ប្រជាពលរដ្ឋ​ឥណ្ឌា​ភ្លូកទឹកភ្លូកដី​សម្រុក​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត​វិញ ក្រោយ​រដ្ឋាភិបាល​ប្រកាស បិទ​ប្រទេស ដោយ​ការរីក​រាលដាល​សកល​នៃ​ជំងឺ COVID-19

ព័ត៌មានអន្តរជាតិ
0
3290
[wai id="6"]

[wai id="7"]

​តាម​ដងផ្លូវ​នានា​នៅ​ទូទាំង រដ្ឋធានី របស់​ប្រទេស​ឥណ្ឌា ពោ​ពេញ​ដោយ​មនុស្ស​កំពុងធ្វើដំណើ​រ​ទៅកាន់ ភូមិ​ស្រុក​របស់​ពួកគេ​នៅក្នុង​រដ្ឋ​ជិតខាង​នានា​។
​កម្មករ​ចំណាកស្រុក​រាប់ម៉ឺន​រាប់សែន​នាក់ បាន​ភៀសខ្លួន​ចេញពី​ទីក្រុង​ធំៗ​នានា របស់​ប្រទេស​ឥណ្ឌា នៅ​ចុង​សប្ដាហ៍​នេះ ដោយ​សំដៅ​ទៅកាន់​លំនៅឋាន​នៅតាម​ជនបទ របស់​ពួកគេ បន្ទាប់ពី ការបិទ​ប្រទេស​ទាំងមូល​ដែល​ទុក​ឲ្យ​ពួកគេ​គ្មាន​ការងារ​ធ្វើ​និង​ពុំមាន​លុយកាក់​សម្រាប់​ចំណាយ​ផ្សេងៗ​។​

​កាលពី​ថ្ងៃអាទិត្យ លោកនាយក​រដ្ឋមន្ត្រី ណា​រិន្ទ ម៉ូ​ឌី បាន​ជំរុញ​ដល់​រដ្ឋ​ទាំងអស់ ឲ្យ​បិទ​ព្រំដែន​ដើម្បី​បញ្ឈប់​ការ ឆ្លង​ជំងឺ​ទៅកាន់​តំបន់​ស្រុកស្រែ​ចំការ​។
​ឥឡូវនេះ​ក្រុមមន្ត្រី​កំពុង​ប្រញាប់ប្រញាល់​ស្វែងរក​ពលករ​ចំណាកស្រុក​ដែល​បាន​វិលត្រឡប់​ទៅកាន់​ទីប្រជុំជន​និង​ភូមិតូចៗ​នានា​នៅ​ទូទាំងប្រទេស​ដើម្បី​ដាក់​ពួកគេ​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១៤ ថ្ងៃ​។​
​សូមបញ្ជាក់ថា ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ជំងឺ​COVID -19 ចំនួន 1,251 និង អ្នកស្លាប់​ចំនួន​៣២​នាក់​។
​ជា​រៀងរាល់​ឆ្នាំមាន​ពលករ​ចំណាកស្រុក​ជាង ៩ លាន​នាក់​ផ្លាស់ប្តូរ​ទីលំនៅ​ពី​តំបន់​ជនបទ​របស់​ប្រទេស​ឥណ្ឌា ទៅកាន់​មជ្ឈមណ្ឌល​នានា​ដែលមាន​ប្រជាជន​ច្រើន​ដើម្បី​ស្វែងរក​ការងារ​នៅតាម​ការដ្ឋាន​សំណង់​ឬ​រោងចក្រ ផ្សេងៗ ដើម្បី​ផ្ញើ​ប្រាក់​ទៅ​ស្រុកកំណើត​និង​ភូមិ​របស់​ពួកគេ​វិញ ។​
ពាណិជ្ជកម្ម


​ខណៈពេល​នោះដែរ ជំងឺ​រាតត្បាត​COVID-19 នៅតែ​បន្ត​បិទ​ទីក្រុង​នានា​ជុំវិញ​ពិភពលោក​ដែលនាំឱ្យ សេដ្ឋកិច្ច​សកល​មាន​កម្រិត​ល្បឿន​យឺត​។​
​រដ្ឋាភិបាល​នានា​កំពុង​ចាត់វិធានការ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​សកល​នេះ​ដោយ​ដាក់​ការបញ្ជា​ឲ្យ​ប្រជាពលរដ្ឋ​ស្នាក់នៅ​ក្នុងផ្ទះ​កាន់តែច្រើន​នៅលើ​ពិភពលោក ក្នុង​ការខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ស្កាត់​ឆ្លង​រាលដាល ។
​សហរដ្ឋអាមេរិក​មាន​ចំនួន​អ្នក​ឆ្លង​លើស​ចំនួន​ផ្លូវការ​របស់​ប្រទេស​ចិន​ហើយ​ចំនួន​ទាំងនោះ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការកើនឡើង​ថែមទៀត​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។​នៅ​ទីក្រុង​ញូវយ៉ក​ចំនួន​ករណីរ​ឆ្លង​ដែល​បាន​បញ្ជាក់បាន​កើនឡើង​ទ្វេដង​ក្នុង​រយៈពេល​៣​ថ្ងៃ​។​

​ប្រទេស​ឥណ្ឌា​ទើបតែ​ចេញ​បញ្ជា​ឲ្យ​បិទ​ប្រទេស​រយៈពេល ២១ ថ្ងៃ​សម្រាប់​ប្រជាជន​របស់ខ្លួន​ជាង ១,៣ ពាន់​លាន​នាក់​។ ចំនួន​អ្នកស្លាប់​នៅ​ប្រទេស​អ៊ីតាលី​ទើបតែ​បាន​កើន​ឡើងដល់​ជាង ១០,០០០ នាក់​ហើយ​ប្រទេស នេះ​បាន​កត់ត្រា​ចំនួន​អ្នកស្លាប់​ដ៏​ច្រើន​បំផុត​ក្នុង​រយៈពេល​ថ្ងៃ​តែមួយ ដែលមាន​ដល់​ទៅ​ជាង ៩០០ នាក់ បន្ថែមទៀត​។
​ដោយឡែក នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson បានធ្វើ​តេស្ត៍​វិជ្ជមាន​ជំងឺ COVID -19 ហើយ​ត្រូ​បាន ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ​៕ប្រភព៖writerstake

[wai id="5"]