​ស៊ុយអែត​ជា​ប្រទេស​តែមួយគត់​នៅ​អឺរ៉ុប​ដែល​មិន​បិទ​ប្រទេស​បើ​ទោះ​មាន​ករណី​រីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19

ព័ត៌មានអន្តរជាតិ
0
1423
[wai id="6"]

[wai id="7"]
​ក្រុម​អ្នកវិទ្យាសាស្ត្រ បានធ្វើការ​ព្រមាន​ថា ការបដិសេធន៍​របស់​ស៊ុយអែត​មិន​ព្រម​បិទ​ប្រទេស​របស់ខ្លួន ស្របពេល​មាន​ការរីក​រាលដាល​ខ្លាំង​នៃ​ជំងឺ COVID-19​នោះ នឹងធ្វើ​ប្រទេសមួយ​នេះ ជួប​គ្រោះអាសន្ន​ធំ​ជាក់​ជាពុំខាន​នោះឡើយ​។​
​ជីវិត​រស់នៅ​ប្រចាំថ្ងៃ បន្ត​ដូច​ធម្មតា​នៅក្នុង​ប្រទេស​ស៊ុយអែត ថ្វីត្បិតតែ​ប្រទេស​ផ្សេងទៀត​ទាំងអស់​នៅ​អឺរ៉ុប បាន​បិទ​ប្រទេស​របស់​ពួកគេ​ក៏ដោយ ដោយសារតែ​ការរីក​រាលដាល​ឆ្លង​នៃ​ជំងឺ COVID-19 ក្នុងនោះ​រង្គសាល សាលារៀន ភោជនីយដ្ឋាន និង​រោងកុន នៅ​បើកទ្វារ​ធ្វើ​អាជីវកម្ម​ដូច​ធម្មតា​។​

​គួរ​ឲ្យ​ដឹងថា មកទល់នឹង​ពេលនេះ ប្រទេស​ស៊ុយអែត រកឃើញ​ករណី​ឆ្លង​នៃ​ជំងឺ COVID-19 កើនឡើង​ដល់​៤.៤៣៥​នាក់ និង​ករណី​ស្លាប់​១៨០​នាក់ អំឡុងពេល​រីក​រាលដាល​សកល​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ស៊ុយអែត បាន​អះអាងថា ការបិទ​ប្រទេស​នឹង​នាំ​ឲ្យ​មាន​គ្រោះមហន្តរាយ​ផ្នែក​សេដ្ឋកិច្ច​។​
ពាណិជ្ជកម្ម

​ស្របពេល​ដែល​ដែល ប្រទេសមួយ​នេះ នៅ​រង់ចាំ​មើល​មើល​ការណែនាំ​ខាង​សុខាភិបាល​បន្ថែមទៀត​យ៉ាងណាក្តី ក៏​មិនទាន់​ឃើញ​មាន​វិធានការ​ភ្លាមៗ​ផងដែរ​ក្នុងការ​ផ្លាស់ប្តូរ​ការរស់នៅ​ប្រចាំថ្ងៃ​បែប​សេរីនិយម​របស់​ពួកគេ​។​
​វិធានការ​ដ៏​ធូររលង់​ជាច្រើន បានលើកឡើង​នៅក្នុង​តំបន់​សហគមន៍​សុខាភិបាល​នៅក្នុង​ប្រទេស​ស៊ុយអែត​។​
​ច្បាប់​ដែល​បាន​ចុះហត្ថលេខា​ដោយ​ក្រុម​វេជ្ជបណ្ឌិត ក្រុម​អ្នកវិទ្យាសាស្ត្រ និង​ក្រុម​សាស្ត្រាចារ្យ​ជាង​២​ពាន់​នាក់ បច្ចុប្បន្ន​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រឹតត្បិត​ខ្លាំង​ជាង​នេះ​។​

​លោក​សាស្ត្រាចារ្យ Cecilia Söderberg-Nauclér ដែលជា​អ្នកជំនាញ​ខាង​វីរុស មកពី​វិទ្យាស្ថាន Karolinska បាន​និយាយថា យើង​មិនបាន​ធ្វើតេស្ត​គ្រប់គ្រាន់​នោះទេ យើង​មិនបាន​តាមដាន​នោះទេ ហើយ​យើង​ក៏​មិន​បានដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​នោះដែរ ។ យើង​ពិតជា​ធូររលង់​ខ្លាំងណាស់​ជាមួយនឹង​វីរុស​មួយ​នេះ​។​
​លោក​បន្តថា ពួកគេ​កំពុង​នាំ​ឲ្យ​ប្រទេស​ពួកគេ​ឈានទៅរក​គ្រោះថ្នាក់​ហើយ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ លោក Anders Tegnell ដែលជា​អ្នកឯកទេស​ខាង​ជំងឺ​រាតត្បាត បាន​និយាយថា គោលនយោបាយ​របស់រ​ដ្ឋា​ភិ​បាល​ស៊ុយអែត មាន​ប្រសិទ្ធិភាព​ខ្ពស់​។​
​លោក​បាន​និយាយថា យើង​កំពុង​ព្យាយាម​កាត់បន្ថយ​ការរីក​រាលដាល​ឆ្លង​ជំងឺ​គ្រប់គ្រាន់ តាមរយៈ​ការ ទប់ទល់​ជាមួយ​អ្នកជំងឺ​ដែល​មករក​ការព្យាបាល​៕
[wai id="5"]