[wai id="6"]

[wai id="7"]
តាមដងផ្លូវនានានៅទូទាំង រដ្ឋធានី របស់ប្រទេសឥណ្ឌា ពោពេញដោយមនុស្សកំពុងធ្វើដំណើរទៅកាន់ ភូមិស្រុករបស់ពួកគេនៅក្នុងរដ្ឋជិតខាងនានា។
កម្មករចំណាកស្រុករាប់ម៉ឺនរាប់សែននាក់ បានភៀសខ្លួនចេញពីទីក្រុងធំៗនានា របស់ប្រទេសឥណ្ឌា នៅចុងសប្ដាហ៍នេះ ដោយសំដៅទៅកាន់លំនៅឋាននៅតាមជនបទ របស់ពួកគេ បន្ទាប់ពី ការបិទប្រទេសទាំងមូលដែលទុកឲ្យពួកគេគ្មានការងារធ្វើនិងពុំមានលុយកាក់សម្រាប់ចំណាយផ្សេងៗ។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រី ណារិន្ទ ម៉ូឌី បានជំរុញដល់រដ្ឋទាំងអស់ ឲ្យបិទព្រំដែនដើម្បីបញ្ឈប់ការ ឆ្លងជំងឺទៅកាន់តំបន់ស្រុកស្រែចំការ។
ឥឡូវនេះក្រុមមន្ត្រីកំពុងប្រញាប់ប្រញាល់ស្វែងរកពលករចំណាកស្រុកដែលបានវិលត្រឡប់ទៅកាន់ទីប្រជុំជននិងភូមិតូចៗនានានៅទូទាំងប្រទេសដើម្បីដាក់ពួកគេឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺCOVID -19 ចំនួន 1,251 និង អ្នកស្លាប់ចំនួន៣២នាក់។
ជារៀងរាល់ឆ្នាំមានពលករចំណាកស្រុកជាង ៩ លាននាក់ផ្លាស់ប្តូរទីលំនៅពីតំបន់ជនបទរបស់ប្រទេសឥណ្ឌា ទៅកាន់មជ្ឈមណ្ឌលនានាដែលមានប្រជាជនច្រើនដើម្បីស្វែងរកការងារនៅតាមការដ្ឋានសំណង់ឬរោងចក្រ ផ្សេងៗ ដើម្បីផ្ញើប្រាក់ទៅស្រុកកំណើតនិងភូមិរបស់ពួកគេវិញ ។
ពាណិជ្ជកម្ម
ខណៈពេលនោះដែរ ជំងឺរាតត្បាតCOVID-19 នៅតែបន្តបិទទីក្រុងនានាជុំវិញពិភពលោកដែលនាំឱ្យ សេដ្ឋកិច្ចសកលមានកម្រិតល្បឿនយឺត។
រដ្ឋាភិបាលនានាកំពុងចាត់វិធានការដែលមិនធ្លាប់មានពីមុនមកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលនេះដោយដាក់ការបញ្ជាឲ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះកាន់តែច្រើននៅលើពិភពលោក ក្នុងការខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ឆ្លងរាលដាល ។
សហរដ្ឋអាមេរិកមានចំនួនអ្នកឆ្លងលើសចំនួនផ្លូវការរបស់ប្រទេសចិនហើយចំនួនទាំងនោះត្រូវបានគេរំពឹងថានឹងមានការកើនឡើងថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។នៅទីក្រុងញូវយ៉កចំនួនករណីរឆ្លងដែលបានបញ្ជាក់បានកើនឡើងទ្វេដងក្នុងរយៈពេល៣ថ្ងៃ។
ប្រទេសឥណ្ឌាទើបតែចេញបញ្ជាឲ្យបិទប្រទេសរយៈពេល ២១ ថ្ងៃសម្រាប់ប្រជាជនរបស់ខ្លួនជាង ១,៣ ពាន់លាននាក់។ ចំនួនអ្នកស្លាប់នៅប្រទេសអ៊ីតាលីទើបតែបានកើនឡើងដល់ជាង ១០,០០០ នាក់ហើយប្រទេស នេះបានកត់ត្រាចំនួនអ្នកស្លាប់ដ៏ច្រើនបំផុតក្នុងរយៈពេលថ្ងៃតែមួយ ដែលមានដល់ទៅជាង ៩០០ នាក់ បន្ថែមទៀត។
ដោយឡែក នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើតេស្ត៍វិជ្ជមានជំងឺ COVID -19 ហើយត្រូបាន ដាក់ឲ្យនៅដាច់ពីគេ៕ប្រភព៖writerstake

[wai id="5"]