ពិភពលោក​ប្រឈម​នឹង​ភាពច្របូកច្របល់​បន្ទាប់​ពី​វីរុស COVID-19 វាយលុក​

ព័ត៌មានអន្តរជាតិ
0
1275
[wai id="6"]

[wai id="7"]
​ប្រទេស​អាល្លឺម៉ង់​បាន​បិទ​ព្រំដែន​របស់ខ្លួន​ដោយ​អន្លើរ​ជាមួយ​ប្រទេស​បារាំង ស្វី​ស អូទ្រីស លុច​សំបួ និង​ដា​ណឺ​ម៉ាក ដែលជា​ផ្នែក​មួយ​ដើម្បី​បង្កើន​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19 ។​
​ទោះបីជា​យ៉ាងណាក៏ដោយ រថយន្ត​ដឹកទំនិញ និង​អ្នក​ដែល​ធ្វើការ​នៅ​ជិត​ព្រំដែន ត្រូវបាន​លើកលែង​ពី​ការ​រឹតត្បិត​មួយ​នេះ​។​
​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាល្លឺម៉ង់ លោក ហ័ស ស៊ី​ហូ​ហ្វឺ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ការត្រួតពិនិត្យ​ថ្មី បាន​ចូល​ជា​ធរមាន ចាប់ពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​តទៅ​។​

​លោក​បាន​និយាយថា មនុស្ស​ដែល​ធ្វើដំណើរ​ឆ្លងកាត់​ព្រំដែន ដើម្បី​ទៅធ្វើ​ការ​នៅ​អាច​ឆ្លងកាត់​បាន ។​
​ស្រប​ពេលដែល​ជំងឺ COVID-19 បាន​រាតត្បាត​សកល គេ​បានឃើញ​មនុស្ស​ប្រញាប់ប្រញាល់​ទៅ​ផ្សារ​ទំនើប​ដើម្បី​ទិញ​របស់របរ​ចាំបាច់​ជាច្រើន​។​
​ដំបូង​គឺ​បញ្ហា​ម៉ាស់​មុខ បន្ទាប់មក​ទឹក​អនាម័យ​សម្រាប់​លាងដៃ​សម្លាប់​មេរោគ ឥឡូវនេះ ជំងឺ COVID -19​បានធ្វើឱ្យ​មនុស្ស​ប្រញាប់ប្រញាល់​ទិញ​ចំណីអាហារ​និង​របស់​ប្រើប្រាស់​ផ្សេងៗ​ស្តុក​ទុក​ក្នុងចំណោម​របស់​ផ្សេងៗ​ទាំងនោះ មាន​របស់របរ​ដ៏​ចាំបាច់​មួយ​គឺ​ក្រដាសអនាម័យ​។​
​ធ្នើ​ទំនិញ​នៅតាម​ផ្សារ​នានា គឺ​ទទេ​ស្អាត​នៅ​ទូទាំង​ពិភពលោក​។ នៅ​ប្រទេស​អូស្ត្រាលី កាសែត​មួយ​បាន​បោះពុម្ពផ្សាយ លេខ​ពិសេស​ចំនួន ៨ ទំព័រ​បន្ថែមទៀត​ជា ដែល​និយាយថា ទំនិញ អស់ហើយ ។ ការប្រយុទ្ធប្រឆាំង​បាន​ផ្ទុះឡើង រទេះរុញ​នៅ​គរ​គ្នា ដោយ​គ្មាន​ទំនិញ ហើយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក កាណាដា និង​ចក្រភព​អង់គ្លេស ផ្សារ​ទំនើប​ភាគច្រើន​បានដាក់​កម្រិត​ដើម្បី​កំណត់​ចំនួន​ទំនិញ ដែល​មនុស្ស​ម្នាក់​អាច​ទិញ​បាន​។
​នៅ​ចក្រភព​អង់គ្លេស ផ្សារ​ទំនើប​នានា កំពុង​ជំរុញ​ឱ្យ​អ្នកទិញ​ទំនិញ​កុំ​ទិញ​លើសពី​អ្វីដែល​ពួកគេ​ត្រូវការ ចំពេល​មានការ​ព្រួយបារម្ភ​ពី​ការ​ផ្ទុះឡើង​នៃ​ជំងឺ COVID-19 ។​
ពាណិជ្ជកម្ម

​នៅ​ប្រទេស​កូ​សូ​វ័រ វិញ ធ្នើ​នានា​នៅតាម​ផ្សារ​ទំនើប​គឺ​ទទេ​ស្អាត​កាលពី​សប្ដាហ៍​មុន ក្រោយ​សេចក្ដីសម្រេច​របស់​រដ្ឋា​ភិ​បាល​ក្នុង​ការបិទ​សាលារៀន​និង​ភោ​ជនី​ដ្ឋា​ន ក្លឹប​កម្សាន្ត​និង​កន្លែង​ហាត់ប្រាណ​នានា​ដោយសារ ជំងឺ​រាតត្បាត​សកល​COVID -19​។​
​មិនមាន​ទំនិញ​នៅ​សេសស់​ក្នុង​ផ្សារ Walmarts ២៤ ម៉ោង​ទៀត​ទេ ដោយសារតែ​ការប្រញាប់​ប្រញាល់​ទិញ​ទំនិញ ដ៏​ភ័យ​ស្លន់ស្លោ និង​ភាពច្របូកច្របល់​នៅ​ព្រលានយន្តហោះ​នៅពេលដែល​ពលរដ្ឋ​អាមេរិក​បាន​សម្រុកចូល​មក​ក្នុងប្រទេស​វិញ​និង​កន្លែង​ដែលមាន​ផាសុកភាព​ដូចជា​ក្លឹប​កម្សាន្ត ភោជនីយដ្ឋាន​និង​រោងភាពយន្ត​អាច​នឹងត្រូវ​បានកំណត់​នៅពេលដែល​ជំងឺ​COVID-19 រាតត្បាត​ពាសពេញ​សហរដ្ឋអាមេរិក​។​
​លោក​វេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញ​ជាន់ខ្ពស់​ខាង​ជំងឺឆ្លង របស់​ប្រទេស បាន​និយាយថា​“​ខ្ញុំ​គិតថា​ពលរដ្ឋ​អាមេរិក​គួរតែ​ត្រៀមខ្លួន ឲ្យ​បាន​ច្រើន ជាង​អ្វីដែល​ប្រទេស​កំពុង​ធ្វើ ។​

​ភាពវឹកវរ​បានកើត​ឡើង​នៅ​ព្រលានយន្តហោះ​ធំ ៗ របស់​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃអាទិត្យ (១៥ មីនា​) នៅពេលដែល​ជនជាតិ​អាមេរិក​ត្រឡប់​មកពី​បណ្តា​ប្រទេស​អ៊ឺរ៉ុប ដែល​រង​ការវាយប្រហារ​យ៉ាងធ្ងន់ធ្ង​រ​ដោយ​ជំងឺ​នេះ ខណៈដែល​ក្រុម​អាជ្ញាធ​របស់​ប្រទេស​នានា​ព្យាយាម​ទប់ស្កាត់​។​
​អ្នកដំណើរ​ដែល​តប់ប្រមល់​បាន​ត្អូញត្អែរ​ពី​ការ​ឈរ​តម្រង់​ជួរ​គ្នា​យ៉ាង​វែង មាន​មនុស្ស​ច្រើន​ចង្អៀត​និង​មិនមាន​អនាម័យ​នៅក្នុង​ប្រព័ន្ធ​ត្រួតពិនិត្យ​មនុស្ស​រក​រោគសញ្ញា​ជំងឺ​នេះ ៕
[wai id="5"]