ជំងឺ COVID-19 ស្ទើរតែ​លែង​ជា​ក្តីបារម្ភ​ទៀតហើយ​នៅ​ចិនដីគោក !

ព័ត៌មានអន្តរជាតិ
0
2571
[bg-ads]

[wai id="7"]
​ចិនដីគោក​បាន​រាយការណ៍​អំពី​ការធ្លាក់ចុះ​នៃ​ការឆ្លង​ថ្មីៗ​នៃ ជំងឺ COVID-19 កាលពី​ថ្ងៃអាទិត្យ (១៥ មីនា​) ប៉ុន្តែ​ទីក្រុង​ធំ ៗ ដូចជា​ប៉េកាំង និង​សៀង​ហៃ បាន​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ករណី​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​ដែល​បាន​ឆ្លង​ជំងឺ​នេះ​ពី​បរទេស​។​
​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ចិន ពិសេស​នៅក្នុង​ខេត្ត​ហ៊ូ​ប៉ី ដែលជា​ចំណុច​ស្នូល​នៃ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 នឹង​វិល​ត្រឡប់មក​ធ្វើការ​វិញ​ហើយ​នៅ​ចាប់​ពីថ្ងៃ​ចន្ទ​នេះ​តទៅ ខណៈដែល​សាលារៀន រោគ​ចក្រ និង​តំបន់​ទេសចរណ៍ ចាប់​បើក​ដំណើរការ​ឡើងវិញ​។​
​គណៈកម្មការ​សុខាភិបាល​ជាតិ​បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ថា​ចិនដីគោក​មានការ​ឆ្លង​ថ្មី​ចំនួន ១៦ ករណី ដែល​ត្រូវបាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​ដោយ​ធ្លាក់ចុះ ២០​ករណី ទាប​កាល​ពីមួយ​ថ្ងៃមុន ។ ចំនួន​នោះ​នាំ​ឲ្យ​មាន​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​ចិន​រហូតមក​ដល់ពេលនេះ​កើន​ដល់ ៨០.៨៦០ នាក់​។​

​ក្នុងចំណោម​តួលេខ​ថ្មីៗ ចំនួន​១២​ករណី ត្រូវបាន​នាំចូល​ការចម្លង​ដែល​លើសពី​ករណី​ឆ្លង​ក្នុងស្រុក នៅ​ថ្ងៃទី ៣ ។​
​ទីក្រុង​ប៉េកាំង​មានការ​ឆ្លង​ចំនួន ៤ ករណី ខេត្ត​ក្វាង​ទុង ៤ ករណី ទីក្រុង​សៀង​ហៃ​២​ករណី ខេត្ត​យូ​ណាន​១​ករណី និង​ខេត្ត​កាន​ស៊ូ​១​ករណី ។ ករណី​ឆ្លង​ទាំងនេះ បានធ្វើ​ឲ្យ​ករណី​ឆ្លង​នាំចូល​ជំងឺ​សរុប​មាន​ចំនួន ១២៣ ។​
​ប្រទេស​ចិន​បាន​រឹតបន្តឹង​ការត្រួតពិនិត្យ​លើ​អ្នកដំណើរ​អន្តរជាតិ ដោយ​ក្នុងនោះ​រដ្ឋធានី​ប៉េកាំង តម្រូវ​ឲ្យ អ្នក​ដែល​ធ្វើដំណើរ​មកដល់​ពី​បរទេស ត្រូវ​បញ្ជូនទៅ​អគារ​ដែល​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​របស់​ទីក្រុង​នេះ រយៈពេល ១៤ ថ្ងៃ​គិត​ចាប់ផ្តើម​ពីថ្ងៃ​ច័ន្ទ​នេះ​ទៅ​។​
ពាណិជ្ជកម្ម

​ដោយឡែក ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ពី​ការឆ្លង​ជំងឺ COVID -19 ចំនួន ៧៤ ករណី​ថ្មី​បន្ថែមទៀត​នៅ​ថ្ងៃ​ច័ន្ទ (១៦ មីនា​)​នេះ ជា​ចំនួន​ទាប​ជាង​ថ្ងៃមុន នេះ​បើ​យោងតាម​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​ប្រទេស​កូរ៉េខាងត្បូង​។
​ករណី​ឆ្លង​ថ្មី​នាំឱ្យមាន​ចំនួន​អ្នក​ឆ្លង​សរុប​របស់​ប្រទេស​នេះ​កើន​ដល់ ៨.២៣៦​នាក់ ។​
​មន្ទីរ​ស្ទង់​ស្ថិតិ​ជាតិ (NBS) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា សេដ្ឋកិច្ច​ចិន នៅក្នុង​ខែមករា និង​ខែកុម្ភៈ មុននេះ រងគ្រោះ​ខ្លាំង​ដោយសារតែ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ក្នុងនោះ​ទិន្នផល​ឧស្សាហកម្ម និង​ទំហំ​ការលក់ទំនិញ​ប្រើប្រាស់ បាន​ធ្លាក់ចុះ​ទ្វេដង​។

