ស្ដេចអង់គ្លេស ឆ្លងវីរុសកូវីដ-១៩

ព័ត៌មានអន្តរជាតិ
0
550

ព្រះអង្គម្ចាស់ឆាលស៍មានព្រះជន្ម៧១ព្រះវស្សា ត្រូវបានគ្រូពេទ្យធ្វើតេស្ដ រកឃើញ​​មានផ្ទុក​វីរុស​រលាកផ្លូវ​ដង្ហើម​ប្រភេទថ្មី ឬវីរុសកូរ៉ូណា (កូវីដ-១៩) ប៉ុន្ដែព្រះមហាក្សត្រិយានីអង់គ្លេស ត្រូវ​បាន​​​គេនិយាយថា ព្រះអង្គមានព្រះ​សុខភាពល្អជាធម្មតា។

យោងតាមសេចក្ដីថ្លែងការណ៍របស់ព្រះរាជវាំង បានឲ្យដឹងថា ព្រះអង្គម្ចាស់ឆាលស៍ត្រូវបាន​គ្រូពេទ្យធ្វើស្វែង​រក​វីរុសកូវីដ-១៩ ហើយលទ្ធផលបានបង្ហាញវិជ្ជមាន នៃវីរុសកូវីដ-១៩។ ប៉ុន្ដែ​ព្រះមាតា​របស់ទ្រង់ គឺព្រះមហាក្ស​ត្រិយានី នៅមានព្រះរាជសុខភាពល្អជាធម្មតា។

ប្រភពព័ត៌មានដដែល ក៏បានបញ្ជាក់ថា ថ្វីបើទ្រង់មានផ្ទុកវីរុសដ៏កាចសាហាវបែបនេះក្ដី តែ​ព្រះ​សុខភាព​របស់​ទ្រង់​នៅ​ល្អជាធម្មតា។ ប៉ុន្ដែមកដល់ពេលនេះ ព្រះអង្គម្ចាស់ត្រូវបានយាង​ទៅ​គង់​នៅដាច់ដោយឡែកពី​រាជវង្សានុវង្ស និងមន្រ្ដីព្រះរាជវាំង នៅក្នុងព្រះរាជវាំង( Duchess of Cornwall) ប្រទេសស្កត់ឡែនដ៍។

ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ទ្រង់បានចូលគាល់ព្រះ​មហាក្ស​ត្រិយានី ដែល​មានព្រះជន្មាយុ៩៣ព្រះវស្សា ហើយជាស្ដេចមានព្រះជន្មវែង។ ប៉ុន្ដែ​រហូត​មក​ដល់​ពេលនេះ ព្រះ​មហាក្ស​ត្រិយានី នៅមានព្រះសុខភាពល្អ ហើយទ្រង់ក៏មិនមានព្រះរោគ​សញ្ញាអ្វីដែរ។

ក្រោយពេលដឹងថា ស្ដេចឆាលស៍មានផ្ទុកវីរុសកូវីដ-១៩នោះមក ធ្វើឲ្យគេសង្ស័យថា អាចនឹងមាន​មនុស្ស​ជាច្រើនទៀតឆ្លងវីរុសនេះ ព្រោះថា មុនពេលធ្វើតេស្ដរកឃើញវិជ្ជមាន នៃកូវីដ-១៩នោះ ស្ដេចឆាលស៍បាន​យាង​ជួបមន្រ្ដីជាន់​ខ្ពស់ជាតិ និងអន្ដរជាតិជាច្រើន​នាក់ផ្សេង​ទៀត។

សូមជម្រាបថា បើគិតត្រឹមវេលាម៉ោង៤ទៀតភ្លឺ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ (ម៉ោងនៅកម្ពុជា) នៅក្នុងចក្រភព​អង់គ្លេស មានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួន៨២៦៤ (ឆ្លងថ្មី១៨៧) ក្នុងនោះមានអ្នកជាសះស្បើយចំនួន១៣៥នាក់ និងស្លាប់៤៣៥នាក់៕