គិតត្រឹមថ្ងៃទី២២ មានអ្នកឆ្លងកូវីដ-១៩ ចំនួនជាង៣១ម៉ឺននាក់​ នៅលើពិភពលោក

ព័ត៌មានអន្តរជាតិ
0
1313

បើគិតចាប់តាំងពីការផ្ទុះឡើង នៃវីរុសដ៏កាចសាហាវ នៅក្នុង​ទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគ កណ្ដាល ប្រទេសចិន នាអំឡុងខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៧យប់ (ម៉ោងនៅ កម្ពុជា) ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ នេះ វីរុសកូវីដ-១៩ បានរាលដាលដល់ប្រទេស និងដែនដី ចំនួន១៨៨ នៅជុំវិញ​ពិភពលោក ដោយមានអ្នកឆ្លង ចំនួន៣១៥៧៩៦នាក់ មានអ្នកជាសះ ស្បើយចំនួន៩៥៨៩២នាក់ និងមានអ្នកស្លាប់១៣៥៩៤នាក់។

ប្រទេសចិនជាទីផ្ទុះឡើង នៃវីរុសកូរ៉ណា ឬកូវីដ-១៩ មានអ្នកឆ្លងចំនួន៨១០៥៤នាក់ អ្នកជា​សះស្បើយ​ចំនួន៧៧២៤៤០នាក់ និងមានអ្នកស្លាប់ចំនួន៣២៦១នាក់។ ទោះជាយ៉ាងណា រហូត​មកដល់ពេលនេះ នៅទូទាំងប្រទេសចិន មានករណីឆ្លងថ្មីតែ៤៦នាក់ប៉ុណ្ណោះ ហើយ​ករណី​ថ្មីគឺជាជនបរទេស។ ករណីនេះ គេអាចនិយាយបានថា ចិនអាចគ្រប់គ្រងជា​បណ្ដោះ​អាសន្ន​បានទាំងស្រុង។

ក្រោយពេលចិនគ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនោះមក បែរជាបណ្ដាប្រទេស នៅតំបន់​អឺរ៉ុប និងអាមេរិក បានផ្ទុះឡើងយ៉ាងខ្លាំង។ នៅតំប់អឺរ៉ុប ប្រទេសអ៊ីតាលីមានអ្នកឆ្លងកើន​ឡើង រហូតដល់៥៣៥៧៨នាក់ អ្នកជាសះស្បើយចំនួន៦០៧២ និងស្លាប់៤៨២៥នាក់។ អ៊ីតាលី​ជា​ប្រទេសដែលមានអ្នកឆ្លងច្រើនបំផុត បន្ទាប់ពីចិន តែប្រទេសនេះមានអ្នកស្លាប់ច្រើនជាងចិន។

ជាមួយគ្នានេះដែរ ប្រទេសអេស្ប៉ាញក៏មានអ្នកឆ្លងច្រើនជាងគេ បន្ទាប់ពីប្រទេសអ៊ីតាលី ដោយ​មានអ្នកឆ្លង​២៨៥៧២​នាក់ (មានអ្នកឆ្លងថ្មី) មាន​អ្នកជាសះស្បើយ២១២៥ និងស្លាប់​១៧២៥នាក់។

ដោយឡែកមហាអំណាចសេដ្ឋកិច្ចទី១របស់ពិភពលោក (អាមេរិក) មាន​អ្នក​ឆ្លងចំនួន២៦៩០០នាក់ មានអ្នកជា​សះ​ស្បើយ​១៧៨នាក់ និងមានអ្នកស្លាប៣៤៨នាក់៕