​លោក​ម៉ៅ សេង​យ៉ុង គឺជា​អ្នកនាំពាក្យ​មន្ទីរ NBS បាន​និយាយថា ទិន្នន័យ​ឧស្សាហកម្ម​ចិន ដែល​ជាស​ន្ទ​ស្សន៍​សេដ្ឋកិច្ច​ដ៏​សំខាន់ បាន​ធ្លាក់ចុះ​១៣.៥​ភាគរយ នៅ​២​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០២០ ស្រប​ពេលដែល​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 បានធ្វើ​ឲ្យ​អាក់ខាន​ដល់​ខ្សែសង្វាក់​ផលិតកម្ម​រោងចក្រ និង​ការផ្គត់ផ្គង់​សម្ភារ ។​
​ប៉ុន្តែ លោក​បាន​រៀបរាប់ថា ផលប៉ះពាល់​នេះ អាច​គ្រប់គ្រង​បាន ហើយ​លោក​បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​ចិន នឹង​រស់រាន​ឡើងវិញ​នៅ​ត្រីមាស​ទី​២​ក្នុងឆ្នាំនេះ​។​
​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​ប្រទេស​កូរ៉េខាងត្បូង​(KCDC) ក៏បាន​រាយការណ៍​ផងដែរ​ថា​មាន​អ្នកជំងឺ​ចំនួន ៣០៣ នាក់​ទៀត​បានជា​សះស្បើយ និង​បានអនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ មនុស្ស​សរុប​ចំនួន ១,១៣៧ នាក់ បានជា​សះស្បើយ​និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​ពេទ្យ​។
​ប្រទេស​កូរ៉េខាងត្បូង​បាន​កំពុង​មើលឃើញ​ការធ្លាក់ចុះ​ក្នុងករណី​ថ្មីៗ​ហើយ​តួលេខ​ចុងក្រោយ​គឺ​ទាប​ជាង​ការផ្ទុះ​ឡើង​ខ្ពស់​ចំនួន ៩០៩ ករណី ដែល​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី ២៩ ខែកុម្ភៈ និង​ធ្លាក់ចុះ​បន្តិច​ពី​ចំនួន ៧៦ ដែល​បាន​កត់ត្រា​កាលពី​ថ្ងៃអាទិត្យ​។​

​ខណៈពេល​នោះដែរ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ពី​ការកើនឡើង​ដ៏​ខ្ពស់បំផុត​ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​របស់ខ្លួន​នៅក្នុង​ករណី​ឆ្លង​ជំងឺ​នេះ ដោយបាន​ប្រកាស​ពី​អ្នក​ឆ្លង​ជំងឺ​ថ្មី​ចំនួន ១៩០ នាក់​កាលពី​ថ្ងៃអាទិត្យ (១៥ មីនា​) ។ ករណី​ឆ្លង​ថ្មី​ទាំងនេះ បាន​នាំ​ឲ្យ​ចំនួន​សរុប​នៅ​ទូទាំងប្រទេស​ឡើងដល់​៤២៨​នាក់​។
​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក​លោក​វេជ្ជបណ្ឌិត Datuk Seri Dr Adham Baba បាន​និយាយថា ផ្អែកលើ​ការស៊ើបអង្កេត​ដំបូង ភាគច្រើន​នៃ​ករណី​ឆ្លង​ថ្មី​ទាំងនេះ​ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ក្រុមមនុស្ស​ដែល​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រមូលផ្តុំ​គ្នា​នៅ​វិហារ​អ៊ីស្លាម Jamek Sri Petaling Mosque ។​
​ក្រសួងសុខាភិបាល​បានប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា​មនុស្ស ៧៧ នាក់​បាន​បញ្ជាក់ថា​ឆ្លង​ជំងឺ COVID-19 ត្រូវបាន​ផ្សារភ្ជាប់​ទៅនឹង​ព្រឹត្តិការណ៍​សាសនា​ដែល​ប្រារព្ធ​ឡើង​នៅ​វិហារ​អ៊ីស្លាម​មួយ​នៅ​រដ្ឋ សេ​ឡាន​ហ្គ័​រ​( Selangor)​។​
​ការជួបជុំ​នេះ​ត្រូវបាន​ចូលរួម​ដោយ​មនុស្ស​ប្រមាណ ១៦.០០០ នាក់​មកពី​ប្រទេស​មួយចំនួន ៕

[wai id="5"]