នៅសិង្ហបុរី ឈរជិតគ្នាជាប់គុក៦ខែ និងពិន័យជាប្រាក់៧ពាន់ដុល្លារ

ព័ត៌មានអន្តរជាតិ
0
491

ដោយសារតែវីរុសកំពុងតែរាតត្បាតយ៉ាងខ្លាំងតាមបណ្ដាប្រទេស និងដែនដី ចំនួន១៩៨ នៅជុំវិញពិភពលោក ដោយមានអ្នកឆ្លងជាង៥៥ម៉ឺននាក់ ក្នុងនោះមានអ្នក​ស្លាប់ជាង២៥​ពាន់នាក់ ទើបសិង្ហបុរីចេញច្បាប់ថ្មី ដោយ​ដាក់​បញ្ញត្ដិថា បើអ្នកណាម្នាក់មានចេតនាទៅឈរ ឬអង្គុយជិតអ្នកផ្សេង អាចនឹងប្រឈមនឹង​ការជាប់គុករយ:​ពេល៦ខែ និងពិន័យជាប្រាក់៧ពាន់​ដុល្លារអាមេរិក។  

សារព័ត៌មានបាងកកប៉ុស្ដិ៍ បានផ្សាយ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០   ប្រជាពលរដ្ឋ​សិង្ហបុរី អាចនឹង​ជាប់​ពន្ធនាគារ រយៈពេល៦ខែ ប្រសិនបើកពួកគេមានចេតនា​ចង់ឈរជិតគ្នា​ជាមួយ​នឹងអ្នក​ដទៃទៀត។ ច្បាប់ថ្មីនេះ​ត្រូវ​បានប្រកាស កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ហើយនេះ​ក៏ជាវិធានការ សម្រាប់ទប់ស្កាត់ការឆ្លង​រីករាល​ដាល នៃវីរុសកូវីដ-១៩។

សិង្ហបុរីបានចេញវិធានការជាបន្ដបន្ទាប់ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាល នៃវីរុសកូវីដ-១៩ ​ដោយ​រួម​ទាំង​ការបិទរង្គសាល រោងភាពយន្ដ ក៏ដូចជា ការហាមឃាត់ព្រឹត្ដិការណ៍នានា ជាដើម។ រីឯអាជ្ញាធរមាន​គោល​បំណង​ចង់​ឲ្យមនុស្ស ត្រូវនៅឲ្យគម្លាត ឆ្ងាយពីគ្នា ដើម្បី​បញ្ឈប់​នូវការឆ្លងរីករាលដាល នៃវីរុសកូវីដនេះ។ បម្រាម​នេះ​ទាមទារ​ឲ្យបុគ្គលម្នាក់ៗ ​ត្រូវតែនៅឲ្យ​ឃាតពីគ្នាយ៉ាងតិចបំផុតចម្ងាយ១ម៉ែត្រ។

បើតាមបទប្បញ្ញត្ដិនេះ បានហាមប្រាមដល់មនុស្សឈរ ឬអង្គុយ នៅជិតមនុស្សផ្សេងៗទៀត ដោយត្រូវ​នៅ​គម្លាតពីគ្នាយ៉ាងតិច១ម៉ែត្រ។ ដោយឡែកសម្រាប់អ្នកបំពានលើច្បាប់នេះ អាច​នឹងត្រូវប្រឈម​​នឹងការជាប់​ពន្ធនាគារ រយៈពេល៦ខែ និងរងការផាកពិន័យជាអតិបរមា​៧ពាន់​ដុល្លារអាមេរិក។

បើគិតត្រឹមវេលាម៉ោង៥ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ  ប្រទេសសិង្ហបុរី​មានអ្នកឆ្លងកើន​ឡើង ចំនួន​៧៣២​នាក់ ក្នុងនោះស្លាប់២នាក់ និងព្យាបាលជាសះស្បើយ ចំនួន១៨៣នាក់។ ដោយសារ​តែការ​ឆ្លង​រីក​រាល​ដាល នៃវីរុសកូវីដ-១៩ បន្ដកើនឡើង នៅក្នុងប្រទេសសិង្ហបុរី បែបនេះ ទើបរដ្ឋាភិបាល​ចេញវិធានការផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃកូវីដ-១៩៕