តំបន់អាស៊ា​​នមានអ្នកឆ្លងកូវីដ-១៩ កើនឡើងជាង៣ពាន់នាក់

ព័ត៌មានអន្តរជាតិ
0
402

បើគិតត្រឹមវេលាម៉ោង៥ និង៣០នាទីល្ងាច(ម៉ោងនៅកម្ពុជា) ថ្ងៃ​ទី២២ ខែមីនា ប្រទេសនៅ​ក្នុងតំបន់​អាស៊ាន មានអ្នកឆ្លងវីរុស​រលាកផ្លូវដង្ហើមប្រភេទថ្មី ឬវីរុសកូរ៉ូណា  (កូវីដ-១៩) ចំនួន​៣២៧៤​នាក់ (ឆ្លងថ្មី២៦១នាក់) ព្យាបាលជាសះស្បើយ ចំនួន៣៥៣នាក់ និងស្លាប់៧៥នាក់។
ប្រទេសក្នុងតំបន់អាស៊ាន គឺម៉ាឡេស៊ី មានអ្នកឆ្លងច្រើនជាងគេ ដោយមានចំនួន ១១៨៣នាក់ ជាសះស្បើយ ចំនួន១១៤នាក់ ស្លាប់៩នាក់។ ប្រទេសថៃមានអ្នកឆ្លង ចំនួន៥៩៩នាក់ (មាន​ករណី​​ឆ្លងថ្មី១៨៨) ជាសះស្បើយ ៤៤នាក់ និងស្លាប់ម្នាក់។ ប្រទេសឥណ្ឌូនេស៊ី មានអ្នកឆ្លង​៤៥០នាក់ ជាសះស្បើយ២០នាក់ និងស្លាប់៣៨នាក់។ សិង្ហបុរី មានអ្នកឆ្លង​៤៣២​នាក់ ជាសះ​ស្បើយ​១៤០នាក់ និងស្លាប់២នាក់។  ហ្វីលីពីន មានអ្នកអ្នកឆ្លង៣៨០នាក់ ជាសះស្បើយ​១៥​នាក់​ និងស្លាប់២៥នាក់។ វៀតណាមមានអ្នកឆ្លង៩៤នាក់  ជាសះស្បើយ១៧នាក់។ ប៊្រុយណេ មានអ្នកឆ្លង៨៣នាក់ ជាសះស្បើយម្នាក់ ។ កម្ពុជាមានអ្នកឆ្លង៥៣នាក់ និងអ្នកជាសះស្បើយ​២នាក់។











ដោយឡែកប្រទេសឡាវ និងមីយ៉ាន់ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍​ស្ដីអំពី​អ្នកឆ្លងវីរុស
កូវីដ-១៩នៅឡើយ។ រហូតមកដល់ពេលនេះ ប្រទេស និងដែនដី ចំនួន១៨៨ នៅជុំវិញពិភពលោក មានអ្នក ឆ្លងវីរុសដ៏កាចសាហាវនេះ ចំនួន ៣០៨៦១៥ នាក់ ជាសះ ស្បើយ ៩៥ ៨៣៤នាក់ និងស្លាប់១៣០៧១នាក់៕