ ដើម្បីទទួលបានសិទ្ធិជាបេក្ខភាព​​តំណាងឲ្យគណបក្សប្រជាធិបតេយ្យ ស្រាប់ចូលរួមបោះឆ្នោតប្រជែងជាមួយប្រធានាធីបតី លោក ដូណាល់ ត្រាំ នៅខែវិច្ឆិកាខាងមុខនេះ។

បេក្ខភាពប្រធានាធិបតី លោក Joe Biden បានប្រកាស នៅក្នុងពេលឃោសនាស្វែងរកសំឡេង​គាំទ្រថា ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះ លោក​នឹង​ជ្រើសរើសស្ត្រី ឲ្យធ្វើជាអនុប្រធានាធិបតី។ ស្ត្រីក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដឹកនាំ​ប្រទេស​ផងដែរ។

នៅក្នុងឃោសនាស្វែងរកសំឡេងគាំទ្រ នាដំណាក់កាលដំបូង គេសង្កេតឃើញស្រ្ដីអាមេរិកាំង ចំនួន៦នាក់ បានចូលរួមប្រកួតប្រជែងបេក្ខភាពតំណាងឲ្យគណបក្សប្រជាធិបតេយ្យ។ បេក្ខនារីទាំងនោះ មានសមាជិកព្រឹទ្ធសភា លោកស្រី Elizabeth Warren, Amy Klobuchar, Kamala Harris, Kirsten Gillibrand និង Tulsi Gabbard ហើយលោកស្រី Marianne Williamson ។ ប៉ុន្ដែពួកគាត់ទាំង៦នាក់ មិនទទួលបានសំឡេងគាំទ្រច្រើន ដើម្បីបន្ដដំណើរការឃោសនា​ទៅមុខទៀតបានឡើង ទើបពួកគាត់ដកខ្លួនថយវិញ។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ  លោក Joe Biden អាយុ៧៧ឆ្នាំ និងលោក Sanders អាយុ៧៨ឆ្នាំ បានផ្អាកសកម្មភាពឃោសនាបោះឆ្នោត នៅតាមទីសាធារណៈ ដោយសារ ការឆ្លងរាលដាល នៃកូវីដ-១៩ កាន់តែខ្លាំងឡើង នៅអាមេរិក។ ប៉ុន្ដែពួកគាត់ទាំង២នាក់បែរ​ជាបង្វែរមកឃោសនា បោះឆ្នោត តាមកញ្ចក់ទូរទស្សន៍ ផ្សាយជំនួសវិញ។

រីឯលោក Biden មានសង្ឃឹមច្រើនជាង លោក Sanders ហើយអាចនឹងក្លាយជាបេក្ខភាព​តំណាង​ឲ្យគណបក្ស​ប្រជាធិបតេយ្យ៕